អ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ
| តួនាទី | អ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ |
|---|---|
| ចន្លោះប្រាក់ខែ | |
| កាលបរិច្ឆេទផុតកំណត់ | 31-Dec-2026 |
ប្រវត្តិ
អ្នកហាត់ការពេញម៉ោងផ្នែកកម្មវិធីវិទ្យុមានការងារចំបងគឺក្នុងការគាំទ្រការងារផ្នែកបច្ចេកទេស
និងការងាររដ្ឋបាលដល់កម្មវិធីវិទ្យុដើម្បីឲ្យប្រតិបត្តិការការងារបន្ទប់ផ្សាយ
និងកម្មវិធីវិទ្យុទាំងមូលប្រព្រឹត្តទៅដោយរលូន។
ការទទួលខុសត្រូវ
·
ជួយការងារបច្ចេកទេសម៉ាស៊ីនផ្សាយ
និងជួយការងារទូទៅសម្រាប់ក្រុមការងារ
·
ជួយរៀបចំមាតិកាសំឡេងនៃកម្មវិធីវិទ្យុ
និងរៀបចំដាក់បញ្ចូលទៅក្នុង OneDrive និងវេបសាយរបស់ម.ស.ម.ក។
·
ជួយថតរូបនៅក្នុងកម្មវិធីផ្សេងៗរបស់ម.ស.ម.ក
·
កាត់តសំឡេងកម្មវិធីវិទ្យុ
និងរចនាគំរូផ្ទាំងសម្រាប់ផ្សព្វផ្សាយកម្មវិធីវិទ្យុ
·
ជួយក្នុងការសម្របសម្រួលក្នុងកម្មវិធីវិទ្យុបើមានតម្រូវការ។
លក្ខណ្ឌតម្រូវការ
·
ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៣-៤ ក្នុងវិស័យផ្នែកទំនាក់ទំនងសារព័ត៌មាន ច្បាប់ និងកិច្ចការសាធារណៈ អក្សរសាស្ត្រ និងមនុស្សសាស្រ្ដ
និងវិស័យនានាដែលពាក់ព័ន្ធ
·
មានចំណេះដឹងល្អផ្នែកភាសាអង់គ្លេស
(ការសរសេរ និងការនិយាយ)
·
មានចំណាប់អារម្មណ៍លើផ្នែកសម្របសម្រួលកម្មវិធីវិទ្យុ
និងបច្ចេកវិទ្យាការងារវិទ្យុ
·
មានចំណេះដឹងផ្នែកភាសាខ្មែរច្បាស់លាស់(ការសរសេរ)
·
មានជំនាញក្នុងការទំនាក់ទំនង
និងបុគ្គលិកលក្ខណៈល្អ
·
មានចំណេះដឹងផ្នែកកុំព្យូទ័រដូចជា Microsoft Word,
Microsoft Excel, E-mail Adobe Photoshop
· មានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រពីការងារដើម្បីអភិវឌ្ឍន៍ខ្លួន
·
ពុំចាំបាច់មានបទពិសោធន៍ការងារពីមុន៕
ការដាក់ពាក្យ
បេក្ខជនដែលចាប់អារម្មណ៍
សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍
(យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ
និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។
ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។
សូមបញ្ជាក់ថា
ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន
ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។
សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ
និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ
សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី
អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕
