អ្នកហាត់ការនៃគម្រោង «ការការពារសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា»
| តួនាទី | អ្នកហាត់ការផ្នែកគម្រោង |
|---|---|
| ចន្លោះប្រាក់ខែ | |
| កាលបរិច្ឆេទផុតកំណត់ | 31-Dec-2024 |
ប្រវត្តិ
អ្នកហាត់ការនៃគម្រោងនេះត្រូវធ្វើការជាមួយក្រុមការងារនៃគម្រោង «ការការពារសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា» ដើម្បីអនុវត្តសកម្មភាពរបស់គម្រោង។
ការទទួលខុសត្រូវ
- ជួយកត់ត្រា និងតាមដានព័ត៌មានដែលទាក់ទងនឹងការរំលោភសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិ
- ជួយរៀបចំឯកសាររបស់គម្រោងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកសម្របសម្រួលគម្រោង
- ជួយស្រាវជ្រាវ និងបកប្រែឯកសារច្បាប់ផ្សេងៗនៅពេលមានតម្រូវការ
- ជួយរៀបចំកម្មវិធីនានា សិក្ខាសាលា ឬ វគ្គបណ្ដុះបណ្ដាលផ្សេងៗ
- បំពេញកិច្ចការនានាតាមការចាត់ចែងពីអ្នកសម្របសម្រួលគម្រោង/ស្ថាប័ន។
លក្ខណ្ឌតម្រូវការ
- ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៣-៤ ក្នុងជំនាញផ្នែកច្បាប់, ផ្នែកមនុស្សធម៌ និងកិច្ចការសាធារណៈ ព្រមទាំងជំនាញនានាដែលពាក់ព័ន្ធ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស (ការអាន, ការសរសេរ និងការនិយាយ)
- មានចំណាប់អារម្មណ៍លើវិស័យសិទ្ធិមនុស្ស
- មានការទំនាក់ទំនង និងបុគ្គលិកលក្ខណៈល្អ
- មានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រក្នុងការអភិវឌ្ឍខ្លួន
- មានចំណេះដឹងផ្នែកកុំព្យូទ័រដូចជា Microsoft Office, អ៊ីនធឺណែត, Outlook និងចេះប្រើអ៊ីម៉ែល កាន់ប្រសើរ និង
- បេក្ខជនពុំចាំបាច់មានបទពិសោធន៍ទេ។
ការដាក់ពាក្យ
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។ ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។ សូមបញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕
