អ្នកហាត់កាផ្នែករដ្ឋបាល
| តួនាទី | អ្នកហាត់កាផ្នែករដ្ឋបាល |
|---|---|
| ចន្លោះប្រាក់ខែ | |
| កាលបរិច្ឆេទផុតកំណត់ | 31-Dec-2026 |
ប្រវត្តិ
អ្នកការងារបេញម៉ោងផ្នែកហាត់រដ្ឋបាលមានតួនាទីចំបងក្នុងការបំពេញការងារជាមួយក្រុមការងាររដ្ឋបាលដើម្បី ផ្តល់ការគាំទ្រដល់ដំណើរប្រតិបត្តិការក្នុងការិយាល័យឱ្យមានភាពរលូន និងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរដ្ឋបាលសម្រាប់ម.ស.ម.ក។
ការទទួលខុសត្រូវ
- ជួយក្រុមការងាររដ្ឋបាលក្នុងការរៀបចំបន្ទប់ប្រជុំ ភេសជ្ជៈ/អាហាសម្រន់ និងឧបករណ៍សម្រាប់ប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីផ្សេងៗទៀត
- ត្រួតពិនិត្យ និងធ្វើបច្ចប្បន្នភាពសម្ភារៈការិយាល័យ សម្ភារៈក្នុងឃ្លាំង ភេសជ្ជៈ និងប្រអប់សង្រ្គោះបន្ទាន់
- ជួយពិនិត្យ និងធ្វើបច្ចប្បន្នភាពទ្រព្យសម្បត្តិ បញ្ជីសម្ភារៈរបស់ម.ស.ម.ក ជាប្រចាំថ្ងៃ និងបញ្ជីតារាងកត់ត្រាពេលវេលាប្រចាំខែបុគ្គលិក
- ជួយទទួលស្វាគមន៍ភ្ញៀវដែលចូលមកការិយាល័យ និងទទួលទូរស័ព្ទ
- ធ្វើបច្ចប្បន្នភាពបញ្ជីបុគ្គលិក និងកត់ត្រាលិខិតផ្ញើចេញ/ចូលក្នុងប្រព័ន្ធគ្រប់គ្រងឯកសារ
- ធ្វើការងារផ្សេងៗទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងស្ថាប័ន។
លក្ខណ្ឌតម្រូវការ
- ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតកំពុងសិក្សាឆ្នាំទី២-៤ ជំនាញរដ្ឋបាល សាធារណៈ គណនេយ្យ គ្រប់គ្រង ឬជំនាញនានាដែលពាក់ព័ន្ធ និងជំនាញនានាដែលពាក់ព័ន្ធ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស (ការនិយាយ និងការសរសេរបាន)
- មានចំណាប់អាម្មរណ៍ក្នុងការងារផ្នែកសិទ្ធិមនុស្ស
- មានជំនាញខាងទំនាក់ទំនង និងបុគ្គលិកលក្ខណៈល្អ
- មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានការតាំងចិត្តក្នុងការអភិវឌ្ឍខ្លួន
- ចេះប្រើប្រាស់ Microsoft Office, Intern email, មានចំណេះដឹងផ្នែកខាងកាត់តរូបភាព កាន់តែប្រសើរមានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រពីការងារដើម្បីអភិវឌ្ឍន៍ខ្លួន
- លើកទឹកចិត្តចំពោះបេក្ខជនដែលពុំមានបទពិសោធន៍ការងារ។
ការដាក់ពាក្យ
បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។ ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។ សូមបញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើនដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារនិងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕
