តម្លាភាព
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ម.ស.ម.ក គឺចង់ឃើញប្រទេសកម្ពុជាមានសន្ដិភាពដែលពលរដ្ឋគ្រប់រូបអាចទទួលបានសិទ្ធិមនុស្សមូលដ្ឋានដែលខ្លួនមានពីកំណើត ទទួលបាននីតិរដ្ឋដោយគ្មាននិទណ្ឌភាពទទួលបានការគោរពស្មើភាពគ្នាដោយគ្មានការរើសអើង ទទួលបានការពង្រឹងភាពអង់អាចក្លាហានដើម្បីចូលរួមយ៉ាងពេញលេញក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងទទួលបានចំណែកនៃអត្ថប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា។
បេសកកម្ម
បេសកកម្មរបស់ ម.ស.ម.ក គឺលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដើម្បីផលប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា តាមការលើកកម្ពស់ស្មារតី និងពង្រឹងភាពអង់អាចក្លាហានដល់ពលរដ្ឋឱ្យយល់ដឹងអំពីសិទ្ធិនិងតស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន ព្រមទាំងការពារបុគ្គលទាំងឡាយដែលសិទ្ធិរបស់ពួកគេរងការរំលោភបំពាន។
គុណតម្លៃ
យើងរំពឹងថាបុគ្គលទាំងអស់នឹងមានគុណតម្លៃច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីទស្សនៈវិស័យ និងគោលបំណង។ គុណតម្លៃទាំងនោះរួមមាន៖
សមភាព
យើងផ្ដល់តម្លៃដល់ការចូលរួមបែបចម្រុះ ប្រឆាំងការរើសអើង និងជំរុញឱ្យមានការយល់ដឹងពីកត្តាប្រសព្វ
សច្ចភាព
យើងផ្ដល់តម្លៃលើភាពមិនលំអៀង និងភាពស្មោះត្រង់ស្របតាមគោលការណ៍
សុចរិតភាព
យើងផ្ដល់តម្លៃលើភាពស្មោះត្រង់ និងការប្ដេជ្ញាចិត្ត
តម្លាភាព
យើងផ្ដល់តម្លៃចំពោះការបើកចំហ និងទំនួលខុសត្រូវ
ភាពច្នៃប្រឌិត
យើងផ្ដល់តម្លៃចំពោះគំនិតច្នៃប្រឌិតថ្មីៗ និងភាពបត់បែនក្នុងការផ្ដល់ដំណោះស្រាយបែបនវានុវត្តន៍
ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦ – ២០៣០
វិស័យការងារស្នូល
លទ្ធផលរំពឹងទុក
- លទ្ធផលនៃការងារស្នូលទី១ ៖ ប្រព័ន្ធយុត្តិធម៌គោរពតាមសិទ្ធិជំនុំជម្រះដោយយុត្តិធម៌តាមស្តង់ដារអន្តរជាតិឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្លាស់ប្តូរនិតិវិធី គោលនយោបាយនិងឥរិយាបទរបស់មន្រ្តីតុលាការ។
- លទ្ធផលនៃការងារស្នូលទី២ ៖ អ្នកការពារសិទ្ធិមនុស្សនិងសកម្មជនយុវជននឹងមានភាពធនកាន់តែរឹងមាំនិងអាចបន្តការងារសកម្មរបស់ខ្លួនដើម្បីការពារអ្នកការពារសិទ្ធិមនុស្សនិង តស៊ូមតិដើម្បីឱ្យសិទ្ធិមនុស្សនិងលំហប្រជាធិបតេយ្យកាន់តែល្អប្រសើរឡើង។
- លទ្ធផលនៃការងារស្នូលទី៣ ៖ សិទ្ធិរបស់សហគមន៍ការពារដីធ្លី ធនធានធម្មជាតិ និងបរិស្ថានត្រូវបានគោរពពីសំណាក់រដ្ឋាភិបាល អជ្ញាធរមានសមត្ថកិច្ច និងធុរៈករ ដើម្បីជាប្រយោជន៍ដល់សហគមន៍ដែលរស់នៅពឹងផ្អែកទៅលើដីនិងធនធានធម្មជាតិសម្រាប់ជីវភាពរបស់ខ្លួន។
- លទ្ធផលនៃការងារស្នូលទី៤ ៖ ក្រុមងាយរងគ្រោះរួមមានអ្នកការពារសិទ្ធិមនុស្សជាស្រ្តី សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីលើកកម្ពស់សមភាព មិនមានការរើសអើងនិងបរិយាបន្នសង្គមដោយមានការគាំទ្រពីសាធារណជនយ៉ាងពេញទំហឹង។
- លទ្ធផលនៃការងារស្នូលទី៥ ៖ រដ្ឋាភិបាលទទួលយកអនុសាសន៍ពីសង្គមស៊ីវិលដើម្បីឱ្យមានភាពប្រសើរឡើងនូវការគោរព ការពារនិងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស៕
| ល.រ | ចំណងជើង | ឯកសារ |
|---|---|---|
| 1 | របាយកាណ៍ប្រចាំឆ្នាំ២០២៥ របស់ ម.ស.ម.ក | ទាញយក |
| 2 | របាយកាណ៍ប្រចាំឆ្នាំ២០២៤ របស់ ម.ស.ម.ក | ទាញយក |
| 3 | របាយកាណ៍ប្រចាំឆ្នាំ២០២៣ របស់ ម.ស.ម.ក | ទាញយក |
| 4 | របាយកាណ៍ប្រចាំឆ្នាំ២០២២ របស់ ម.ស.ម.ក | ទាញយក |
| 5 | របាយកាណ៍ប្រចាំឆ្នាំ២០២១ របស់ ម.ស.ម.ក | ទាញយក |
| 6 | របាយកាណ៍ប្រចាំឆ្នាំ២០២០ របស់ ម.ស.ម.ក | ទាញយក |
| 7 | របាយកាណ៍ប្រចាំឆ្នាំ២០១៩ របស់ ម.ស.ម.ក | ទាញយក |
| 8 | របាយកាណ៍ប្រចាំឆ្នាំ២០១៨ របស់ ម.ស.ម.ក | ទាញយក |
| 9 | របាយកាណ៍ប្រចាំឆ្នាំ២០១៧ របស់ ម.ស.ម.ក | ទាញយក |
| 10 | របាយកាណ៍ប្រចាំឆ្នាំ២០១៦ របស់ ម.ស.ម.ក | ទាញយក |
| 11 | របាយកាណ៍ប្រចាំឆ្នាំ២០១៥ របស់ ម.ស.ម.ក | ទាញយក |
| 12 | របាយកាណ៍ប្រចាំឆ្នាំ២០១៤ របស់ ម.ស.ម.ក | ទាញយក |
| 13 | របាយកាណ៍ប្រចាំឆ្នាំ២០១៣ របស់ ម.ស.ម.ក | ទាញយក |
