អភិបាលកិច្ច និងថវិកា

​ម​.​ស​.​ម​.​ក​ ​មា​ន​រ​ច​នា​ស​ម្ព័​ន្ធ​គ្រ​ប់​គ្រ​ង​យោ​ង​លើលក្ខន្តិកៈរបស់​ខ្លួន។​ ​យើ​ង​មា​ន​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​ ​និ​ង​ក្រុ​ម​ប្រឹ​ក្សា​យោ​ប​ល់​ ​ដែ​ល​ស​មា​ជិ​ក​ក្រុ​មសុ​ទ្ធ​តែ​ជា​ប​ញ្ញ​វ័​ន្ត​ដែ​ល​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​ក្នុ​ង​អា​ជី​ព​កា​រ​ងា​រ​ ​ពោ​រ​ពេ​ញ​ដោ​យ​ប​ទ​ពិ​សោ​ធ​ន៍​ប្រ​ក​ប​ដោ​យ​ស​ក្តា​នុ​ព​ល​ ​មា​ន​ឆ​ន្ទៈ​មុះ​មុ​ត​ក្នុ​ង​បុ​ព្វ​ហេ​តុ​សិ​ទ្ធិ​ម​នុ​ស្ស​ ​និ​ង​ជួ​យ​ទំ​នុ​ក​ប​ម្រុ​ង​បេស​ក​ម្ម​កា​រ​ងា​រ​រ​ប​ស់​យើ​ង​។​

គ​ណៈ​ក​ម្មា​ធិ​កា​រ​គ្រ​ប់​គ្រ​ង​ ​ខ្នះ​ខ្នែ​ង​ប​ង្កើ​ត​ ​និ​ង​រិះ​រ​ក​វិ​ធី​ ដើ​​ម្បី​ធ្វើ​ឲ្យ​ស្ថា​ប័​ន​មា​ន​ភា​ព​រ៉ឹ​ង​មាំ​ ​និង​បំ​ពេ​ញ​បេ​ស​ក​ម្ម​កា​រ​ងា​រ​ប្រ​ក​ប​ប្រ​សិ​ទ្ធ​ភា​ព​ ​ដែ​ល​កា​រ​គ្រ​ប់​គ្រ​ង​ថ្នា​ក់​ក​ណ្តា​ល​ត្រូ​វ​បា​ន​ដា​ក់​ក​ម្រិ​ត​ ​ដើ​ម្បី​ឲ្យ​មា​ន​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ ​និ​ង​មា​ន​ឱ​កា​ស​ប​ន្ថែ​ម​ស​ម្រា​ប់​ ​ម​ន្ត្រី​ដឹ​ក​នាំ​គ​ម្រោ​ង​បា​ន​ប​ញ្ចេ​ញ​គំ​និ​ត​យោ​ល​ប់​។​ ​ជោ​គ​ជ័​យ​រ​ប​ស់​ ​ម​.​ស​.​ម​.​ក​ ​គឺ​កើ​ត​ចេ​ញ​ពី​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​កា​រ​ងា​រ​រ​ប​ស់​បុ​គ្គ​លិ​ក​ឆ្នើ​ម​ៗ​រ​ប​ស់​យើ​ង​។​

ក្រុមប្រឹក្សាភិបាល

អ្នកស្រី លឹម សូលីន
អ្នកស្រី លឹម សូលីន

អ្នកស្រី លឹម សូលីន ជាសកម្មជនសង្គម សិល្បករអាយ៉ៃ (ដែលគេស្គាល់ថា «នាងស៊ូស៊ូ») អ្នកនិពន្ធរឿង និងជាសហគ្រិនសង្គម។ អ្នកស្រីរស់រាយរាក់ទាក់ជាមួយមនុស្សគ្រប់រូប និងជាអ្នកដឹកនាំ អ្នកអប់រំ សកម្មជន សិល្បករ និងសហគ្រិនដែលមានភាពច្នៃប្រឌិត។ អ្នកស្រី សូលីន បានបង្កើតសហគ្រាសសង្គមដែលមានតួនាទីផ្តល់ប្រឹក្សាផ្នែកយុទ្ធសាស្រ្តដោយផ្តោតលើការគៀងគរថ្នាក់ដឹកប្រកបដោយគុណតម្លៃរួម ក្នុងចំណោមអ្នកដឹកនាំមកពីចម្រុះវិស័យ ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ អ្នកស្រី សូលីន ក៏បានចូលរួមក្នុងគម្រោង P4 ដែលមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះមានដូចជាផ្នែកថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខុមាលភាព ឧស្សាហកម្មច្នៃប្រឌិត និងអភិវឌ្ឍន៍ជំនាញនាពេលអនាគត។ អ្នកស្រី សូលីន មានបទពិសោធន៍ជាអ្នកសម្រុះសម្រួលដែលផ្តោតលើការសម្របសម្រួលឱ្យមានការបង្កើតទីសុវត្ថិភាពរួមគ្នា និងដំណើរការប្រកបដោយតម្លាភាពសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ។ យុទ្ធវិធីបាននាំឱ្យមានការដោះស្រាយប្រកបដោយជោគជ័យនូវទំនាស់ដែលមានលក្ខណៈស្មុគស្មាញជាច្រើនរវាងសហគមន៍និងសាជីវកម្មពហុជាតិ។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ អ្នកស្រីបានកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ និងតម្រង់ទិសការអនុវត្តគោលនយោបាយនៅក្នុងស្ថាប័នរអភិវឌ្ឍន៍អន្តរជាតិនានាក្នុងប្រទេសកម្ពុជា នៅតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក៕

អាត សុធាវី
អាត សុធាវី

អាត សុធាវី គឺជាស្ថាបនិក Think Plastic ដែលជាយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដែលផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃការ ប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងបោះចោល និង ធ្វើការលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា ចូលរួមកាត់បន្ថយការប្រើប្រាស់ និង ចូលរួមការការពារបរិស្ថាន។ សុធាវីមានបទពិសោធន៌ជាង ១៥ ឆ្នាំលើផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ជាអ្នកផ្តល់ប្រឹក្សា និង បង្ហាត់បង្ហាញជំនាញលើផ្នែក ការង្កើតមាតិការ និង ការផលិតវីដេអូ ។

សុធាវី ធ្លាប់ធ្វើការជាមួយ អង្គការក្នុងស្រុក និង ក្រៅរដ្ឋាភិបាល ក្នុង ប្រទេសកម្ពុជា និង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក។សុធាវីមានសម្ធិផលច្រើនក្នុងការធ្វើការងារសង្គម ហើយទទួលបានពានរង្វាន់ ស្ត្រីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ក្នុង ឆ្នាំ 2020 និង បណ្ណសរសើរមេត្រីភាពបរិស្ថាន ឆ្នាំ ២០១៩ ពីក្រសួងបរិស្ថាន។

លោក ប៊ុន លឹមហួរ
លោក ប៊ុន លឹមហួរ

លោក ប៊ុន លឹមហួរ គឺជាអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការតស៊ូលះបង់កម្លាំងកាយចិត្តចំពោះការលើកកម្ពស់ការថែទាំសុខភាពផ្លូវចិត្ត និងការពង្រឹងប្រព័ន្ធសុខភាពនៅកម្ពុជា។ លោក លឹមហួរ មានជំនាញខាងការត្រួតពិនិត្យការប្រឹក្សា ការបណ្តុះបណ្តាល និងការសម្របសម្រួលគម្រោងផ្នែកសុខភាពផ្លូវចិត្ត និងជំនួយចិត្តសង្គម ដោយលោក បានដឹកនាំនិស្សិតថ្នាក់អនុបណ្ឌិត និងផ្តល់នូវការណែនាំ អ្នកធ្វើការសង្គម អ្នកផ្តល់ប្រឹក្សា និងអ្នកចិត្តសាស្រ្ត ផងដែរ។ លោក លឹមហួរ ជាមនុស្សពូកែខាងទំនាក់ទំនង ដោយបានចូលរួមក្នុងសន្និសីទអន្តរជាតិ រួមទាំងសន្និសីទសុខភាពផ្លូវចិត្តអាស៊ីអាគ្នេយ៍ និងសន្និសីទអន្តរជាតិស្តីពីចិត្តវិទ្យា ការប្រឹក្សា និងការអប់រំ (ICPCE ២០១៩)។ ក្នុងនាមជាសមាជិកនៃសមាគមចិត្តសាស្រ្តអាមេរិក (សមាជិកភាព APA: ២០២៥) លោក លឹមហួរ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារសុខភាពផ្លូវចិត្តជាសកល។ បន្ថែមពីលើជំនាញព្យាបាលផ្លូវចិត្ត លោក លឹមហួរ បានចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាព និងគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំយុវជនតាំងពីឆ្នាំ២០០៥ ដោយធ្វើការលើកកម្ពស់ភាពធន់ និងការអភិវឌ្ឍសហគមន៍។ លោក លឹមហួរ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព្យាបាល និងប្រឹក្សាផ្លូវចិត្តពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១៦។ លើសពីទៀតនេះ លោក លឹមហួរ បានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកបណ្តុះបណ្តាលគ្រូបង្គោល ដោយផ្តោតលើគោលការណ៍ «កុំបង្កគ្រោះថ្នាក់»៕ 

លោក ស៊ីយ៉ុន សុធារិទ្ធ
លោក ស៊ីយ៉ុន សុធារិទ្ធ

លោក ស៊ីយ៉ុន សុធារិទ្ធ មានបទពិសោធន៍វិជ្ជាជីវៈការងារជាង១៨ ឆ្នាំ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិជាច្រើន។ គាត់មានជំនាញជាច្រើនដែលបម្រើនៅក្នុងវិស័យដូចជា ធុរកិច្ច កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ការអប់រំ សិទ្ធិស្ត្រី និងយេនឌ័រ។ លោក សុធារិទ្ធ មានចំណេះដឹងយ៉ាងទូលំទូលាយលើផ្នែកការត្រួតពិនិត្យ ការវាយតម្លៃ និងការរៀនសូត្រ (MEL) ការគ្រប់គ្រងមូលនិធិ ការអភិវឌ្ឍភាពជាដៃគូ យុទ្ធនាការ ការតស៊ូមតិ ការរៀបចំគម្រោងស្នើសុំមូលនិធិ និងការកៀរគរថវិកា។ តាមរយៈការងាររបស់គាត់ លោក សុធារិទ្ធ បានកាន់តួនាទីផ្នែកបច្ចេកទេស ការគ្រប់គ្រង និងការដឹកនាំសំខាន់ៗ ជាពិសេស លោកបានចំណាយពេលជាងមួយទសវត្សរ៍នៅក្នុងអង្គការអាក់សិនអេដកម្ពុជា (ActionAid Cambodia)  អង្គការសង្គ្រោះកុមារអន្តរជាតិ (Save the Children International) និងអង្គការទស្សនៈពិភពលោក។ បច្ចុប្បន្ននេះ លោក សុធារិទ្ធ បានចាប់អារម្មណ៍ជាពិសេសចំពោះគុណតម្លៃ និងភាពជាអ្នកដឹកនាំរបស់អង្គការ Heifer International ជាកន្លែងដែលលោកចូលរួមចំណែកក្នុងបេសកកម្មរបស់ស្ថាប័ននេះ។ លោក សុធារិទ្ធ បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ លោកក៏បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឆ្នាំ២០០៨ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ៕ 

ព្រះមុនីចរិយាវង្ស​ ហ៊ុន​ ខេមរា
ព្រះមុនីចរិយាវង្ស​ ហ៊ុន​ ខេមរា

ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ជាទីប្រឹក្សាគណៈសង្ឃនាយក ទទួលបន្ទុកផ្នែកវិបស្សនាធុរៈ និងទីប្រឹក្សាពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សា​នៃ​វិទ្យាស្ថានធម្មិកៈអន្តរជាតិ​ ជានាយកប្រតិបត្តិ​នៃ​ពុទ្ធ​មណ្ឌល​អន្តរជាតិ​កម្ពុជា​ នៅប្រទេស​ស្រីលង្កា​ និង​​ជា​ព្រះ​ប្រធាន​កិត្តិយស​នៃ​អង្គការមជ្ឈមណ្ឌលបច្ចុប្បន្នកម្ពុជា។ ​ព្រះតេជគុណ​ ​ក៏ជា​សាស្ត្រា​ចារ្យបង្រៀន​នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផង​ដែរ​។​ ព្រះ​តេជគុណ​ បាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា​ពី​សាកល​វិទ្យាល័យ​ ភីរ៉ាដេនយ៉ា​ ប្រទេស​ស្រី​លង្កា និងថ្នាក់អនុបណ្ឌិតផ្នែកសិក្សា​​ ​​ព្រះពុទ្ធ​សាសនា​ នៅ​សាកល​វិទ្យាល័យ​ព្រះពុទ្ធ​សាសនា និង​បាលី នៅប្រទេស​ស្រីលង្កា ហើយ​បច្ចុប្បន្ន​ព្រះ​តេជគុណជា​បេក្ខជន​​ថ្នាក់​បណ្ឌិតផ្នែកសិក្សា ​ព្រះពុទ្ធ​សាសនា​ (ចិត្តវិទ្យាព្រះពុទ្ធ​សាសនា)​ នៅ​សាកល​វិទ្យាល័យស្រីជយវធ៌នបុរ ប្រទេស​ស្រីលង្កា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​) ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំងលើ​លទ្ធផល​នៃ​ការបំពេញ​ការងារ ដើម្បី​ធានា​ថា ខ្លួន​កំពុង​ប្រើប្រាស់​បែបផែន​គ្រប់គ្រង​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ទទួលបាន​ពី​ការចាត់ចែង​ដោយ​ហ្មត់ចត់ នូវ​ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​របស់ខ្លួន ជាពិសេស​ប្រកាន់ខ្ជាប់​តាម​គោល​ការណ៍​ហិរញ្ញវត្ថុ​​របស់ខ្លួន ។ ម​.​ស​.​ម​.​ក​មានជំនឿថា ការដាក់បញ្ចូល​នូវ​យុទ្ធសាស្ត្រ​ផ្តោតលើ​លទ្ធផល​នេះ ទៅក្នុង​​គោល​ការណ៍​នានា​​របស់ខ្លួន នឹង​ជំរុញ​ឲ្យ​សម្រេចបាន​នូវ​ការរៀបចំ​ផែនការ ការអនុវត្ត​ផែនការ ការត្រួតពិនិត្យ និង​ការវាយតម្លៃ​លើ​គម្រោង​កម្មវិធី និង​លើ​ស្ថានភាព​ហិរញ្ញវត្ថុ ដែលមាន​លក្ខណៈ​ប្រសើរ និង​ផ្តល់​សុវត្ថិភាព​ខ្ពស់ ។ តាមរយៈ​យុទ្ធសាស្ត្រ​ទាំងនេះ ម​.​ស​.​ម​.​ក​ប្រកាន់ខ្ជាប់​នូវ​គណនេយ្យភាព​ចំពោះ​ម្ចាស់ជំនួយ អ្នកគាំទ្រ និង​សាធារណជន ឲ្យ​បាន​ជ្រាប​ពី​ការងារ​ប្រចាំថ្ងៃ និង​សមិទ្ធិផល​នានា​របស់ខ្លួន។ ជារួម ម​.​ស​.​ម​.​កមាន​គោលការណ៍​មួយ​គឺ ការប្រកាន់​ខ្ជាប់​នូវ​តម្លាភាព តាមរយៈ​ការបង្ហាញ​នូវ​គោល​ការណ៍​នានា និង​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែ​របស់ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

ក្នុង​ផ្នែក​នេះ លោកអ្នក​នឹង​អាច​ទទួលបាន​ព័ត៌មាន អំពី​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​របស់​ម​.​ស​.​ម​.​ក ដែលមាន​បង្ហាញ​នូវ​ថវិកា​ចំណូល និង​ចំណាយ ដែល​ទទួលបាន​ពី​ម្ចាស់ជំនួយ​នានា និង​តាម​គម្រោង ដែលមាន​បែងចែក​ជា​បី​ផ្នែក៖

  • បុគ្គលិក
  • រដ្ឋបាល និង​ការផ្គត់ផ្គង់​ផ្សេងៗ
  • គម្រោង​សកម្មភាព

បន្ថែម​លើ​ការផ្សព្វផ្សាយ​នូវ​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែ ម​.​ស​.​ម​.​កបាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ជាមួយ​ក្រុមហ៊ុន​សវន​កម្ម​ឈ្មោះ ហ្វុ​នតា​មី​ឡា ដុ​នា​ស្កូ កាលពី​ឆ្នាំ​២០០៩ សម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ជាទូទៅ​ប្រចាំឆ្នាំ និង​តាម​គម្រោង​ចំនួន ៣ ក្នុង​ឆ្នាំ​នីមួយៗ ។

ម​.​ស​.​ម​.​ក លើកទឹកចិត្ត​ដល់​អង្គការ​ផ្សេងទៀត ឲ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​តម្លាភាព ក្នុង​ស្ថាប័ន និង​បុគ្គលិក​របស់ខ្លួន ហើយ​​ដាក់​បង្ហាញ​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រភព​ចំណូល និង​រាល់​ចំណាយ​នានា​របស់ខ្លួន​ផងដែរ៕

ល.រកាលបរិច្ឆេទចេញផ្សាយចំណងជើងឯកសារ
1May 29, 20264_FUND BALANCE BY DONOR FOR THE MONTH ENDED APR 2026
2Apr 30, 20263_FUND BALANCE BY DONOR FOR THE MONTH ENDED MAR 2026
3Mar 30, 20262_FUND BALANCE BY DONOR FOR THE MONTH ENDED FEB 2026
4Feb 28, 20261_FUND BALANCE BY DONOR FOR THE MONTH ENDED JAN 2026
5Jan 29, 202612-FUND BALANCE BY DONOR FOR THE MONTH ENDED DEC 2025

មើលរបាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែទាំងអស់

នៅលើ​ទំព័រ​នេះ លោកអ្នក​នឹង​អាច​ស្វែងរក​ព័ត៌មាន អំពី​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ ទាំង​បច្ចុប្បន្ន​និង​អតីត រប​ស់ម​.​ស​.​ម​.​ក និង​អំពី​ទិដ្ឋភាព​ការងារ​ម​.​ស​.​ម​.​ក ដែល​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ​ទាំងនោះ​បានផ្តល់​វិភាគទាន សម្រាប់​ទំនុកបម្រុង​ដល់ ៖ គម្រោង​ពង្រឹង​អំណាច​សហគមន៍​, កិច្ច​ស្រាវជ្រាវ និង​តស៊ូ​មតិ​, ឬ​ប្រភព​មូលនិធិ​ចម្បង​នៃ​ម​.​ស​.​ម​.​ក ។​

ម​.​ស​.​ម​.​ក​បាននិងកំពុង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​របស់ខ្លួន ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​ជាច្រើន សម្រាប់​បណ្តា​គម្រោងការ ទាំង​រយៈពេល​វែង និង​រយៈពេល​កំណត់ ។ ម​.​ស​.​ម​.​ក​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដល់​ម្ចាស់ជំនួយ​និង​អ្នកគាំទ្រ​របស់ខ្លួន ចំពោះ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ខាង​បច្ចេកទេស និង​ខាង​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ការងារ​របស់ខ្លួន​ប្រព្រឹត្ត​ទៅមុខ​បាន ។ យើងខ្ញុំ​ដឹង​យ៉ាងច្បាស់​ថា កិច្ច​ឧបត្ថម្ភ​មួយ​ភាគ​ធំ​សម្រាប់​ផ្តល់ជូន​យើងខ្ញុំ កើតចេញពី​សមាណចិត្ត​សប្បុរស នៃ​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​យើងខ្ញុំ​សូម​អរគុណ​ដល់​លោកអ្នក​ទាំងអស់នោះ ។​

តាមរយៈ​ទំព័រ​នេះ លោកអ្នក​អាច​ចូល​ដោយផ្ទាល់ ទៅកាន់​គេហទំព័រ​នៃ​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​នានា ដោយ​ចុច​លើ​រូប​សញ្ញា​របស់​អ្នក​ទាំងនោះ ។ លោកអ្នក​ក៏​អាច​ចូលទៅ​កាន់​គម្រោង​របស់​ម​.​ស​.​ម​.​ក ដែល​សប្បុរសជន​ទាំង​នោះបាន​ឧបត្ថម្ភ​ផងដែរ ដោយ​ចុច​លើ​ឈ្មោះ​នៃ​គម្រោង​ទាំងអស់នោះ ប្រសិនបើ​ឈ្មោះ​នោះ​ត្រូវបាន​សរសេរ​ជា​អក្សរ​ពណ៌​ខៀវ ។​

បើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចង់ដឹង លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន ទាក់ទង​នឹង​ទំហំ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ដែល​ម​.​ស​.​ម​.​ក​ទទួលបាន​ពី​សប្បុរសជន​ទាំងអស់នោះ និង​ពី​វិភាជន៍​មូលនិធិ​នៃ​កិច្ច​ឧបត្ថម្ភ​នោះ នៅក្នុង “​របាយការណ៍​សមតុល្យ​មូ​លិ​និ​ធិ​ប្រចាំខែ​” រប​ស់ម​.​ស​.​ម​.​ក ចុះផ្សាយ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ។ របាយការណ៍​ប្រចាំខែ​នេះ បរិយាយ​អំពី​ខ្ទង់​ចំណូល និង​ខ្ទង់ចំណាយ បែងចែក​ទៅតាម​ប្រភេទ​សប្បុរសជន និង​ប្រភេទ​គម្រោង ដែល​ត្រូវបាន​លម្អិត​ជា​បី​ចំណាត់ថ្នាក់ ៖ ធនធានមនុស្ស​, កិច្ច​ឧបត្ថម្ភ​រដ្ឋបាល និង​ចំណាយ​គាំទ្រ​, និង​ចំណាយ​គម្រោង​ផ្ទាល់ ៕

ម្ចាស់ជំនួយបច្ចុប្បន្ន

អតីតម្ចាស់ជំនួយ