ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥

នៅឆ្នាំ២០១៥ នេះ គេសង្កេតឃើញថាមានការវិវឌ្ឍគួរឱ្យព្រួយបារម្ភមួយចំនួនក្នុងវិស័យសិទ្ធិមនុស្ស នៅកម្ពុជា។ ប៉ុន្តែ បើទោះជាមានការវិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងប្រទេសក៏ដោយ ក៏ជាទូទៅរបត់នៃការ រឹតត្បិតសិទ្ធិមនុស្សនៅតែបន្តកើតមានឡើងតាំងពីឆ្នាំ២០១៤ ។ រាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល”) ហាក់ ដូចជាត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយព្យាយាម គ្រប់គ្រងកាន់តែខ្លាំងឡើងទៅលើប្រជាពលរដ្ឋទូទៅ។ រដ្ឋាភិបាលតែងតែធ្វើសកម្មភាពរំលោភលើសិទ្ធិរបស់ ពលរដ្ឋកម្ពុជាដែលធានាដោយរដ្ឋធម្មនុញ្ញ និងរំលោភទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសការរឹតត្បិត ទៅលើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមូលដ្ឋានដូចជាសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងការបង្កើត សមាគម និងសេរីភាពខាងការជួបប្រជុំជាដើម។ សិទ្ធិផ្សេងទៀតដូចជាសិទ្ធិដីធ្លីជាដើមក៏ត្រូវបានកាត់បន្ថយផង ដែរតាមរយៈច្បាប់និងគោលនយោបាយនានារបស់រដ្ឋាភិបាល។ ការរំលោភបំពានសិទ្ធិមនុស្សទាំងនេះកើត ឡើងដោយសារតែកង្វះការអនុវត្តច្បាប់ ការបង្កើតច្បាប់ដែលមិនស្របទៅនឹងច្បាប់សិទ្ធិមនុស្ស និងតាមរយៈ សេចក្តីសម្រេចរបស់រដ្ឋាភិបាល និងវិធានការដោយផ្ទាល់ពីសំណាក់អាជ្ញាធរនៅថ្នាក់ជាតិនិងមូលដ្ឋាន។ បញ្ហា ទាំងនេះរាប់បញ្ចូលទាំងកង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជាផងដែរ។

* រាជរដ្ឋាភិបាលកម្ពុជាក៏មានការប្តេជ្ញាចិត្តមុតមាំក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់សកម្មភាព និងឧបាយកលទាំង អស់ក្រោមលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលបម្រើផលប្រយោជន៍ដល់បុគ្គលនយោបាយនិងក្រុមមនុស្ស មួយក្តាប់តូច»

ប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

(ទិវាសន្តិភាពអន្តរជាតិ អ.ស.ប)

សេរីភាពខាងសមាគម

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

បញ្ហាមួយក្នុងចំណោមបញ្ហាសិទ្ធិមនុស្សសំខាន់ៗ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៥ ដែលមាន ផលប៉ះពាល់ធ្ងន់ធ្ងរនោះគឺច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានអនុម័តក្នុងខែសីហា | បន្ទាប់ពីរងការរិះគន់ថាច្បាប់នេះតាក់តែងឡើងដោយគ្មានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយសង្គមស៊ីវិល ឬសាធារណជនទូទៅ។ ច្បាប់នេះត្រូវបានតាក់តែងឡើងមានអត្ថន័យទូលំទូលាយពេកដោយផ្តល់ អំណាចមួយចំនួនដល់រដ្ឋាភិបាលក្នុងការរារាំងនូវការចុះបញ្ជីការរបស់អង្គការថ្មីៗ និងលុបឈ្មោះអង្គការចេញពី បញ្ជីតាមអំពើចិត្ត ។ មាត្រា ៨ (៤) សំណើសុំចុះបញ្ជីការអាចត្រូវបានបដិសេធ ប្រសិនបើការអនុញ្ញាតអាចធ្វើ ឱ្យប៉ះពាល់ដល់ “ស្ថិរភាព” និង “ឯកភាពជាតិ” នៃប្រទេសកម្ពុជា។ មាត្រា ១២ មាត្រា ១៣ និង មាត្រា ១៥ មានបទប្បញ្ញត្តិស្មុគស្មាញសម្រាប់ការចុះបញ្ជីការដល់អង្គការបរទេសនៅកម្ពុជាដោយតម្រូវឱ្យមានលិខិតស្នាម

មកពីរដ្ឋាភិបាលប្រទេសរបស់ពួកគេ និងមានការឯកភាពលើគម្រោងទាំងអស់ជាមួយអាជ្ញាធរសាធារណៈដែល មិនបានបញ្ជាក់ច្បាស់លាស់។

ច្បាប់នេះចែងផងដែរថា អង្គការនានាត្រូវតែចុះបញ្ជីការនៅមុនពេលធ្វើសកម្មភាពណាមួយ។ ច្បាប់ នេះរឹតត្បិតទៅលើលទ្ធភាពរបស់សាធារណជនក្នុងការបង្កើតក្រុមការងារឯករាជ្យបាន ហើយច្បាប់នេះក៏រារាំង អង្គការក្នុងការចុះបញ្ជីការបានលឿនផងដែរ ព្រោះក្រុមនានាចាំបាច់ត្រូវចំណាយពេលចុះបញ្ជីការនៅមុនពេល | ចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ។ ទោះបីជាច្បាប់នេះមិនមានគោលបំណងអនុវត្តទៅលើអង្គការនៅថ្នាក់មូល ដ្ឋានក៏ដោយ (ដូចជាក្រុមមិនផ្លូវការធ្វើយុទ្ធនាការដើម្បីរកដំណោះស្រាយលើបញ្ហានៅមូលដ្ឋានជាដើម) ម.ស. ម.ក បានទទួលរបាយការណ៍ពីអង្គការនៅថ្នាក់មូលដ្ឋានរួចហើយដែលលើកឡើងពីការអនុវត្តច្បាប់សមាគម អង្គការមិនត្រឹមត្រូវរឹតត្បិតពួកគេ។ ឧទាហរណ៍ក្នុងខែសីហា ប្រជាពលរដ្ឋមួយក្រុមចំនួន ៧១ គ្រួសារនៅ ក្នុងខេត្តក្រចេះត្រូវបានរារាំងក្នុងការរៀបចំការតវ៉ាក្នុងករណីទំនាស់ដីធ្លី ពីព្រោះអ្នកទាំងនោះមិនទាន់បានចុះ បញ្ជីការដែលតម្រូវដោយច្បាប់សមាគម អង្គការ។ ? យោងតាមការបំភ្លឺរបស់ក្រសួងមហាផ្ទៃឆ្លើយតបទៅនឹង លិខិតចំហរបស់ ម.ស.ម.ក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ថាច្បាប់សមាគម អង្គការ មិនត្រូវ អនុវត្តទៅលើក្រុមសហគមន៍មិនផ្លូវការនោះទេ។ បើទោះជាករណីនេះបានលើកឡើងពីការអនុវត្តច្បាប់ សមាគម អង្គការមិនត្រឹមត្រូវដោយសារការមិនអើពើនឹងច្បាប់យ៉ាងណា តែក៏ប្រសើរជាងការអនុវត្តច្បាប់ខុស ដោយចេតនាដែរ។ ទាំងនេះបង្ហាញនូវករណីដែលអាចប៉ះពាល់ដល់ការអនុវត្តច្បាប់សមាគម អង្គការ ក្នុងឆ្នាំ ២០១៦ និងពេលអនាគតទៅមុខទៀត។ វិសាលភាពអំណាចអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមបង្កើត ច្បាប់នេះឡើងធ្វើជាឧបករណ៍គ្រោះថ្នាក់រឹតត្បិតទៅលើសេរីភាពខាងសមាគមនិងការបញ្ចេញមតិ ។

សេចក្តីព្រាងច្បាប់ស្តីពីសហជីព

ការគំរាមកំហែងសំខាន់មួយផ្សេងទៀតទៅលើសេរីភាពខាងសមាគម គឺស្ថានភាពនៃច្បាប់ការងារនៅ | កម្ពុជា។ នៅខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលត្រៀមអនុម័តច្បាប់សហជីពថ្មី (នៅចាំតែការប្រឹក្សាយោបល់ជាលើកចុងក្រោយជាមួយគណបក្សសង្គ្រោះជាតិ) ដែលបានលើកឡើងនូវគោលបំណងក្នុងការរក្សាស្ថិរភាពទី | ផ្សារការងារនៅកម្ពុជា។ សេចក្តីព្រាងច្បាប់ចុងក្រោយបង្អស់បានវិវឌ្ឍចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដោយបញ្ចូលនូវបទប្បញ្ញត្តិមួយចំនួនដែលមានការកែសម្រួលលើសេចក្តីព្រាងពីមុនដូចជា ការបន្ថយចំនួនអប្បបរមា | នៃកម្មករនិយោជិតក្នុងការបង្កើតសហជីព និងលក្ខខណ្ឌតម្រូវសម្រាប់ថ្នាក់ដឹកនាំសហជីពជាដើម។ ” ទោះជាយ៉ាងណា សហជីពនិងវិស័យផ្សេងទៀតបានរិះគន់ច្បាប់នេះ ដោយសារច្បាប់នះគាំទ្រហួសហេតុដល់និយោជក ក្នុងការធ្វើសកម្មភាពដែលប៉ះពាល់ដល់កម្មករ។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះនៅតែតម្រូវលក្ខខណ្ឌផ្នែករដ្ឋបា លធ្ងន់ធ្ងរ ដូចជា កាតព្វកិច្ចក្នុងការរាយការណ៍ និងមានការរឹតត្បិតជាច្រើនទៅលើក្រុមនានាដែលសហជីពនោះធ្វើការងារជាមួយ។ អ្នករិះគន់ក៏បានលើកឡើងផងដែរទៅលើលក្ខខណ្ឌនៃការចុះបញ្ជីសហជីព ការកំណត់ ទៅលើសកម្មភាព និងការប្រឈមនឹងការរំលាយចោលសហជីពតាមអំពើចិត្ត ព្រមទាំងបញ្ហាសំខាន់ៗជាច្រើន ផ្សេងទៀតជាមួយនឹងសេចក្តីព្រាងច្បាប់បច្ចុប្បន្ន។ * ជាពិសេស ការរឹតត្បិតទាំងនេះនឹងបង្កលក្ខណៈកាន់តែ លំបាកដល់កម្មករនិយោជិតក្នុងការបង្កើតសមាគម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិ និងសមាគម។

ច្បាប់ដែលស្ថិតក្នុងទម្រង់នៃសេចក្តីព្រាងនេះ មិនបានគោរពតាមស្តង់ដារច្បាប់ការងារអន្តរជាតិឡើយ ក្នុងនោះរួមទាំងបទដ្ឋាននានាដែលប្រទេសកម្ពុជាខ្លួនឯងបានផ្តល់សច្ចាប័នរួចហើយ ព្រមទាំងច្បាប់កម្ពុជាផងដែរ។ តាមការវិវឌ្ឍជាវិជ្ជមាននាពេលថ្មីៗនេះរដ្ឋាភិបាលបានជួបប្រជុំជាមួយមេដឹកនាំសហជីពដើម្បីស្តាប់នូវក្តី | កង្វល់របស់ពួកគេអំពីច្បាប់នេះ។ ករណីនេះនៅមិនទាន់ដឹងច្បាស់ថាតើកង្វល់ទាំងនេះនឹងត្រូវគេដាក់បញ្ចូល ដោយរបៀបណា ហើយថាតើលទ្ធផលសម្រេចចុងក្រោយនឹងអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរ ឬ ទេ។

សេរីភាពខាងការប្រមូលផ្ដុំ

ការចាប់ខ្លួន និងការយាយីតាមផ្លូវតុលាការទៅលើសកម្មជន

ការយាយី ការចាប់ខ្លួន ការឃុំខ្លួន និងការជំនុំជម្រះក្តីដោយអយុត្តិធម៌ទៅលើសកម្មជននៅកម្ពុជាបាន | បន្តកើតមាននៅក្នុងឆ្នាំ២០១៥។ ដំណាលគ្នានេះសកម្មជននិងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ត្រូវបាន ចាប់ខ្លួនយ៉ាងអយុត្តិធម៌ដាក់ពន្ធនាគារជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៤ ដែលកំពុងអនុវត្តទោសដោយអយុត្តិធម៌ ឬកំពុងរង់ចាំការជំនុំជម្រះក្តី។ រដ្ឋាភិបាលបានបង្ហាញនូវចេតនាមិនគោរពនិតិរដ្ឋ និងធ្វើសកម្មភាពមិនមានអនុ ញ្ញាតិពីតុលាការចំពោះការបំបិទសំឡេងបុគ្គលនិងក្រុមនានា។ ក្នុងករណីជាច្រើនដែលករណីមួយចំនួនមាន ពិពណ៌នាលម្អិតខាងក្រោម គឺបុគ្គលមួយចំនួនត្រូវបានកំណត់មុខសញ្ញាដោយសារហេតុផលនយោបាយ ហើយត្រូវបានដោះស្រាយមិនស្របតាមច្បាប់ ។

ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ លោក អាឡិក ហ្គនហ្សេឡេហ្ស ដាវីដសុន ជាសកម្មជនបរទេសមួយរូបដែល បម្រើការងារជាមួយអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះ មាតាធម្មជាតិ ត្រូវបានរដ្ឋាភិបាលនិរទេសខ្លួនចេញពី ប្រទេសដោយបានបដិសេធបន្តនូវទិដ្ឋាការរបស់លោក។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកអាឡិក ហ្គនឡេ ជាវីដសុន ធ្វើយុទ្ធនាការជំទាស់នឹងសកម្មភាពបូមខ្សាច់ដែលប៉ះពាល់ដល់បរិស្ថាននៅក្នុងខេត្ត កោះកុង។ នៅមុនពេលចាប់ខ្លួនលោកអាឡិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ទាល់ បានគំរាមថាអាឡិកនឹងត្រូវនិរទេសខ្លួនប្រសិនបើមិនព្រមបញ្ឈប់នូវភាពសកម្មនិយមរបស់ខ្លួនទេនោះ។* ការប្រើចំណាត់ការផ្នែកនយោ | បាយជាក់ស្តែងទៅលើដំណើរការរដ្ឋបាលនេះ គឺជាការវិវឌ្ឍមួយគួរឱ្យព្រួយបារម្ភចំពោះអង្គការទាំងអស់នៅកម្ពុ ជាដែលរដ្ឋាភិបាលមិនអនុញ្ញាត។

ក្រោយមកសកម្មជនចំនួនបីនាក់ទៀតមកពីអង្គការមាតាធម្មជាតិ ត្រូវបានចាប់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ ២០១៥ ការចាប់ខ្លួននេះធ្វើឡើងនៅពេលពួកគេប៉ុនប៉ងធ្វើការតវ៉ាដោយសន្តិវិធីនៅខាងក្រៅវិមានរដ្ឋសភា។ នគរបាលបានរារាំងអ្នកតវាផ្សេងទៀតក្នុងការចូលរួមក្នុងបាតុកម្មនោះជាមួយពួកគេ ហើយថែមទាំងបានចាប់ខ្លួនអ្នកឃ្លាំមើលការតវ៉ាម្នាក់ទៀតផងដែរ។ បុរសទាំងអស់នោះត្រូវបានដោះលែងវិញដោយពុំមានការចោទ ប្រកាន់តែនៅមុនពេលដោះលែង អ្នកទាំងបីនាក់នោះត្រូវបានតម្រូវឱ្យចុះហត្ថលេខាលើលិខិតស្នាមដោយសន្យា ថានឹងជូនដំណឹងដល់អាជ្ញាធរជាមុននៅពេលមានការតវ៉ាលើកក្រោយ។ * ការចាប់ខ្លួនតាមអំពើចិត្តនិងការបង្ខំ ឱ្យចុះហត្ថលេខាលើលិខិតស្នាមនេះបានប៉ះពាល់ដល់សិទ្ធិជួបប្រជុំដោយសន្តិវិធីនិងសេរីភាពខាងការបញ្ចេញ មតិ។ ជាការពិត ការចុះហត្ថលេខាលើលិខិតស្នាមដោយការបង្ខិតបង្ខំដោយសន្យាថាមិនប្រព្រឹត្តនូវអំពើល្មើស ជាថ្មី (ឬក្នុងកាលៈទេសៈខ្លះដើម្បីបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឱ្យបញ្ឈប់ការតវ៉ា) បានក្លាយជាយុទ្ធសាស្ត្រមួយ បង្កើតឡើងដោយនគរបាល បើទោះជានៅពេលជនជាប់ឃុំមិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយក៏ ដោយ។ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ យុវជនចំនួនបីនាក់ជាសមាជិកអង្គការមាតាធម្មជាតិ ត្រូវបានអាជ្ញា ធរចាប់ដាក់ពន្ធនាគារបន្ទាប់ពីបានបដិសេធចូលខ្លួនឆ្លើយបំភ្លឺនៅអធិការរដ្ឋាននគរបាលស្រុក ជាប់ពាក់ព័ន្ធនឹង | ការចូលរួមក្នុងការតវ៉ាដោយសន្តិវិធីនិងអហិង្សាជំទាស់ទៅនឹងការបូមខ្សាច់។ សកម្មជនទាំងនោះត្រូវបានឃុំខ្លួន នៅក្នុងខែមករា ឆ្នាំ២០១៥។

មេដឹកនាំសហគមន៍ជនជាតិដើមភាគតិច ជង និងសកម្មជនបរិស្ថានលោក វ៉ែន វ៉ន ត្រូវបានចាប់ខ្លួន ម្តងហើយម្តងទៀតទាក់ទិនទៅនឹងភាពសកម្មនិយមដោយសន្តិវិធីរបស់លោក។ ក្នុងខែមេសាឆ្នាំ២០១៥ លោកត្រូវបាននាំខ្លួនដើម្បីសាកសួរទាក់ទងទៅនឹងការកាប់ឈើខុសច្បាប់ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញនៅ | ថ្ងៃនោះដដែល ។ ក្នុងខែកញ្ញា ឆ្នាំ២០១៥ លោកត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត ខណៈកំពុងដាក់ញត្តិទាមទារ ឱ្យមានការដោះលែងសកម្មជនអង្គការមាតាធម្មជាតិទាំងបីរូបដូចបានរៀបរាប់ខាងលើ។ ក្នុងករណីនេះអាជ្ញាធរ បានចាប់ខ្លួននិងបានសួរចម្លើយមនុស្សចំនួន ១៧ នាក់ ក្នុងនោះរួមមានទាំងអ្នកឃ្លាំមើលការតវ៉ាមកពីអង្គការ ម្នាក់ផង។ ក្រោយមកក្រុមសកម្មជនទាំងនោះត្រូវបានដោះលែងវិញនៅថ្ងៃនោះដដែល។ តែទោះជាយ៉ាងណាលោកត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត ហើយក្រោយមកត្រូវបានដាក់ពន្ធនាគារក្នុងខែតុលា ឆ្នាំ២០១៥ ពីបទ កាប់ឈើដូចគ្នា បើទោះជាមានសិទ្ធិក្នុងនាមប្រជាសហគមន៍ជនជាតិដើមភាគតិចអាចប្រើប្រាស់ឈើព្រៃ សម្រាប់សាងសង់លំនៅដ្ឋានបានក៏ដោយ។

នៅក្នុងខែកុម្ភៈ តំណាងសហជីពត្រូវបានឃុំខ្លួនបន្ទាប់ពីបានចែកលិខិតដល់កម្មកររោងចក្រ ដែល បដិសេធនូវការលើកឡើងជុំវិញអំពើពុករលួយក្នុងសហជីពរបស់ខ្លួន។ សកម្មជនសហជីពត្រូវបានដោះលែង វិញនៅរយៈពេលពីរម៉ោងបន្ទាប់មក ក្រោយពីតម្រូវឱ្យចុះហត្ថលេខាលើឯកសារសន្យាថាឈប់ចែកលិខិតដោយ | ពុំមានការអនុញ្ញាតពីសំណាក់រដ្ឋាភិបាល។ ក្នុងខែមិថុនា មន្ត្រីសហជីពចំនួន ៩ រូប ត្រូវបានចាប់ខ្លួននៅក្នុង | ការតវ៉ាមួយទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួល តែក្រោយមកត្រូវបានដោះលែងវិញនៅយប់នោះបន្ទាប់ពីទទួលការ * អប់រំ "។ វិធីសាស្ត្រចាប់ខ្លួនដោយពុំមានចោទប្រកាន់ ក្រោយមកដោះលែងវិញនេះ ជារឿយៗធ្វើ ឡើងបន្ទាប់ពីបានបង្ខំឱ្យចុះហត្ថលេខាលើលិខិតសន្យាថានឹងឈប់ធ្វើសកម្មភាពនោះទៀត) បានកើតឡើងជា ធម្មតាទៅហើយនៅកម្ពុជា។ នេះបង្ហាញពីការមិនគោរពដល់សិទ្ធិសេរីភាពខាងការប្រមូលផ្ដុំ ដូចក្នុងករណីនេះ ជាដើម ព្រោះថាជារឿយៗអាជ្ញាធរបានបំបែក ឬរារាំងការតវ៉ានានា។ លើសពីនេះ ការប្រើវិធីនេះទៅលើសកម្ម ភាពដែលរៀបចំឡើងដោយសហជីពបែបនេះ បង្ហាញពីកង្វះខាតការគោរពដល់សេរីភាពខាងសមាគម។

សេរីភាពខាងការបញ្ចេញមតិ

ការបង្ក្រាបទៅលើគណបក្សជំទាស់

ឆ្នាំ២០១៥ គឺជាឆ្នាំបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ហើយពេលខ្លះមានការបង្ក្រាបដោយហិង្សាទៅលើគណបក្ស សង្គ្រោះជាតិ ("គ.ស.ជ”)។ ការព្រមព្រៀងផ្នែកនយោបាយក្នុងការបង្កើតឱ្យមាន វប្បធម៌សន្ទនា” បានធ្វើ ឡើងបន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ កាន់តែមានការតវ៉ាខ្លាំងឡើងនៅពេលមានការយាយីផ្នែក តុលាការ ការនិរទេសខ្លួន និងអំពើហិង្សាទៅលើសមាជិករបស់គណបក្សសង្គ្រោះជាតិ។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១១ នាក់ត្រូវបានផ្តន្ទា ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ចាប់ពី ៧ ឆ្នាំ ដល់ ២០ ឆ្នាំ ពីបទកុបកម្ម ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធ ក្នុងការតវ៉ានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤។ នៅដើមខែសីហា រយៈ ពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យធ្វើការចាប់ខ្លួនបន្ថែម សកម្មជន គ. ស.ជ ចំនួនបីរូបទៀតត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្មពាក់ព័ន្ធនឹងការតវ៉ាដូចគ្នានេះ។ សាលក្រមនេះប្រកាសឡើងផ្អែកទៅលើភស្តែងតាងមិនគ្រប់គ្រាន់ទាំងស្រុង។ គ្មានភស្តុងតាំងដែលគួរឱ្យជឿ ជាក់គាំទ្រដល់អំណះអំណាងដែលថាជនជាប់ចោទមានគម្រោងធ្វើ “ កុបកម្ម * ឬ ក៏ថា អ្នកទាំង ១១ នាក់ នោះបានប្រព្រឹត្តនូវអំពើហិង្សាក្នុងអំឡុងពេលជំនុំជម្រះនោះក៏ទេ។

ក្នុងខែសីហា សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនបន្ទាប់ពី បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានបញ្ចូលសន្ធិសញ្ញាកម្ពុជា-វៀតណាមឆ្នាំ ១៩៧៩ ក្លែងក្លាយ។ លោកត្រូវបានចាប់ខ្លួនពីបទក្លែងឯកសារ ដោយប្រើឯកសារនេះដើម្បីញុះញង់បង្កឱ្យមាន | ចលាចល។ ប៉ុន្តែគ្មានភស្តងតាងបង្ហាញថាលោកបានផលិតឯកសារនោះឡើយ ហើយការចាប់ខ្លួនរូបលោកនេះ ជាការរំលោភទៅលើអភ័យឯកសិទ្ធិសភារបស់លោក។ ការចាប់ខ្លួនក្នុងហេតុផលនយោបាយនៅលើបណ្តា ញផ្សព្វផ្សាយសង្គមកើតឡើងកាន់តែញឹកញាប់នៅកម្ពុជា ។ ឧទាហរណ៍ករណីមួយដែលកម្មករសំណង់បាន គំរាមសម្លាប់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសថៃក្នុងពេលតែមួយអាទិត្យបន្ទាប់។ 11 ផ្ទុយគ្នាទៅនឹងការគំរាមសម្លាប់នៅលើទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ អធិការរងនគរបាលរាជធានីភ្នំពេញ ដែលបានគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ដោយពុំមានការចាប់ខ្លួនឡើយ បើទោះជាលោកវណ្ណៈត្រូវបានសាកសួរក៏ដោយ។

នៅថ្ងៃទី២៦ ខែតុលា នគរបាលបានខកខានទប់ស្កាត់ការវាយដំដ៏ឃោរឃៅទៅលើតំណាងរាស្ត្ររបស់ គ.ស.ជ ពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា នៅខាងក្រៅវិមានរដ្ឋសភា ពីសំណាក់អ្នកតវ៉ាប្រឆាំង នឹង គ.ស.ជ ខណៈដែលមានភស្តុតាងដ៏រឹងមាំបង្ហាញថា ការវាយដំនោះធ្វើឡើងដោយមានការសម្របសម្រួល ឬរៀបចំឡើងដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ អ្នកឃ្លាំមើលព្រឹត្តិការណ៍នោះមួយចំនួនកំណត់បានអត្ត សញ្ញាណរបស់កងសន្តិសុខ និងមន្ត្រីនគរបាលនៅក្នុងចំណោមក្រុមមនុស្សកកកុញនោះ ក្នុងនោះមានទាំង យុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជា និងមន្ត្រីសាធារណៈផងដែរ។ ផ្ទុយពីនេះ ក្នុងអំឡុងការតវានានា ក្នុងរាជធានីភ្នំពេញកន្លងមកតែងតែមានវត្តមានសន្តិសុខជាច្រើន ចំណែកឯក្នុងព្រឹត្តិការណ៍នោះបែរជាមានការ នគរបាលតិចតួចមកឃ្លាំមើល ព្រមទាំងមានការជួយសម្រួលនូវចរាចរណ៍ទៀតផង។ ការវាយដំទាំងនេះបាន កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាករណ៍ថានឹងមានការតវ៉ាប្រឆាំងនឹងគណ បក្សប្រឆាំងវិញក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធាន គ.ស.ជ ដែលនោះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាធ្វើឡើងដោយហេតុផលនយោបាយ។ * នៅថ្ងៃ | ទី១៦ ខែវិច្ឆិកា មេដឹកនាំគណបក្សប្រឆាំងត្រូវបានដកតំណែងជាសមាជិករដ្ឋសភាដោយគណៈកម្មាធិការ

អចិន្ត្រៃយ៍ដែលប្រើប្រាស់ដីកាចាប់ខ្លួនជាហេតុផលស្របច្បាប់។ ដីកាចាប់ខ្លួននោះពាក់ព័ន្ធទៅនឹងបទបរិហារ | កេរ្តិ៍ដែលតុលាការបានសម្រេចក្នុងឆ្នាំ២០១១ បន្ទាប់ពីមានការថ្លែងរបស់លោក សម រង្ស៊ី ក្នុងឆ្នាំ២០០៨។ មានការចេញដីកាចាប់ខ្លួនភ្លាមៗចំពោះបទចោទនេះ ដែលករណីនោះកើតឡើងជាង៧ឆ្នាំកន្លងមកហើយ ដែលកើតឡើងដំណាលគ្នានឹងការគំរាមវិធានការផ្លូវច្បាប់ជាច្រើនលើកប្រឆាំងនឹងលោក សម រង្ស៊ី ដែលបាន ចេញដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ។ ការចេញដីកាចាប់ខ្លួននេះធ្វើឡើងដោយហេតុផល នយោបាយច្បាស់ក្រឡែត និងបង្ហាញនូវឧទាហរណ៍មួយផ្សេងទៀតនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើ តុលាការកម្ពុជា ដែលរដ្ឋាភិបាលបានបន្តប្រើប្រាស់ជាឧបករណ៍ដើម្បីបំបិទអ្នកជំទាស់នៅកម្ពុជា។ បន្ទាប់ពី ចេញដីកាចាប់ខ្លួននោះ លោក សម រង្សី នៅតែស្ថិតនៅក្នុងការនិរទេសខ្លួន។ ក្នុងអំឡុងពេលនេះលោក សម ៖ ង្សី បានរងការចោទប្រកាន់ដោយហេតុផលនយោបាយបន្ថែមទៀតរួមមាន ជាអ្នកសមគំនិតក្នុងការក្លែងបន្លំឯក សារនិងបទញុះញង់ទាក់ទិនទៅនឹងករណីរបស់លោក ហុង សុខហួរ បានរៀបរាប់មកខាងលើជាដើម។

ការចាប់ខ្លួនដោយសារសកម្មភាពលើបណ្តាញផ្សព្វផ្សាយសង្គម

នៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលបានចាប់ផ្តើមបង្គ្រាបខ្លាំងឡើងទៅលើសេរីភាពខាងការបញ្ចេញមតិនៅ លើអ៊ុនធឺណិត។ ជាក់ស្តែង ក្នុងខែសីហា ឆ្នាំ២០១៥ និស្សិតសាកលវិទ្យាល័យឆ្នាំទីមួយម្នាក់ ឈ្មោះគង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនដោយសារតែបានបង្ហោះមតិយោបល់នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយអំពាវនាវឱ្យមាន “បដិវត្តន៍ពណ៌" ។ បដិវត្តន៍ពណ៌បានកើតឡើងក្នុងតំបន់អាស៊ីនិងសហភាពស៊ូវៀត ហើយជាទូទៅមានពាក់ព័ន្ធនឹងការតវ៉ាដោយសន្តិវិធីដឹកនាំដោយនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ ២ លោករ៉េយ៉ាអាចប្រឈមមុខជាប់ពន្ធ នាគាររយៈពេលពីរឆ្នាំប្រសិនបើរកឃើញពិរុទ្ធភាព ។ ករណីដោយឡែកមួយផ្សេងទៀតកើតឡើងក្នុងខែកញ្ញា ដោយនិស្សិតមួយរូបទៀតឈ្មោះ ពៅ សាវឿន ត្រូវបានចាប់ខ្លួនពីបទគំរាមដាក់គ្រាប់បែកនៅក្នុងពិធីប្រគល់ សញ្ញាប័ត្រដែលមានការចូលរួមដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក សាវឿន ត្រូវបានផ្តន្ទា ទោសដាក់ពន្ធនាគាររយៈពេល ១៥ ខែ ប៉ុន្តែក្រោយមកទោសរបស់លោកត្រូវបានបន្ថយមកនៅត្រឹមរយៈពេល ១ខែបន្ទាប់ពីមានការសូមអភ័យទោសដោយផ្ទាល់ចំពោះលោក ស ខេង តាមរយៈលិខិត។ វា ការចាប់ខ្លួន និស្សិតរូបនេះពីបទញុះញង់បើទោះគ្មានការគំរាមកំហែងធ្ងន់ធ្ងរ ឬជាក់លាក់ធ្វើឡើងតាមរយៈពាក្យសម្តីរបស់ និស្សិតរូបនោះក៏ដោយ ដែលនេះបង្ហាញពីឥរិយាបទខឹងសម្បាររបស់រដ្ឋាភិបាលទៅលើមតិជំទាស់ក្នុងឆ្នាំ ២០១៥ ។ ខណៈដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែរំកិលជិតមកដល់ ភាពសកម្មនិយមបែបនេះគេ រំពឹងថាអាចនឹងមានការកើនឡើងដែលនាំឱ្យមានការចាប់ខ្លួនកាន់តែច្រើនដោយសារតែការបញ្ចេញគំនិត ជំទាស់របស់ពួកគេ។

សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា

សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាឧបករណ៍មួយផ្សេងទៀតសម្រាប់ រដ្ឋាភិបាលក្នុងការទប់ស្កាត់កិច្ចសន្ទនាបើកចំហនិងការផ្លាស់ប្តូរគំនិតយោបល់រិះគន់ដោយសេរីនៅកម្ពុជា។សេចក្តីព្រាងច្បាប់នេះបានបែកធ្លាយនៅខែកក្កដា ក្នុងឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានអះអាងថាសេចក្តីព្រាង នេះមិនមែនជាការងារអាទិភាពក្នុងឆ្នាំ២០១៤ នោះឡើយ។ នាពេលកន្លងមក ម.ស.ម.ក ធ្លាប់បានលើកឡើង | ពីក្តីបារម្ភរបស់ខ្លួនជុំវិញការតាក់តែងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលខ្វះតម្លាភាព យុត្តិធម៌ តាក់ | តែងឡើងដោយពុំមានការចូលរួមពិនិត្យពីសាធារណជន។ 16 មាត្រាដែលមានភាពចម្រូងចម្រាសបំផុតក្នុងសេច ក្តីព្រាងលើកដំបូងគេនោះគឺមាត្រា ២៨ មានគោលបំណងការពារ "សុចរិតភាព” នៃព្រះរាជាណាចក្រកម្ពុជា មានន័យថា មាត្រានេះមានវិសាលភាពអនុវត្តយ៉ាងទូលំទូលាយ ។ ក្នុងប្រទេសមួយដែលបណ្តាញសង្គមហ្វេស |ប៊ុក និងប្លុកកំពុងតែត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយមសម្រាប់ពិភាក្សាអំពីបញ្ហានយោបាយ មាត្រានេះបាន ធ្វើឱ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាច្រើនព្រួយបារម្ភ។ ក្រៅតែពីអនុញ្ញាតិឱ្យមានការពិភាក្សាពីគំនិត

យោបល់និងមតិរិះគន់នានា រដ្ឋាភិបាលបានព្យាយាមលាក់បាំងនូវគំនិតយោបល់ជំទាស់ផងដែរ។ ឥរិយាបទផ្កា | ច់ការនេះទំនងនឹងនាំឱ្យមានទោមនស្សខ្លាំងឡើង ហើយជាចុងក្រោយទំនងជាផ្ទុយទៅនឹងគោលបំណងរក្សា សន្តិភាពនិងស្ថិរភាពរបស់រដ្ឋាភិបាលទៅវិញ។

ទោះបីជាកំណែនៃសេចក្តីព្រាងច្បាប់ចុងក្រោយបង្អស់បានលុបមាត្រានេះចេញក៏ដោយ អ្នកនាំពាក្យ | ក្រសួងទូរគមនាគមន៍លោកមាស តូ បានថ្លែងនាពេលថ្មីៗនេះថាច្បាប់នេះនៅតែមានបំណងការពារ"កិត្តិយស* របស់រដ្ឋាភិបាលនិងមិនឱ្យមានការ * ប្រមាថ ។ ទៅលើរដ្ឋាភិបាល ។ ក្នុងន័យនេះហាក់ដូចជាគូសបញ្ជាក់ពី ចេតនាក្នុងការគ្រប់គ្រងព័ត៌មាននិងមតិយោបល់ដដែល។ ប្រាកដណាស់ជារឿងសមហេតុផលដែលរដ្ឋាភិបាល ដាក់កំហិតទៅលើសកម្មភាពមួយចំនួននៅលើបណ្តាញអឺនធឺណិត ដូចជាការរឹតត្បិតទៅលើការផ្សព្វផ្សាយរូប ភាពអាសអាភាសរបស់កុមារ និងការបោកបន្លំនៅលើអ៊ីនធឺណិតដែលចំណុចទាំងពីរនេះចាំបាច់និងមាន ប្រយោជន៍នៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ប៉ុន្តែដូចបានលើកឡើងខាងលើ គោលបំណងចម្បងបំផុតនៃច្បាប់ នេះនៅតែមានបំណងតែម្យ៉ាងក្នុងការគ្រប់គ្រងលើប្រព័ន្ធអឺនធឺណិតឲ្យតឹងរ៉ឹង ដូច្នេះនេះទំនងណាស់ថាកំណែ ចុងក្រោយបង្អស់នៃច្បាប់នេះនឹងត្រូវបានគេបកស្រាយទូលំទូលាយដោយផ្ដល់អំណាចដល់រដ្ឋាភិបាលខ្លាំង ឡើងដើម្បីចាប់ខ្លួននិងផ្តន្ទាទោសទៅលើបុគ្គលដែលមិនយល់ស្របតាមគោលជំហរបស់រដ្ឋាភិបាលលើបញ្ហានា នា។

ច្បាប់ស្តីពីការបោះឆ្នោត

ក្នុងខែមីនា ឆ្នាំ២០១៥ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានរដ្ឋសភាអនុម័តមានគោលបំណងដើម្បីគ្រប់ គ្រង បរិយាកាសនយោបាយក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ ច្បាប់នេះផ្តល់នូវវិសាលភាពធំធេងដល់រដ្ឋា ភិបាលក្នុងការចោទប្រកាន់ទៅលើក្រុមអង្គការដែលមាននិន្នាការលម្អៀង ឬ " ញុះញង់ * ដោយផ្ទាល់ទៅលើ គណបក្សនយោបាយណាមួយ។ ច្បាប់នេះថែមទាំងហាមប្រាមការរិះគន់ទៅលើមន្ត្រីរៀបចំការបោះឆ្នោតនិង នគរបាលដែលទទួលខុសត្រូវលើនីតិវិធីបោះឆ្នោត។ ទាក់ទិននឹងការរឹតត្បិតទាំងនេះកំពុងតែធ