សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
មាត្រា១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ) ចែងថា កម្ពុជា ប្តេជ្ញាទទួលយកគោល ការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈដែលមាត្រា៣១ ចែងថា ប្រទេសកម្ពុជា ទទួលស្គាល់ និងគោរព សិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកា សញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ ខាងក្រោមនេះ គឺជា ទិដ្ឋភាពទូទៅសង្ខេបមួយលើបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា។
សេរីភាពខាងការបញ្ចេញមតិ
សេរីភាពក្នុងការបញ្ចេញមតិ គឺជាសសរស្តម្ភមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងមានសារៈសំខាន់ បំផុតសម្រាប់អភិបាលកិច្ចល្អ និងការចូលរួមក្នុងវិស័យនយោបាយ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពនៃសេរីភាពខាង ការបញ្ចេញមតិក្នុងប្រទេសកម្ពុជាគឺគួរឲ្យភ័យខ្លាច។ ការតាក់តែងច្បាប់មានលក្ខណៈរឹតត្បិតការត្រួតពិនិត្យលើ ប្រព័ន្ធផ្សព្វផ្សាយ និងការយាយីតាមប្រព័ន្ធតុលាការចំពោះបុគ្គលទាំងឡាយណាហ៊ាននិយាយជំទាស់ នាំឲ្យមាន វប្បធម៌នៃការបំបិទសិទ្ធិក្នុងការនិយាយស្តី។
ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី” មានដូចជា សារព័ត៌មានតាមការបោះពុម្ពផ្សាយ វិទ្យុ និងទូរទស្សន៍ គឺជា ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយពេញនិយម ប៉ុន្តែ នេះក៏ជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយដែលទទួលរងនូវកម្រិតនៃការគ្រប់ គ្រង និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ("រ.រ.ក”) មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើបណ្តាញផ្សព្វផ្សាយនានាស្ទើរតែទាំងអស់។ អង្គការញីឌុមហោសបានវាយតម្លៃក្នុងការស្ទង់មតិរបស់ខ្លួន មួយកាលពីឆ្នាំ២០១១ ថា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាគឺ “ពុំសេរី” ខណៈដែលស្ថាប័នអ្នករាយការណ៍ គ្មានព្រំដែនចាត់ចំណាត់ថ្នាក់ទី១១៧ ឲ្យកម្ពុជាក្នុងចំណោម១៧៩ប្រទេស ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មាន នាពេលថ្មីៗនេះ។
គ្រប់ស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុភាគច្រើន និងសារព័ត៌មានខ្មែរល្បីៗជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា (គ.ប.ក) ដែលកំពុងគ្រប់គ្រងអំណាច ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគណបក្ស កាន់អំណាច ហើយការធ្វើយ៉ាងដូច្នេះ ជាការធានាអំពីការគ្រប់គ្រងរបស់ រ.រ.ក ទៅលើការផ្សព្វផ្សាយព័ត៌មាន។ សារព័ត៌មានចំនួន៣០ ត្រូវបានបោះពុម្ពផ្សាយជាប្រចាំក្នុងប្រទេសកម្ពុជា ហើយអ្នកសារព័ត៌មានភាគច្រើនទាំង នោះជាមុខសញ្ញានៃសកម្មភាពរបស់រដ្ឋាភិបាលដើម្បីដាក់ការត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ អត្រាអក្ខរភាពមាន ចំនួនទាប ហើយហេតុដែលថា ៨៥ភាគរយ នៃប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ជនបទ និងពុំមានឱកាសទិញ សារព័ត៌មានដែលត្រូវបានចែកចាយយ៉ាងលើសលប់តែនៅកណ្តាលទីក្រុង” ជាការដាក់កំហិតក្នុងការទទួលបាន និងជ្រៀតចូលនូវទម្រង់នៃសារព័ត៌មានបោះពុម្ពផ្សាយ។
ដូច្នេះហើយ វិទ្យមានសារៈសំខាន់ខ្លាំងណាស់ក្នុងប្រទេសកម្ពុជា ដោយសារតែវាមានការផ្សព្វផ្សាយគ្រប ដណ្តប់បានទូលំទូលាយ។ មានស្ថានីយវិទ្យុចំនួន៧៤ បានចុះបញ្ជីជាផ្លូវការក្នុងប្រទេសកម្ពុជា" ហើយភាគច្រើននៃ ស្ថានីយវិទ្យុទាំងនោះនៅក្រោមឥទ្ធិពលរបស់ គ.ប.ក។ មានស្ថានីយវិទ្យុឯករាជ្យចំនួន៣ ក្នុងប្រទេស ហើយវិទ្យុ មួយក្នុងចំណោមវិទ្យទាំង៣នេះ គឺវិទ្យុសំបុកឃ្មុំដែលបានប្រឈមនឹងការរឹតត្បិតច្រើនលើកច្រើនសារ និងបានត្រូវ បិទស្ថានីយមិនឲ្យចាក់ផ្សាយជាច្រើនដង។ លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនបីលើក ដែលនាពេលថ្មីនេះ លោកត្រូវបានចាប់ខ្លួន ពីបទបង្កើតតំបន់អបគមន៍ និងញុះញង់ឲ្យកាន់អាវុធ ដែលជាប់ពាក់ព័ន្ធ
ទៅនឹងវិវាទដីធ្លីមួយក្នុងខេត្តក្រចេះ។ លោក សូណង់ដូ ត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសឲ្យជាប់ ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។
កម្ពុជា ជាប្រទេសមួយដែលមានអត្រានៃការភ្ជាប់បណ្តាញអឺនធឺណែតទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ យ៉ាងណាក្តី ការប្រើប្រាស់ប្រព័ន្ធអឺនធឺណែតក្នុងប្រទេសនេះ កំពុងតែកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយ នេះ និងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់តាមបណ្តាញនិងប្រព័ន្ធទំនាក់ទំនងសង្គមដូចជា ថ្វីតទ័រ ហ្វេសប៊ុក និងយូធូប។ ស្ថានីយព័ត៌មានឯករាជ្យនានា កំពុងតែផ្សព្វផ្សាយចែករំលែកព័ត៌មានលើប្រព័ន្ធអឺនធឺណែត ហើយអ្នកសរសេរប្លុក កំពុងតែចែករំលែកគំនិត និងទស្សនៈនានា ដែលទស្សនៈទាំងនោះភាគច្រើនគឺរិះគន់ រ.រ.ក។ អវត្តមាននៃការរឹតត្បិតលើខ្លឹមសារតាមប្រព័ន្ធអ៊ុនធឺណែតនៅកម្ពុជាដូចជាអ្វីដែលអ្នកសរសេរប្លុកជនជាតិខ្មែរដ៏ល្បី
ឈ្មោះ និងជានាយិកាគ្រប់គ្រងកម្មវិធីរបស់ ម.ស.ម.ក អ្នកស្រី ចក់ សុភាព បានពិពណ៌នាថា អឺនធឺណែត ដូចជា *លទ្ធិប្រជាធិបតេយ្យតាមបែបបច្ចេកវិជ្ជាថ្មីៗរបស់កម្ពុជា។
ប្រហែលដោយសារតែអត្រាការប្រើប្រាស់នៅមានកម្រិតទាប អ៊ុនធឺណែតនៅតែជាទម្រង់នៃប្រព័ន្ធផ្សព្វ ផ្សាយដែលត្រូវបានរឹតត្បិតកម្រិតទាបបំផុតក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលបានព្យាយាមទប់ ស្គាល់ការចូលទៅកាន់គេហទំព័រដែលចុះផ្សាយនូវព័ត៌មាន”រសើបផងដែរ។ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១១ កម្ពុជា បានទទួលរងនូវការផ្តាច់ចរន្តអគ្គិសនី ដែលបានធ្វើឲ្យប៉ះពាល់ដល់គេហទំព័រ ខេអាយមេនៀ ខេមរៈយានកម្ម និង ប្លករបស់អ្នកគូររូបកំប្លែងក្នុងវិស័យនយោបាយខ្មែរឈ្មោះថា សាក់ក្រវ៉ា ព្រមទាំងគេហទំព័រចំនួនប្រាំផ្សេងទៀត។ បុគ្គលិកមិនស្គាល់ឈ្មោះមួយរូបនៃក្រុមហ៊ុនផ្គត់ផ្គង់សេវាអឺនធឺណែតមួយដែលទទួលផលប៉ះពាល់ បានប្រាប់សារ ព័ត៌មានថា ក្រសួងបានបញ្ជាក្រុមហ៊ុនឲ្យបិទគេហទំព័រ ខេអាយមេមៀ ពីព្រោះគេហទំព័រនេះបានចុះផ្សាយព័ត៌មាន ដែល “ប៉ះពាល់ដល់រដ្ឋាភិបាល។
ថ្វីបើមានចលនាជាអន្តរជាតិ ដើម្បីការពារ និងលើកស្ទួយសេរីភាពខាងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ជា ពិសេសសេរីភាពខាងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត រ.រ.ក ថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងតាក់តែងសេច ក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអឺនធឺណែតលើកដំបូង ដើម្បីគ្រប់គ្រង និងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធ អ៊ុនជី
ណែត។ ហេតុផលមួយក្នុងចំណោមហេតុផលនានា ចំពោះការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអឺនធឺណែតនេះ គឺដើម្បីរារាំង "បុគ្គលទុច្ចរិត...មិនឲ្យចែកចាយព័ត៌មានមិនពិត”។17 ច្បាប់នេះកំពុងតែស្ថិតនៅដំណាក់កាលដំបូងនៃ ការធ្វើសេចក្តីព្រាង ហើយមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយទេ ប៉ុន្តែ សេចក្តីភ័យខ្លាចកើតមានឡើង ដែលថាច្បាប់បែបនេះ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិតាមប្រព័ន្ធអឺនធឺណែតក្នុង ប្រទេសកម្ពុជា។
សេរីភាពនៃការបង្កើតសមាគម
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច.ស.អ.ម.រ) ដ៏ចម្រូងចម្រាសបាន បណ្តាលឲ្យមានការជំទាស់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (អ.ស.ស) របស់កម្ពុជា អង្គការអន្តរជាតិ និងម្ចាស់ជំនួយផ្សេងៗ ក្នុងអំឡុងឆ្នាំ២០១១ នៅពេលដែលសេចក្តីព្រាងច្បាប់ចំនួនបួនលើកត្រូវ បានតាក់តែងឡើង ដែលសេចក្តីព្រាងទាំងនេះពុំបានយកអនុសាសន៍ភាគច្រើនរបស់អង្គការសង្គមស៊ីវិលមកពិចាវណា។ ច.ស.អ.ម.រ នេះបានគំរាមកំហែងដល់ការរឹតត្បិតដ៏ធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិរបស់ អ.ស.ស។ ការរិះគន់សំខាន់ៗនៃសេចក្តីព្រាងច្បាប់លើកទីបួន និងចុងក្រោយបំផុតនៃ ច.ស.អ.ម.រ គឺផ្តោតលើលក្ខណៈវិនិច្ឆ័យ នៃការចុះបញ្ជីដែលមានភាពស្មុគស្មាញ និងទាមទារវែងឆ្ងាយ ហើយ ច.ស.អ.ម.រ អាចអនុញ្ញាតឲ្យ រ.រ.ក អាចគ្រប់ គ្រងលើអង្គការនានាតាមរយៈលទ្ធភាពក្នុងការរំលាយអង្គការទាំងនោះ ក្នុងករណីបំពានច្បាប់ជាក់លាក់ទាំងឡាយ ។ ២ បច្ចុប្បន្ននេះ ច.ស.អ.ម.រ បានត្រូវផ្អាក តែយ៉ាងណាក្តី រ.រ.ក បានបង្ហាញថា ច្បាប់នេះគឺមិនបានប្រើជាចាំបាច់ ដើម្បីបំបិទសំឡេងអង្គការមិនមែនរដ្ឋាភិបាល និងដើម្បីប្រើអំណាចគ្រប់គ្រងលើបុគ្គលិកពួកគេឡើយ។
ឧទាហរណ៍ ករណីលោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា ("អាដហុក”) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺកាលពី
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកមនុស្សធម៌ដែលរូបលោកបានជួយចាត់ | ចែងឲ្យសកម្មជនកាពារសិទ្ធិដីធ្លីម្នាក់ដែលបានមកការិយាល័យរបស់អាដហុកក្នុងរាជធានីភ្នំពេញ។ អាដហុក បាន បន្តលើកពេលនៃការចូលខ្លួនឆ្លើយបំភ្លឺជាច្រើនខែកន្លងមកហើយ ប៉ុន្តែលោក ចាន់ សុវេត បានទទួលនូវដីកាកោះ ហៅជាលើកទីពីរកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ដោយស្នើឲ្យលោក សុវេត ត្រូវចូលបង្ហាញខ្លួននៅថ្ងៃទី២៤
ខែធ្នូ។ ទម្រង់នៃការយាយីតាមផ្លូវតុលាការបែបនេះ បំភិតបំភ័យដល់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ក្នុងការប៉ុន ប៉ងដើម្បីរារាំងនូវកិច្ចការងាររបស់ពួកគេ។ លោក អ៊ូ វីរៈ ប្រធាន ម.ស.ម.ក ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅ ឯសាលាដំបូងខេត្តរតនៈគីរី និងចូលខ្លួនឆ្លើយបំភ្លឺកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១២ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ការសាកសួរគឺជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយធ្វើឡើងដោយមេឃុំមកពី គ.ប.ក ដែលទាក់ទងទៅនឹងបាតុកម្មមួយកាលពីឆ្នាំ២០០៩ ដែលបានធ្វើឡើងដោយក្រុមអ្នកភូមិពាក់ព័ន្ធក្នុងជម្លោះដីធ្លី មួយជាមួយក្រុមហ៊ុនឯកជន ឌីអ៊ុមគ្រុប។ បាតុកម្មនេះបានឈានដល់ការបង្កហិង្សា។ ជាមួយគ្នានោះផងដែរ ក៏មាន ការកោះហៅលើរូបលោក ប៉ែន ប៊ុណ្ណា លោក ឆាយ ធី បុគ្គលិករបស់ អាដហុកប្រចាំខេត្តរតនៈគិរី និងអ្នកសារព័ត៌ មាន គឺលោក រដ្ឋា វិសាល។ យ៉ាងណាក្តី ការចោទប្រកាន់លើអ្នកទាំងបួននោះត្រូវបានទម្លាក់ចោលវិញ តែនេះគឺជា យុទ្ធសាស្រ្តជាធម្មតាមួយដែលធ្វើឡើងដោយ រ.រ.ក ក្នុងការប្រើប្រាស់តុលាការពុករលួយដើម្បីសម្លុតបំភ័យដល់ បុគ្គលិកសិទ្ធិមនុស្ស។
ស្រដៀងគ្នានេះ_ច្បាប់ស្តីពីសហជីពពាណិជ្ជកម្ម កំណត់នីតិវិធីចុះបញ្ជីវែងឆ្ងាយ និងកាតព្វកិច្ចដែលត្រូវ រាយការណ៍អំពីក្រុមនិយោជិត។ ទោះបីជាច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយក្តី តែសហជីពជាច្រើនបាន ប្រឈមនឹងការលំបាកជាច្រើនក្នុងការចុះបញ្ជីរួចទៅហើយ និងការធ្វើបាតុកម្មដោយសន្តិវិធីអំពាវនាវឲ្យមាន លក្ខខណ្ឌការងារប្រសើរជាងមុនបានត្រូវបង្ក្រាបយ៉ាងឃោរឃៅ ដូចបានកត់សម្គាល់ខាងលើ។
សេរីភាពក្នុងការជួបជុំ
សរុបមក_ច្បាប់ស្តីពីការជួបជុំដោយសន្តិវិធី ដែលជាអត្ថបទច្បាប់ដែលបានកែទម្រង់មួយត្រូវបានអនុម័ត ក្នុងឆ្នាំ២០០៩ ពុំមានការរឹតត្បិតនោះទេ បើអនុវត្តបានត្រឹមត្រូវនោះ។ ទោះជាយ៉ាងនេះក្តី មានក្តីព្រួយបារម្ភជា
ច្រើនអំពីការអនុវត្តន៍ច្បាប់នេះ និងភាពជាក់លាក់នៃបទប្បញ្ញត្តិមួយចំនួន ដែលអាចបន្ថយសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិតាមរយៈការជួបជុំ។ បន្ថែមលើសពីនេះ អាជ្ញាធរទាំងឡាយ ជាពិសេសនោះ អាជ្ញាធរមូលដ្ឋានគឺពុំបាន យល់ដឹងច្បាស់លាស់ពីច្បាប់ ដូច្នោះហើយ ពួកគេអនុវត្តការងារហួសពីព្រំដែននៃបទប្បញ្ញត្តិនានានៃច្បាប់ ដោយរឹត ត្បិតការជួបប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល និងបាតុកម្មដោយសន្តិវិធីនានារបស់សហគមន៍។
ក្នុងឆ្នាំ២០១២ ជារឿយៗបាតុកម្មដោយសន្តិវិធីបានឈានដល់បង្កហិង្សាជាមួយនឹងការប្រើប្រាស់កម្លាំង ពុំសមាមាត្រដោយអាជ្ញាធរ។ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ លោក រ៉ុង បញ្ញា បុគ្គលិករបស់សហភាពសហជីព កម្ពុជា ត្រូវបានវាយដំ និងចាប់ខ្លួនដោយអាជ្ញាធរខណៈពេលដែលលោកបានកំពុងតែធ្វើការតវ៉ាដោយសន្តិវិធី ជាមួយនឹងនិយោជិតជាច្រើនទៀតរបស់រោងចក្រតៃណាន។Z នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ អំឡុងពេលនៃការតវ៉ា នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង អភិបាលក្រុង លោក ឈូក បណ្ឌិត បានបើកការបាញ់ប្រហារលើក្រុមបាតុករ
ដែលបាញ់ឲ្យរបួសកម្មកាវិនីរោងចក្រចំនួន៣រូប ហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្មេងស្រីអាយុ១៤ឆ្នាំ
ឈ្មោះ ហេង ចន្ថា ត្រូវបានបាញ់ស្លាប់នៅខេត្តក្រចេះ នៅពេលដែលនគរបាលបានបាញ់ប្រហារលើក្រុមអ្នកភូមិ អំឡុងពេលនៃការបង្ក្រាបលើបាតុកម្មទាមទារសិទ្ធិដីធ្លីមួយ។ នៅខែធ្នូ ឆ្នាំ២០១២ ការចោទប្រកាន់ទាំងអស់លើរូប
លោក ឈូក បណ្ឌិត ត្រូវបានទម្លាក់ចោលដោយសាលាដំបូងខេត្តស្វាយរៀង។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ កាសែត រឺខេមបូឌា ដេលី បានរាយការណ៍ថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹងជំទាស់ ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងចំពោះការលើកលែងការចោទប្រកាន់ទាំងអស់។ ខណៈ ដែលពុំមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងចំពោះករណីឃាតកម្មលើកុមារី ហេង ចន្ថា នោះឡើយ ដែល នេះជាការបង្ហាញឲ្យឃើញពីភាពកខ្សោយនៃប្រព័ន្ធតុលាការកម្ពុជា និងវប្បធម៌និទណ្ឌភាពដែលនៅតែកើតមាន ឡើងក្នុងប្រទេសកម្ពុជា។
សិទ្ធិដីធ្លី
ការរំលោភបំពានលើសិទ្ធិដីធ្លី គឺប្រហែលជាទម្រង់នៃការបំពានសិទ្ធិមនុស្សមានលក្ខណៈជាទូលំទូលាយ និងជាទូទៅមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការកើនឡើងជាសកល ចំពោះតម្លៃដីធ្លី និងផលចំណេញផ្នែកហិរញ្ញវត្ថុដ៏ច្រើនពីដីសម្បទានសេដ្ឋកិច្ច ("ដ.ស.ស”) បាននាំឲ្យមានការកើន ឡើងយ៉ាងរហ័សចំពោះចំនួននៃការបណ្តេញចេញដោយបង្ខំ។ បញ្ហាចម្បងៗមួយចំនួន ដែលបានបង្ហាញដោយ លោក សូរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមបញ្ចូលនូវបរាជ័យរបស់ រ.រ.ក ក្នុងការអនុវត្តន៍តាមក្របខណ្ឌច្បាប់ជាធរមាន នៅពេលផ្តល់ ផ.ស.ស ព្រមទាំង កង្វះតម្លាភាព និងភាពបើកទូលាយជាទូទៅចំពោះបញ្ហាដីធ្លី។ងកម្រិតនៃអំពើហិង្សាដែលបានប្រើប្រាស់ដោយ អាជ្ញាធរខណៈអនុវត្តការបណ្តេញចេញដោយបង្ខំធ្វើឲ្យមានការភ័យខ្លាច ហើយនៅក្នុងករណីមួយដែលនាំឲ្យមាន ការស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅពេលអាជ្ញាធរបានបើកការបាញ់ប្រហារក្នុងការប៉ុនប៉ងដើម្បីបំបែកក្រុមអ្នក ភូមិអំឡុងពេលការបណ្តេញដោយបង្ខំលើអ្នកភូមិប្រហែល១០០០នាក់ក្នុងខេត្តក្រចេះ កាលពីខែឧសភា ឆ្នាំ ២០១២។ ឧទាហរណ៍ដ៏ទៃទៀតនៃការប្រើអំពើហិង្សា និងកម្លាំងហួសហេតុជាផ្នែកមួយរបស់អាជ្ញាធរកម្ពុជា រួមទាំង ការបណ្តេញចេញដោយបង្ខំលើអ្នកភូមិបុរីកីឡា ជាទីដែលអ្នកភូមិជាង៣០០គ្រួសារត្រូវបានបណ្តេញចេញដោយ បង្ខំខណៈដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ កាលពីខែមករា ឆ្នាំ២០១២ ដែលធ្វើឲ្យអ្នកតវ៉ាជាច្រើននាក់ត្រូវ បានឃុំខ្លួនដោយខុសច្បាប់ និងតាមទំនើងចិត្ត។ ការបណ្តេញចេញដោយបង្ខំទាំងនេះបន្តសម្រួលដល់ការផ្ទេរទំហំ ដីដ៏ធំធេងពីអ្នកក្រ និងក្រុមមនុស្សដែលគេគិតថាមិនសូវសំខាន់ទៅឲ្យក្រុមអ្នកមានឥទ្ធិពលខាងសេដ្ឋកិច្ច និង
នយោបាយមួយចំនួនតូច ដោយ ដ.ស.ស ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនជំនួញធំៗ ដែលភាគច្រើនមានទំនាក់ទំនង ជាមួយនឹង គ.ប.ក។
មានការប៉ាន់ប្រមាណថា ប្រជាពលរដ្ឋប្រហែល៤០០,000នាក់ បានទទួលរងនូវផលប៉ះពាល់ដោយ ៥.ស.ស ក្នុងប្រទេសកម្ពុជានាទស្សវត្សរ៍កន្លងមក ខណៈដែលប្រជាពលរដ្ឋខ្មែរចំនួន១៤០នាក់ ត្រូវបានចាប់ ឬឃ្មុំ ខ្លួនដោយការតវ៉ាប្រឆាំងទៅនឹង ដ.ស.ស នៅក្នុងឆ្នាំ២០១១ តែមួយប៉ុណ្ណោះ។ ថ្វីបើបច្ចុប្បន្ននេះ មានការផ្អាកជា បណ្តោះអាសន្នក្នុងការផ្តល់ ដ.ស.ស តែ រ.រ.ក នៅតែបន្តផ្តល់ដីសម្បទាន ដោយអះអាងថា នេះគឺជាការគោរពកិច្ច រោងព្រៀងទាំងឡាយណាដែលបានធ្វើឡើងមុនការផ្អាកជាបណ្តោះអាសន្ធចូលជាធរមាន។ ដោយពុំមានសេចក្តី បញ្ជាក់លម្អិតដែលអាចរកបានជាសាធារណៈនៃ ផ.ស.ស ដែលបានឯកភាពមុនពេលផ្អាកជាបណ្តោះអាសន្ន ហេតុ នេះគ្មានតម្លាភាពនៅក្នុងដំណើរការផ្តល់ដីសម្បទាននោះទេ ហើយប្រជាពលរដ្ឋមានទំនុកចិត្តតិចតួចនៅក្នុងប្រព័ន្ធ មួយដែលមិនអាចស្វែងរកបាន និងមានលក្ខណៈសម្ងាត់។
ក្នុងខែមិថុនា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនូវគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ ធំមួយ ដោយក្រុមនិស្សិតស្ម័គ្រចិត្តនឹងចុះវាស់វែងដីធ្លីប្រមាណជា៤លានក្បាលដី និងផ្តល់ប្លង់រឹងជូនអ្នកភូមិនៅ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយនូវភាពតានតឹងដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងវិវាទដី ធ្លី។ ជោគជ័យឬបរាជ័យនៃគម្រោងនេះនៅតែត្រូវបានគេរង់ចាំមើល ប៉ុន្តែមានអ្នកអត្ថាធិប្បាយជាច្រើនរិះគន់លើ គម្រោងផែនការនេះថា ហាក់ដូចជាពុំបានផ្តល់ការបណ្តុះបណ្តាលគ្រប់គ្រាន់ដល់ក្រុមនិស្សិតស្ម័គ្រចិត្ត ហើយនឹង ជៀសពុំវាស់ដីដែលមានជម្លោះ។ និយាយរួមទៅ គម្រោងនេះហាក់ដូចជានឹងផ្តល់តិចតួចទេក្នុងការដោះស្រាយ ស្ថានភាពនៃទំនាស់ដីធ្លីដែលគួរឲ្យព្រួយបារម្ភដែលកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា។ វីតគួរឲ្យព្រួយបារម្ភទៅ
ទៀតនោះគឺថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជនទាំងឡាយណាដែលស្វែងរកជំនួយពីអង្គ | ការនានាចំពោះជម្លោះដីធ្លី នឹងត្រូវទទួលរងពិន័យដោយវិធានការដកហូតសិទ្ធិទទួលបានប្លង់រឹង ហើយការថ្លែងទៅ កាន់និស្សិតជិត១,០០០នាក់ កសិករ និងក្រុមមន្ត្រីរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមានថា កុំធ្វើ ឲ្យបញ្ហាដីធ្លីក្លាយជារឿងនយោបាយ ឬពង្រីកជម្លោះដីធ្លី និងបើយោងតាមសេចក្តីរាយការណ៍របស់កាសែត ៖ ខេម បូឌា ដេលី ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសរសេរថា៖ "ខ្ញុំនឹងមិនដោះស្រាយ និងបញ្ឈប់ការដោះ ស្រាយ បញ្ហាដីធ្លីនានា) ដរាបណាមានការពាក់ព័ន្ធពីអ្នកនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ឬគណបក្សនយោ បាយនានា ។ ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងបទអត្ថាធិប្បាយរបស់លោក ប៉ុន្មានថ្ងៃ បន្ទាប់មកទៀត និងបានបន្ធូរបន្ថយពាក្យសម្តីរបស់លោក នៅតែមានក្តីព្រួយបារម្ភ ដោយសារតែសម្តីរបស់លោក នាយករដ្ឋមន្ត្រី បង្ហាញពីភាពគ្មានឆន្ទៈរបស់រដ្ឋាភិបាលក្នុងការធ្វើការងារជាមួយសង្គមស៊ីវិលដើម្បីដោះស្រាយនូវ កំណែទម្រង់ដីធ្លី។
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តធម៌ និងស្ថាប័នតុលាការកម្ពុជា
ទោះបីជាមានភាពរីកចម្រើនដោយពុំប្រែប្រួលក្នុងការប្រកាន់ខ្ជាប់ចំពោះនីតិវិធីមួយចំនួនដែលគាំទ្រ ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌យ៉ាងណាក្តី នៅតែមានចំណុចគួរឲ្យព្រួយបារម្ភជាច្រើន។ បញ្ហាចម្បងមួយក្នុងចំណោមបញ្ហានានា ដែលប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅ កម្ពុជា គឺកង្វះការបែងចែកអំណាច និងឥទ្ធិពលបន្តបន្ទាប់ដែលអង្គនីតិប្រតិបត្តិអាចប្រើប្រាស់អំណាចរបស់ខ្លួន លើស្ថាប័នតុលាការ។ នៅខណៈដែល រ.រ.កបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការបស់ខ្លួន ការវិវឌ្ឍន៍ដ៏តិចតួចបាន ធ្វើឡើង ហើយការរីកចម្រើនលើវិស័យច្បាប់ និងប្រព័ន្ធតុលាការបានធ្លាក់ជាខ្លាំងក្រោយការវិវឌ្ឍន៍ដែលបាន សម្រេចក្នុងវិស័យដ៏ទៃផ្សេងទៀត។ មានគម្លាតកាន់តែធំរវាងការធានា និងបទដ្ឋាននានា ដែលចែងយ៉ាងច្បាស់ ក្នុងរដ្ឋធម្មនុញ្ញដោយសំដៅលើតួនាទីនៃស្ថាប័នតុលាការនិងវីធីដែលតុលាការបំពេញមុខងារជាក់ស្តែងរបស់ ខ្លួន។ ដោយសារតែគម្លាតកាន់តែរីកធំឡើង ចន្លោះសម្រាប់ការរិះគន់ និងកិច្ចពិភាក្សាកំពុងតែរួមតូចទៅៗនៅ គ្រាដែលតុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីបំបិទសំឡេងប្រឆាំងនិងក្រុមអ្នកជំទាស់។
បទដ្ឋានទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិកំពុងតែត្រូវបានធ្វើឲ្យធ្លាក់ចុះកិត្យានុភាពតាមរយៈការអនុវត្តន៍មួយចំនួនដែលបន្តមាននៅ ក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ ជាញឹកញាប់ ចៅក្រមខកខានពុំបានផ្តល់ប្រឹក្សាដល់ជនជាប់ចោទឲ្យបានត្រឹម ត្រូវអំពីសិទ្ធិកំណត់ដោយច្បាប់របស់ពួកគេ និងនៅពេលដែលជនជាប់ចោទត្រូវបានរំឭកពីសិទ្ធិរបស់ខ្លួនជា ទម្លាប់ចៅក្រមពុំបានផ្តល់ការពន្យល់គ្រប់គ្រាន់ដល់ពួកគេនោះទេ។ ក្នុងអំឡុងរយៈពេលនៃរបាយការណ៍លើក ទីប្រាំរបស់គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ចៅក្រមបានជម្រាប និងពន្យល់អំពីសិទ្ធិរបស់ជន ជាប់ចោទដែលត្រូវទទួលបានតំណាងស្របច្បាប់ និងសិទ្ធិពុំនិយាយស្តីមានត្រឹមតែ២ភាគរយនៃសំណុំរឿង ទាំងអស់។ ក្នុងអំឡុងរយៈពេលនៃរបាយការណ៍ដូចគ្នានេះ ចៅក្រមបានទទួលទូរសព្ទក្នុងអំឡុងពេលជំនុំ ជម្រះមាន៣២ភាគរយ។ អាកប្បកិរិយាបែបនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សច្ចភាពនៃនីតិវិធីច្បាប់ និងពុំបាន ធ្វើអ្វីសោះ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះនៃវិជ្ជាជីវៈក្នុងចំណោមតុលាការ។ ការឃុំខ្លួនបណ្តោះអាសន្នមុនសវនា ការនៅតែបន្តប្រើក្នុងករណីជាច្រើន បើទោះជាក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (ក្រ.នី.ព.ក) ចែងយ៉ាងច្បាស់ថា បុគ្គលណាដែលត្រូវបានចោទប្រកាន់ពីបទល្មើសត្រូវតែមានសេរីភាព ល្គឹកណាតែមាន កាលៈទេសៈពិសេសនៅពេលដែលលក្ខណៈវិនិច្ឆ័យជាក់លាក់អនុវត្តបាន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (* អ.វ.ត.ក) ដែលជាតុលាការកូនកាត់មួយបង្កើតឡើង ដោយកិច្ចព្រមព្រៀងរវាង រ.រ.ក និងអង្គការសហប្រជាជាតិ (អ.ស.ប”) ព្រមទាំងមានយុត្តាធិការលើមេដឹកនាំ កំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជនសង្ស័យដែលទទួលខុសត្រូវខ្ពស់បំផុតសម្រាប់ការរំលោភបំពានដ៏ ធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តក្នុងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ បច្ចុប្បន្ននេះបានបញ្ចប់សំណុំរឿង០០១ដោយផ្តន្ទាទោសលើរូបលោក កាំង ហ្កិចអៀវ (ហៅឌុច)។ លោក ឌុច ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ អនុសញ្ញាទីក្រុងហ្សឺណែវ សម្រាប់តួនាទីរបស់លោកក្នុងការបង្កើត និងគ្រប់គ្រងលើមន្ទីឃុំឃាំង ស-២១ ដ៏ល្បី និងវាលពិឃាតជើងឯក។ បន្ទាប់ពីការផ្តន្ទាទោសដំបូងលើលោក ឌុច ឲ្យជាប់ពន្ធនាគារ៣៥ឆ្នាំ ត្រូវបានប្តឹង ឧបាស្រ័យដោយសហព្រះរាជអាជ្ញា លោក ឌុច បានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។
បច្ចុប្បន្ននេះ អ.វ.ត.ក កំពុងតែបើកសវនាការលើសំណុំរឿង០០២ ដែលពាក់ព័ន្ធជាមួយនឹង លោក នួន ជា (អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងអគ្គលេខាធិការរងនៃគណបក្សកុម្មុយនីស្ត | កម្ពុជា) លោកខៀវ សំផន (អតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ) និងលោក អៀង សារី(អតីតឧបនាយករដ្ឋ មន្ត្រីទទួលបន្ទុកកិច្ចការបរទេស)។ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានជាប់ពិរុទ្ធក្នុង សំណុំរឿង០០២ដែរ ប៉ុន្តែ តុលាការបានសម្រេចថា លោកស្រីពុំសមនឹងទទួលការវិនិច្ឆ័យទោសទេ ដោយហេតុ ផលថា លោកស្រីមានជំងឺវិកលចរិកធ្ងន់ធ្ងរហើយដំណើរការផ្នែកនីតិវិធីប្រឆាំងលើរូបលោកស្រីបានព្យួរ។
សំណុំរឿង០០៣ និងសំណុំរឿង០០៤ បានឡោមព័ទ្ធទៅដោយភាពចម្រូងចម្រាស ដោយមានការ អះអាងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងពុំមានឆន្ទះស៊ើបអង្កេតចោទប្រកាន់លើជនសង្ស័យប្រាំរូបបន្ថែម ទៀត ដែលរហូតដល់ពេលនេះ ពុំទាន់បានបង្ហាញឈ្មោះ។ យ៉ាងណាក្តី បច្ចុប្បន្ននេះមេធាវីការពារក្តីត្រូវបាន តែងតាំងរួចហើយដើម្បីតំណាងឲ្យជនសង្ស័យក្នុងសំណុំរឿងទាំងនេះ ដែលបង្ហាញថា ការវិឌ្ឍន៍មួយចំនួន កំពុងតែកើតមានឡើង។
អ.វ.ត.កមានសក្តានុពលអស្ចារ្យបន្សល់ទុកនូវមរតកវិជ្ជមានដល់ប្រព័ន្ធតុលាការក្នុងស្រុករបស់កម្ពុជា។ ទោះបីជាតាមវិធីណាក៏ដោយ ដែលតុលាការនេះមិនអាចធ្វើជាតុលាការគំរូ លើកលែងតែតុលាការនេះជាចុង ក្រោយបានទទួលជោគជ័យក្នុងការអនុវត្តតាមបទដ្ឋានជំនុំជម្រះអន្តរជាតិ ក្នុងករណីដែលខ្លួនបានជំនុំជម្រះ នោះ ប៉ុន្តែការអនុវត្តតាមយុត្តិសាស្ត្ររបស់ អ.វ.ត.ក ក្នុងតុលាការក្នុងស្រុក ជាលទ្ធផលអាចជួយ “នាំយក សំណុំរឿងនានាក្នុងថ្នាក់ជាតិ ឲ្យអនុលោមតាមបទដ្ឋានអន្តរជាតិ”។ សភាព អ.វ.ត.ក ដែលជាតុលាការក្នុង
ស្រុក មានន័យថា សេចក្តីសម្រេចរបស់តុលាការនេះ អាចអនុវត្តបាននៅក្នុងតុលាការក្នុងស្រុក ក្របខណ្ឌថ្នាក់ តំបន់ ប៉ុន្តែ តុលាការនេះនឹងអាចប្រើប្រាស់ នូវសក្តានុពលរបស់ខ្លួនហើយអាចជះឥទ្ធិពលជាវិជ្ជមានលើប្រព័ន្ធ ច្បាប់កម្ពុជា ប្រសិនបើ អ.វ.ត.ក នេះមានភាពជោគជ័យក្នុងការអនុវត្តន៍តាមបទដ្ឋានជំនុំជម្រះយុត្តិធម៌អន្តរ ជាតិឲ្យបានត្រឹមត្រូវ និងយ៉ាងសមស្រប។
សិទ្ធិរស់រានមានជីវិត
ខណៈដែលចំនួននៃការសម្លាប់ក្រៅប្រព័ន្ធតុលាការត្រូវបានមើលឃើញថាមានការធ្លាក់ចុះគួរឲ្យកត់ សម្គាល់ចាប់តាំងពីទស្សវត្សរ៍ទី៩០ ប៉ុន្តែមានការសម្លាប់ខុសច្បាប់ជាច្រើនករណីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងការ ខកខានមិនបានស
-
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
- ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ ២០១១