អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា
| តួនាទី | អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា |
|---|---|
| ចន្លោះប្រាក់ខែ | |
| កាលបរិច្ឆេទផុតកំណត់ | 31-Dec-2024 |
ប្រវត្តិ
អ្នកហាត់ការពេញម៉ោងផ្នែកព័ត៌មានវិទ្យាមានតួនាទីចំបងក្នុងការបំពេញការងារជាមួយអ្នកព័ត៌មានវិទ្យា ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចការពាក់ព័ន្ធ និងព័ត៌មានវិទ្យាសម្រាប់ ម.ស.ម.ក។ការទទួលខុសត្រូវ
·
ជួយក្រុមការងារព័ត៌មានវិទ្យាដើម្បីថែទាំនិងបញ្ជូលទិន្ន័យក្នុងគេហទំព័រ)www.sithi.org)និង (www.cchrcambodia.org )
·
ជួយការងារ Design
សម្ភារៈរបស់គម្រោងនៅម.ស.ម.ក និងការងារផ្សេងៗទៀត
· ជួយក្រុមការងារក្នុងការថែទាំបច្ចេកទេស
និងបណ្តាញកុំព្យូទ័រជាប្រចាំដើម្បីប្រាកដថាវាដំណើរការដោយរលូន
ជួយគាំទ្រដល់ផ្នែកបច្ចេកទេស
និងកិច្ចការរដ្ឋបាលផ្សេងៗទៀតតាមការស្នើសុំពីក្រុមការងារ។
លក្ខណ្ឌតម្រូវការ
· ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៣-៤ ក្នុងវិស័យផ្នែកព័ត៌វិទ្យា;
·
មានចំណេះដឹងល្អផ្នែកភាសាអង់គ្លេស
(ការសរសេរ និយាយ និងអានបានល្អ)
·
មានចំណេះដឹងផ្នែកអភិវឌ្ឍនគេហរទំព័រ
ឬក៏ Server និង
Networking;
·
មានចំណេះដឹងផ្នែករចនាក្រាហ្វិកដូចជា
Adobe Photoshop ឬ Illustrator;
·
មានចំណេះដឹងផ្នែកដំឡើងកម្មវិធី និងដោះស្រាយបញ្ហាកម្មវិធីកុំព្យូទ័រ
· មានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រពីការងារដើម្បីអភិវឌ្ឍន៍ខ្លួន
· មានជំនាញក្នុងការទំនាក់ទំនង
និងបុគ្គលិកលក្ខណៈល្អ
· ពុំចាំបាច់មានបទពិសោធន៍ការងារពីមុន។
ការដាក់ពាក្យ
បេក្ខជនដែលចាប់អារម្មណ៍
សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍
(យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ
និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។
ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។
សូមបញ្ជាក់ថា
ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន
ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។
សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ
និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ
សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី
អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕
