អ្នកហាត់ការ ក្នុងគម្រោងនិន្នាការភេទ និងអត្ដសញ្ញាណយេនឌ័រ/ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ

តួនាទី អ្នកហាត់ការផ្នែកគម្រោង
ចន្លោះប្រាក់ខែ
កាលបរិច្ឆេទផុតកំណត់ 31-Dec-2025

ប្រវត្តិ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូល​បក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស​ ជាពិសេសសិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិនយោបាយ លទ្ធិប្រជធិបតេយ្យ និងនិតីរដ្ឋនៅប្រទេសកម្ពុជា ។  

   បច្ចុប្បន្ន ម.ស.ម.ក ត្រូវការជ្រើសរើសបេក្ខ​ជនកម្ពុជាចំនួន មួយរូប ដើម្បីបម្រើ​ការងារ​រយៈពេល ៦ខែ ។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងបម្រើការងារនៅការិយាល័យ ម.ស.ម.ក នារាជធានីភ្នំពេញ។ បេក្ខជននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។​  

ការទទួលខុសត្រូវ

  • ជួយ​រៀ​ប​ចំ​វគ្គប​ណ្តុះប​ណ្តា​ល ​និ​ង​កិច្ច​​ប្រជុំ​ផ្សេងៗ​ 
  • ជួយរៀបចំកម្មវិធីវិទ្យុ 
  • តាមដានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពាក់ពន្ធ័នឹងអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និងស្ថានភាព​​​​សិទ្ធិម​នុស្សនៅកម្ពុជា 
  • ជួយធ្វើកំណត់ហេតុកិច្ចប្រជុំ និងធ្វើបច្ចុប្បន្នភាពបញ្ជីទំនាក់ទំនង 
  • អាចបំពេញបេសកកម្មនៅខេត្ត ប្រសិនបើចាំបាច់ និង 
  • ផ្តល់ការគាំទ្រផ្នែករដ្ឋបាលដ​ល់គ​ម្រោ​ងផ្សេងៗ​ តាមការចាត់ចែងរបស់អ្នកគ្រប់គ្រង 

លក្ខណ្ឌតម្រូវការ

  • ជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ឬជានិស្សិតកំពុង​សិក្សា​ឆ្នាំទី ៣-៤ ដែលមានជំនាញផ្នែកវិជ្ជាសាស្រ្ដសង្គម ច្បាប់ យេនឌ័រ សិទ្ធិមនុស្ស ឬជំនាញនានាដែលពាក់ព័ន្ធ 
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស (ការនិយាយ និងការសរសេរបាន) 
  • មានចំណាប់អាម្មរណ៍ក្នុងការងារផ្នែកសិទ្ធិមនុស្ស​ 
  • មានជំនាញខាងទំនាក់ទំនង និងបុគ្គលិកលក្ខណៈល្អ  
  • មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានការតាំងចិត្តក្នុងការអភិវឌ្ឍខ្លួន 
  • ចេះប្រើប្រាស់ Microsoft Office,  Excel, មានចំណេះដឹងផ្នែកខាងកាត់តរូបភាព កាន់តែប្រសើរ និង 
  • បេក្ខជន​ពុំចាំបាច់មានបទពិសោធន៍ទេ ។ 

ការដាក់ពាក្យ

   បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ មក ការិយាល័យ​ ម.ស.ម.ក ​ដែលមានអាស័យដ្ឋាន​​​​ ផ្ទះលេខ៧៩៨ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទ​លេខ០២៣ ៧២៦ ៩០១  ឫតាមរយៈអុីម៉ែល ៖ [email protected] ដោយបញ្ជាក់ក្នុង​កម្មវត្ថុនៃ​អ៊ីម៉ែល​ថា​ ​“អ្នកហាត់ការងារគម្រោងគម្រោងនិន្នាការភេទ និងអត្ដសញ្ញាណយេនឌ័រ/ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ” ។ បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំង​នឹងត្រូវបានទាក់ទងសម្រាប់សម្ភាសន៍។