អ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ

តួនាទី បុគ្គលិកហាត់ការ
ចន្លោះប្រាក់ខែ
កាលបរិច្ឆេទផុតកំណត់ 2021-07-16 05:30:00

ប្រវត្តិ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្ស សម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ នៅព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន ម.ស.ម.ក ត្រូវការជ្រើសរើសបេក្ខជនកម្ពុជាចំនួនមួយរូប ដើម្បីបម្រើការងារពេញម៉ោងជា អ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ រយៈពេល ៦ខែ នៅការិយាល័យ ម.ស.ម.ក នារាជធានីភ្នំពេញ។ បេក្ខជនដែលបានជ្រើសរើសនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។

លក្ខណ្ឌតម្រូវការ

  • ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៣-៤ ក្នុងជំនាញផ្នែកទំនាក់ទំនងសារព័ត៌មាន ច្បាប់ និងកិច្ចការសាធារណៈ អក្សរសាស្ត្រ និងមនុស្សសាស្រ្ដ និងជំនាញនានាដែលពាក់ព័ន្ធ
  • មានចំណេះដឹងល្អផ្នែកភាសាអង់គ្លេសទំាងការអាន ការសរសេរ និងការនិយាយ
  • មានចំណាប់អារម្មណ៍លើផ្នែកសម្របសម្រួលកម្មវិធីវិទ្យុ និងបច្ចេកវិទ្យាការងារវិទ្យុ
  • មានចំណេះដឹងផ្នែកភាសាខ្មែរច្បាស់លាស់(ការសរសេរ)
  • មានជំនាញក្នុងការទំនាក់ទំនង និងបុគ្គលិកលក្ខណៈល្អ
  • មានចំណេះដឹងផ្នែកកុំព្យូទ័រដូចជា Microsoft Word, Microsoft Excel, E-mail, Adobe Photoshop
  • មានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រពីការងារដើម្បីអភិវឌ្ឍខ្លួន
  • លើកទឹកចិត្តចំពោះបេក្ខជនដែលពុំមានបទពិសោធន៍ការងារ។

ការទទួលខុសត្រូវ

  • ជួយការងារបច្ចេកទេសម៉ាស៊ីនផ្សាយ និងជួយការងារទូទៅសម្រាប់ក្រុមការងារ
  • ជួយរៀបចំមាតិកាសំលេងនៃកម្មវិធីវិទ្យុ និងរៀបចំដាក់បញ្ចូលទៅក្នុង OneDrive និងវេបសាយរបស់ ម.ស.ម.ក
  • ជួយថតរូបនៅក្នុងកម្មវិធីផ្សេងៗរបស់ ម.ស.ម.ក
  • កាត់តសំលេងកម្មវិធីវិទ្យុ និងរចនាគំរូផ្ទាំងសម្រាប់ផ្សព្វផ្សាយកម្មវិធីវិទ្យុ
  • ជួយក្នុងការសម្របសម្រួលក្នុងកម្មវិធីវិទ្យុដែលចាំបាច់។

ការដាក់ពាក្យ

បេក្ខជនដែលមានចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍ មកកាន់ការិយាល័យ ម.ស.ម.ក ដែលមានអាសយដ្ឋាន ផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ០២៣ ៧២៦ ៩០១ ឬតាមរយៈអ៊ីម៉ែល [email protected] ដោយបញ្ជាក់ក្នុងកម្មវត្ថុនៃអ៊ីម៉ែលថា“អ្នកហាត់ការកម្មវិធីវិទ្យុ”។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើសដែលនឹងត្រូវបានទាក់ទងសម្រាប់សម្ភាសន៍។

កាលបរិចេ្ឆទឈប់ទទួលពាក្យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៥:៣០ ល្ងាច។

ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នាជនជាតិដើមភាគតិចនិងបេក្ខជនដែលមានប្រវត្តិជួបការលំបាកត្រូវបាន

លើកទឹកចិត្តអោយដាក់ពាក្យ ៕