ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុង ឆ្នាំ២០១៤ នៅតែជាបញ្ហាធ្ងន់ធ្ងរ ទោះប៊ីជាប្រជាពលរដ្ឋកម្ពុជាជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងការទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានក៏ដោយ។ រាជរដ្ឋាភិបា លកម្ពុជា ("រដ្ឋាភិបាល”) ជារឿយៗតែងតែខកខានក្នុងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយផ្ទុយមកវិញ តែងតែដាក់គំនាបទៅលើការរិះគន់។ ក្នុងអំឡុង ឆ្នាំ២០១៣ និង ឆ្នាំ២០១៤ នៅកម្ពុជា ចំនួននៃការធ្វើបាតុកម្ម ទ្រង់ទ្រាយធំមានការកើនឡើងជាច្រើន និងមានការបង្ក្រាបដោយហិង្សាជាច្រើនផងដែរ ខណៈដែលក្រុមកម្មកររោង ចក្រ និងកម្មករមកពីវិស័យផ្សេងៗ បានងើបឈរឡើងដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា និង ទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។ បាតុកម្មរបស់ក្រុមកម្មករ រួមជាមួយក្រុមបាតុករដទៃទៀត ដែលដឹកនាំ ដោយគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិកម្ពុជា (គ.ស.ជ) ក្នុងអំឡុងការធ្វើពហិកាក្នុងការចូលកាន់តំណែង ក្នុងរដ្ឋសភា បន្ទាប់ពីជម្លោះការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ ដែលបន្តរហូតដល់ខែកក្កដា ឆ្នាំ២០១៤។ ការធ្វើ បាតុកម្មជាច្រើន ត្រូវបានបំបែកដោយហិង្សា បណ្តាលឲ្យបាតុករ និងអ្នកគ្មានកំហុសជាច្រើននាក់ត្រូវស្លាប់ និងបាតុ ករជាច្រើននាក់ត្រូវបានចាប់ខ្លួន។ ក្រោយមក មានការព្រមព្រៀងដ៏សំខាន់ជាមួយសហជីព នៅដើម ឆ្នាំ២០១៤ នាំ ឲ្យមានការដំឡើងប្រាក់ឈ្នួល និងមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សកាន់អំណាច គណបក្សប្រជាជន (ប.ជ) និង គ.ស.ជ ដែល គ.ស.ជ យល់ព្រមចូលទៅធ្វើការក្នុងរដ្ឋសភាវិញ។ សកម្មជនសិទ្ធិមនុស្ស រួមទាំង សកម្មជនសិទ្ធិដីធ្លី និងផ្ទះសម្បែង និងអ្នកសារព័ត៌មាន ដែលមានមតិរិះគន់រដ្ឋាភិបាល តែងត្រូវបានយាយី ចាប់ខ្លួន និងប្រឈមនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ក្នុងគោលបំណងគំរាមកំហែង និងបំបិទមាត់ពួកគាត់។
សេរីភាពខាងការជួបប្រជុំ និងបង្កើតសមាគម
សេរីភាពខាងការជួបប្រជុំដោយសន្តិវិធី តែងតែត្រូវបានរឹតបន្តឹង។ ក្នុងខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាល ប្រកាសថាសិទ្ធិធ្វើការប្រឆាំងតវ៉ា និងការធ្វើបាតុកម្ម នឹងត្រូវផ្អាកសិនរហូតទាល់តែ "សណ្តាប់ធ្នាប់ និងសន្តិសុខសា ធារណៈត្រលប់មកកាន់ស្ថានភាពដើមវិញ។ ទីលានប្រជាធិបតេយ្យ កន្លែងសាធារណៈដែលបង្កើតឡើងជា ពិសេសសម្រាប់ការបញ្ចេញមតិ ត្រូវបានហាមចូល។ ការរឹតបន្ដឹងនេះធ្វើឡើងបន្ទាប់ពីការបង្រ្កាបពីសំណាក់កង កម្លាំងសន្តិសុខ ទៅលើការប្រមូលផ្តុំរបស់កម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរមា។ នៅថ្ងៃទី២ ខែ មករា ឆ្នាំ២០១៤ ព្រះសង្ឃចំនួន ៥ អង្គត្រូវបានចាប់ខ្លួន ជាមួយនឹងសកម្មជនសហជីព និងកម្មកររោងចក្រចំនួន១០ នាក់ នៅរោងចក្រ យ៉ាក ជីន នៅជាយទីក្រុងភ្នំពេញ។ ក្នុងអំឡុងការចាប់ខ្លួននោះ ក៏ឃើញមានមន្ត្រីនគរបាល វាយដំលើក្រុមបាតុករផងដែរ។ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សចំនួន ១៣ នាក់ បន្ថែមទៀត ត្រូវ បានចាប់ខ្លួន នៅក្នុងបាតុកម្មនៅលើមហាវិថី វេង ស្រេង។ បន្ទាប់ពីមានការឆ្លើយតបទាំងកំហឹងពីក្រុមបាតុករផ្សេង
ទៀត កងកម្លាំងសន្តិសុខបានបាញ់ប្រហារដោយប្រើគ្រាប់ពិត ទាំងមិនរើសមុខទៅលើក្រុមបាតុករទាំងនោះ។ មនុស្សចំនួន ៤ នាក់ត្រូវស្លាប់ និងមានមនុស្សជាច្រើននាក់ទៀតរងរបួស។ មិនតែប៉ុណ្ណោះ ខឹម សុផាត អាយុ ១៦ ឆ្នាំ ត្រូវបានបាត់ខ្លួន ដោយមុនពេលបាត់ខ្លួនមានមនុស្សឃើញថាគេរងការបាញ់ប្រហារនៅត្រង់ពោះ មកទល់ពេល នេះនៅមិនទាន់មានដំណឹងណានៅឡើយទេ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនចំនួន ៧ នាក់ មកពីសហគមន៍បឹងកក់ ដែលមានអ្នក ស្រី ង៉ែត យុន សុង ស្រីលាភ អ្នកស្រីគង់ ចន្ថា, ផាន់ ឃុនរ៉េត, បូ ឆវី និង និង ស្រេង ត្រូវបានចាប់ខ្លួន ហើយរង ការចោទប្រកាន់ពីបទប្រឆាំងនឹងមន្ត្រីសាធារណៈ ត្រូវបានសម្រេចក្តី និងផ្តន្ទាទោស ក្នុងរយៈពេល ៣៦ ម៉ោង ដោយម្នាក់ៗទទួលទោសជាប់ពន្ធនាគារទណ្ឌអតិបរិមារយៈពេល ១ឆ្នាំ និងការពិន័យជាប្រាក់ចំនួន ៥០០ ដុល្លារ សហរដ្ឋអាមេរិក។ អ្នកទាំងអស់ធ្វើការប្រឆាំងតវ៉ា អំពាវនាវឲ្យអាជ្ញាធរចាត់វិធានការផ្តល់សំណងចំពោះទឹកលិចក្នុង សហគមន៍របស់ពួកគេ។ តំបន់នេះបានរងគ្រោះដោយសារទឹកលិចតាំងពី ឆ្នាំ២០០៨ ពេលដែលក្រុមហ៊ុន ស៊ូកាគូ អ៊ុន បានចាក់ដីខ្សាច់បំពេញបឹងដើម្បីអភិវឌ្ឍ។ ក្រោយមកមានស្ត្រីចំនួន ៣ នាក់ និងព្រះសង្ឃមួយអង្គទៀត ត្រូវ ប្រឈមមុខនឹងទង្វើស្រដៀងគ្នានេះដែរនៅក្នុងថ្ងៃបន្ទាប់ ពួកគេរងការចាប់ឃុំខ្លួន ខណៈធ្វើបាតុកម្មប្រឆាំងដោយ សន្តិវិធីនៅក្រៅតុលាការដើម្បីទាមទារឲ្យមានការដោះលែងបណ្តាសកម្មជន ហើយដែលរងការផ្តន្ទាទោសពីបទ ប្រឆាំងនឹងមន្ត្រីសាធារណៈ។
លោក មាច សុវណ្ណារ៉ា លោក ទេព ណាវិន លោក អ៊ុក ពេជ្រសំណាង លោក ស៊ី ពុទ្ធិ និង លោក កែ ឃឹម មកពី គ.ស.ជ ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទកុប្បកម្មពាក់ព័ន្ធនឹងអំពើហិង្សាដែលកើតឡើងក្នុងខែក ក្កដា ឆ្នាំ២០១៤ ក្នុងអំឡុងការធ្វើបាតុកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងភ្នំពេញឡើងវិញ។ ក្រុម ការងារ ម.ស.ម.ក បានចូលរួមសវនាការស្នើសុំនៅក្រៅឃុំរបស់បុគ្គលទាំងប្រាំខាងលើ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤។ ក្នុងករណីរបស់លោក មាច សុវណ្ណារ៉ា ការស្នើសុំនៅក្រៅឃុំត្រូវបានបដិសេធដោយផ្អែកលើមូលដ្ឋានថា ប្រសិនបើមានការដោះលែង នោះលោកអាចនឹងចូលរួមធ្វើបាតុកម្ម និងគំរាមកំហែងទៅលើសណ្តាប់ធ្នាប់សាធារ ណៈទៀត ហើយការស្នើសុំនៅក្រៅឃុំរបស់ ទេព ណារិន និងអ្នកដទៃត្រូវបានបដិសេធ ដោយផ្អែកលើមូលដ្ឋានមិន ច្បាស់លាស់ថាពួកគេអាចនឹងខកខានក្នុងការបង្ហាញខ្លួននៅតុលាការ ប្រសិនបើមានការកោះហៅ ឬអាចបង្កអស្ថិរភាពដល់សណ្តាប់ធ្នាប់សាធារណៈ។ អ្នកទាំង ៥ ត្រូវបានបដិសេធការស្នើសុំនៅក្រៅឃុំ ម្តងទៀតដោយសារហេតុ ផលដដែលនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥។ ដូចបានកត់សម្គាល់ដោយអ្នករាយការណ៍ពិសេស៖ ថាពេល វេលានៃការចាប់ឃុំខ្លួន គឺអំឡុងពេលការចរចាស្តីពីការកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល នេះបង្ហាញថាអាចនឹងមានហេតុផលនយោបាយនៅពីក្រោយ។
សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ត្រូវបានការពារក្នុងច្បាប់កម្ពុជា។ មាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ”) បានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងការ "បង្កើត និងចូលជាសមាជិកនៃ សហជីព។ ខណៈដែលមាត្រា ៣៧ ធានាសិទ្ធិចូលរួមធ្វើកូដកម្ម និងការធ្វើបាតុកម្មដោយសន្តិវិធី។ បន្ថែមពីលើ នោះ មាត្រា ២៦៦ នៃច្បាប់ការងារ បានចែងថាកម្មករ និងនិយោជកមានសិទ្ធិបង្កើតអង្គការវិជ្ជាជីវៈតាមការជ្រើស រើសរបស់ខ្លួន សម្រាប់តែការសិក្សា លើកតម្កើងផលប្រយោជន៍ និងការការពារសិទ្ធិចំពោះបុគ្គលដែលលក្ខន្តិកៈ របស់អង្គការនោះបានកំណត់។”
ក្នុងដើមខែមករា ឆ្នាំ២០១៤ មានសមាជិកយ៉ាងហោចណាស់ ៥០ នាក់ នៃសម្ព័ន្ធសហជីពចលនាកម្មករ និងសម្ព័ន្ធសហជីពកម្ពុជា ត្រូវបានដេញចេញពីរោងចក្រមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចពិសេស មែនហាត់តាន់ខេត្ត ស្វាយរៀង ដោយរងការចោទប្រកាន់ថាបានចូលរួមធ្វើកូដកម្ម ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣។ បន្ថែមពីលើនោះ រដ្ឋា ភិបាលបានបញ្ជាក់ថា ប្រសិនបើសហជីពចូលរួមក្នុងការធ្វើកូដកម្មបន្ថែមទៀត អាជ្ញាប័ណ្ណរបស់ពួកគេនឹងត្រូវបាន ព្យួរ ឬលុបចោល ខណៈដែលមេដឹកនាំសហជីពអាចនឹងប្រឈមនឹងការប្តឹងផ្តល់។ បន្ទាប់ពីការតវ៉ារបស់កម្មកររោង ចក្រក្នុងខែមករា លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវបានតុលាការទីក្រុងភ្នំពេញកោះ ហៅ ដើម្បីសាកសួរអំពីការញុះញង់ឲ្យមានការប្រព្រឹត្តបទល្មើស និងបង្កអសន្តិសុខសង្គម។
សេរីភាពខាងការបញ្ចេញមតិ
ប្រព័ន្ធយុត្តិធម៌តែងតែត្រូវបានប្រើប្រាស់ដើម្បីយាយីដល់បុគ្គលដែលរិះគន់រដ្ឋាភិបាល។ អ្នកការពារសិទ្ធិ មនុស្ស អ្នកសារព័ត៌មាន មេដឹកនាំសហជីព និងតំណាងសហគមន៍ តែងតែប្រឈមការកោះហៅ និងការចោទ ប្រកាន់ ឬការខូចខាតផ្នែកព្រហ្មទណ្ឌពាក់ព័ន្ធនឹងជម្លោះដីធ្លី និងជម្លោះការងារ។ ប្រទេសកម្ពុជាត្រូវធ្លាក់មួយលំដាប់។ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ធ្លាក់មកត្រឹមលេខទី ១៤៤ ក្នុងចំណោមប្រទេសទាំង ១៨០ ប៉ុន្តែ បានឡើងមកវិញក្នុងលំដាប់ ១៣៩ ក្នុង ឆ្នាំ២០១៥។
ក្នុងខែតុលា ឆ្នាំ២០១៤ អ្នកសារព័ត៌មានក្នុងខេត្តក្រចេះ គឺជាអ្នកសារព័ត៌មានទី ១៣ ដែលត្រូវបានសម្លាប់ នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ខណៈដែលកំពុងតែរាយការណ៍ពីការកាប់ឈើខុសច្បាប់។ ជនសង្ស័យក្នុងបទល្មើស នេះរួមមានមន្ត្រីនគរបាល និងមន្ត្រីទាហាន។
រដ្ឋាភិបាល បានចេញផ្សាយសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងខែធ្នូ ឆ្នាំ ២០១១។ សេចក្តីព្រាងច្បាប់នេះមានចែងពីដំណើរការចុះបញ្ជីជាកាតព្វកិច្ច និងមានភាពស្មុគស្មាញ សម្រាប់អង្គ | ការសង្គមស៊ីវិល រួមទាំងការរឹតបន្ដឹងហួសហេតុមកលើអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងមានចែងពាក្យពេចន៍
មិនច្បាស់លាស់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលពន្យារពេលការស្នើសុំចុះឈ្មោះដោយគ្មានកាលកំណត់ ឬក៏បដិសេធ | ការស្នើសុំចុះឈ្មោះរបស់អង្គការដែលរិះគន់រដ្ឋាភិបាល។ បន្ទាប់ពីមានការប្រឆាំងយ៉ាងច្រើនពីអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការប្រើប្រាស់ច្បាប់ក្នុងផ្លូវខុសដើម្បីដៅមុខសញ្ញាមកលើអ្នករិះគន់ និងរឹតត្បិតសេរីភាពខាងការបញ្ចេញ មតិ រដ្ឋាភិបាលបានប្តេជ្ញាចិត្តពន្យារច្បាប់នេះ ដើម្បីរង់ចាំកិច្ចពិគ្រោះយោបល់បន្ថែមទៀត។ ប៉ុន្តែ ក្នុងចុងឆ្នាំ២០១៤ និងដើម ឆ្នាំ២០១៥ មន្ត្រីរដ្ឋាភិបាលបានប្រកាសជាច្រើនលើកច្រើនសារ បញ្ជាក់ថាច្បាប់នេះអាចនឹងត្រូវបានអនុម័ តនាពេលអនាគតខាងមុខ ដែលបណ្តាលឲ្យមានការព្រួយបារម្ភជាថ្មីទៀតស្ដីពីច្បាប់ ដែលអាចនឹងត្រូវអនុម័តដោយ គ្មានកិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។ អ្នកការពារសិទ្ធិមនុស្ស
សេចក្តីប្រកាសស្ដីពីអ្នកការពារសិទ្ធិមនុស្ស បានបញ្ជាក់បន្ថែមពីសិទ្ធិក្នុងការលើកកម្ពស់ និងកិច្ចខិតខំ ប្រឹងប្រែងក្នុងការការពារ និងទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។ សិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិក្នុងការបង្កើត និងចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុម។ 18 បន្ថែមពីលើនោះទៀត យោងតាមមាត្រា ១២ (២) អាជ្ញាធរពាក់ព័ន្ធគួរតែការពារអ្នកការពារសិទ្ធិមនុស្សពី ការចាប់ខ្លួន អំពើហិង្សា ការគំរាមកំហែង ការសងសឹក និងការរើសអើងណាមួយដែលកើតឡើងដោយសារ សកម្មភាពជាអ្នកការពារសិទ្ធិមនុស្សរបស់ពួកគេ ហើយសេចក្តីប្រកាសនេះថែមទាំងកត់សម្គាល់ថែមទៀតថាអ្នក | ការពារសិទ្ធិមនុស្សត្រូវតែទទួលបានការការពារពីច្បាប់ជាតិ។
រដ្ឋាភិបាលមិនទាន់បានបង្កើតគោលនយោបាយ ឬយន្តការឯករាជ្យដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស | ដែលប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សាផ្នែករូបរាងកាយនោះទេ។
ការអនុវត្តនៃការបង្ខំឲ្យអ្នកការពារសិទ្ធិមនុស្សចុះហត្ថលេខា យល់ព្រមមិនចូលរួមក្នុងសកម្មភាព ខុស ច្បាប់" ដទៃទៀតនាពេលអនាគត ដូចជា ការធ្វើបាតុកម្មនោះបានកើតឡើងជាច្រើនក្នុងឆ្នាំ២០១៤។ នៅថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៤ សកម្មជនចំនួន ៥ នាក់ ពីសហគមន៍បឹងកក់ ត្រូវបានចាប់ខ្លួនខណៈដែលពួកគេដើរដង្ហែក្បួនទៅ កាន់ស្ថានទូតបារាំង ដើម្បីទាមទារឲ្យមានការដោះលែងលោក វន់ ពៅ និងក្រុមបាតុករសន្តិវិធីដទៃទៀតដែលកំពុង ត្រូវឃុំខ្លួន។ បន្ទាប់ពីការចាប់ខ្លួន ពួកគេបានប្រាប់ថាពួកគេនឹងអាចដោះលែង ប្រសិនបើពួកគេព្រមចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ថានឹងមិនពាក់ព័ន្ធនឹងការធ្វើបាតុកម្មផ្សេងទៀតនាពេលអនាគត។le នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ សកម្មជន និងក្រុមបាតុករចំនួន ១១ នាក់ ត្រូវបានចាប់ខ្លួន ក្នុងពេលដែលចូលរួមធ្វើបាតុកម្មទាមទារ ឲ្យមានការដោះលែងបុគ្គលចំនួន ២៣ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការបង្ក្រាបទៅលើកម្មកររោងចក្រកាល ពីដើមខែនោះ។ ពួកគេត្រូវបានកងកម្លាំងសន្តិសុខ ខណ្ឌដូនពេញ ចាប់ខ្លួន និងនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរាជ |ធានីភ្នំពេញ។ ជាថ្មីម្តងទៀត បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាអះអាងថានឹងមិនញុះញង់ ឬចូលរួមក្នុង * សកម្មភាពខុសច្បាប់" ឬ ការធ្វើបាតុកម្ម ពួកគេក៏ត្រូវបានដោះលែង។ ក្នុងឆ្នាំ ២០១៤ ម.ស.ម.ក បានចងក្រង ករជាចំនួន ៥ ស្តីពីការអនុវត្តបែបនេះ ដោយប៉ះពាល់ដល់មនុស្សចំនួន ៣២ នាក់។ ការអនុវត្តបែបនេះ បានរឹត បន្ដឹងយ៉ាងធ្ងន់ធ្ងរមកលើសមត្ថភាពរបស់អ្នកការពារសិទ្ធិមនុស្សក្នុងការអនុវត្តការងាររបស់ពួកគេ ដោយសារថាការ ធ្វើបែបនេះជាការគំរាមកំហែងថាអាចនឹងមានការចាប់ខ្លួននាពេលអនាគត។
ក្នុងអំឡុងការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា ជាតិ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ មានប្រទេសមួយចំនួនបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល បង្កើនប្រសិទ្ធ ភាពនៃការការពារអ្នកការពារសិទ្ធិមនុស្ស ឧទាហរណ៍ តាមរយៈការចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិដ៏មានអត្ថន័យជាមួយនឹងអ្នកការពារសិទ្ធិមនុស្ស ដោយស្របទៅនឹងបទដ្ឋានសេរីភាពបញ្ចេញមតិអន្តរជាតិ និងបញ្ឈប់សកម្មភាព គំរាមកំហែង និងការយាយីផ្សេងៗ។
ធុរកិច្ច និងសិទ្ធិមនុស្ស
ឧស្សាហកម្មកាត់ដេរនៅកម្ពុជាកើនឡើងជាខ្លាំង បន្ទាប់ពីមានការបង្កើតសេដ្ឋកិច្ចទីផ្សារសេរីក្នុងឆ្នាំ១៩៩៣ ។ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ឧស្សាហកម្មនេះបានកើនឡើង ហើយក្លាយទៅជាប្រភពចំណូលធំបំផុត របស់ប្រទេស ដោយរួមចំណែក ៨០%នៃការនាំចេញសរុបរបស់ប្រទេស។ យោងតាមក្រសួងការងារ វិស័យស្បែកជើង សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ក្នុងពេលបច្ចុប្បន្នបានបង្កើតការងារដល់មនុស្សប្រហែលជា ៦២០,០០០ នាក់ និងរកប្រាក់ចំណូលបាន ៥.៥ ដុល្លារសហរដ្ឋអាមេរិកក្នុង ឆ្នាំ២០១៣។
កម្មកររោងចក្រនៅកម្ពុជាជួបប្រទះនឹងបញ្ហាលំបាកជាច្រើន។ រោងចក្រជាច្រើនជួបប្រទះនឹងបញ្ហារឿង ខ្យល់ចេញចូល និងការហត់នឿយ ដែលតែងតែបណ្ដាលឲ្យកម្មកររោងចក្រសន្លប់ ដែលពេលខ្លះគឺមានចំនួនច្រើន ហើយរបាយការណ៍នៃការដួលសន្លប់កើនឡើងរហូតដល់ ១០៩% ចាប់ពី ឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៤។ យោង តាមកម្មវិធីរោងចក្រកាន់តែប្រសើរ របស់អង្គការពលកម្មអន្តរជាតិ ដែលបានប្រមូលទិន្នន័យនៅចន្លោះខែឧសភា ឆ្នាំ ២០១៣ និងខែមេសា ឆ្នាំ២០១៤ បានបង្ហាញពី រូបភាពច្របូកច្របល់រវាងលក្ខខណ្ឌការងារ និងការគោរពសិទ្ធិ កម្មករ"។ ឧទាហរណ៍ របាយការណ៍បានបញ្ជាក់ថាមានការកើនឡើងតិចតួចចំពោះការបើកប្រាក់ឈ្នួលត្រឹមត្រូវ ប៉ុន្តែមានការកើនឡើងចំនួន ៤% នៃរោងចក្រដែលពាក់ព័ន្ធនឹងករណីពលកម្មកុមារ។
បន្ទាប់ពីមានការបាតុកម្មទ្រង់ទ្រាយធំ ដែលដឹកនាំដោយក្រុមកម្មកររោងចក្រ និងកម្មករផ្សេងទៀតក្នុង ឆ្នាំ | ២០១៣ និងឆ្នាំ២០១៤ ប្រាក់ឈ្នួលអប្បបរិមារបស់កម្មកររោងចក្រកើនឡើងដល់ ១២៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែសម្រាប់ការងារពេញម៉ោង ដែលនោះស្មើនឹង ៨ ដុល្លារសហរដ្ឋអាមេរិក លើបន្ទាត់ភាពក្រីក្ររបស់អ្នករស់ នៅក្នុងទីក្រុងភ្នំពេញ ដូចបានកំណត់ ។ ដោយក្រសួងផែនការ។
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
ក្នុងឆ្នាំ២០១៤ គឺជាឆ្នាំដើរថយក្រោយនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងឯករាជ្យភាព របស់តុលាការ។ បន្ទាប់ពីមានកិច្ចសន្យាថានឹងមានកំណែទម្រង់តុលាការរបស់រដ្ឋាភិបាល ចាប់តាំងពី ឆ្នាំ២០១៥ ក្នុងខែមិថុនា ឆ្នាំ២០១៤ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គតុលាការ ច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈតុលាការ និងព្រះរាជអាជ្ញា។ សេចក្តីព្រាងច្បាប់ទាំងនេះត្រូវបានធ្វើឡើងទាំងអាថ៌កំបាំង ដោយមិនបានផ្សព្វផ្សាយជាសាធារណៈ ឬកិច្ចពិគ្រោះ យោបល់ជាមួយសង្គមស៊ីវិល សាធារណជន ឬភាគីពាក់ព័ន្ធផ្សេងៗទៀតជាមុននោះទេ។
ច្បាប់បានផ្តល់អំណាចលើសលប់ដល់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ការនេះ បណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីកម្រិតនៃការជះឥទ្ធិពលរបស់ក្រសួងយុត្តិធម៌ទៅលើចៅក្រម និងព្រះ រាជអាជ្ញា ដែលនេះជាការរំលោភបំពានលើការបែងចែកអំណាច ហើយប៉ះពាល់ដល់ឯករាជ្យភាពតុលាការ។ ជា ពិសេស ច្បាប់ទាំងនេះរំលោភលើ មាត្រា ៥១, ១២៨ និង ១៣២ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៤ (១) នៃកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជាហត្ថលេខី។ ចាប់តាំងពីច្បាប់នេះត្រូវបានលើក យកមកពិភាក្សាបានបង្កឲ្យមានការព្រួយបារម្ភស្ដីពីការពាក់ព័ន្ធរបស់អង្គនីតិប្រតិបត្តិក្នុងសេចក្តីសម្រេចរបស់ តុលាការផងដែរ។
សិទ្ធិដីធ្លី
ការរំលោភសិទ្ធិដីធ្លី នៅតែជាទម្រង់ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងរាលដាលជាខ្លាំងក្នុង ឆ្នាំ២០១៤។ ទោះបីជាមានការការពារក្នុងច្បាប់អន្តរជាតិ និងច្បាប់ជាតិក៏ដោយ ការជួលដីទូទាំងប្រទេសទៅឲ្យក្រុមហ៊ុនឯកជន តាមរយៈដីសម្បទានសេដ្ឋកិច្ច អសុវត្ថិភាពនៃកម្មសិទ្ធិដីធ្លី ដោយសារតែកង្វះខាតប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការ និងភាព ទន់ខ្សោយនៃនីតិរដ្ឋ នៅតែបន្តនាំឲ្យមានជម្លោះដីធ្លី។
ជារឿយៗ ប្រជាពលរដ្ឋប្រឈមនឹងការអះអាងជាម្ចាស់កម្មសិទ្ធិ របស់ក្រុមហ៊ុនមានអំណាច ពួកគេតែងតែ រងការយាយី និងការវាយប្រហារ ដែលរដ្ឋាភិបាលតែងខកខានក្នុងការស្វែងរកជនល្មើសមកដាក់ទោស។ ម.ស.ម.ក បានលើកបញ្ហាទាំងអស់នេះ ក្នុងលិខិតចំហក្នុងខែសីហា ឆ្នាំ២០១៤ អំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្តនៅ គ្រប់ថ្នាក់រដ្ឋាភិបាល និងក្នុងវិស័យឯកជនដើម្បីដោះស្រាយយ៉ាងមានប្រសិទ្ធភាពចំពោះដីសម្បទានសេដ្ឋកិច្ច និង ជម្លោះដីធ្លី។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានស្ត្រីសកម្មជនចំនួន ៧ នាក់ មកពីសហគមន៍បឹងកក់ត្រូវបានចាប់ ខ្លួន ចោទប្រកាន់ពីបទប្រឆាំងមន្ត្រីសាធារណៈ ដោយពួ កគេត្រូវសម្រេចសេចក្តី និងផ្តន្ទាទោសក្នុងរយៈពេល ៣៦ ម៉ោង ដោយទទួលទោសទណ្ឌជាប់ពន្ធនាគារអតិបរិមាចំនួន ១ ឆ្នាំ និងប្រាក់ពិន័យចំនួន ៥០០ ដុល្លារសហរដ្ឋ អាមេរិក។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក លី ស៊ាខេង និងកូនស្រីរបស់លោក កញ្ញា លី សៀវមិញ ត្រូវបាន ចាប់ខ្លួន ដោយសារតែជម្លោះដីធ្លីដ៏រ៉ាំរៃ ជាមួយក្រុមហ៊ុន ឃុន សៀ អ៊ុមផត អិចផត បន្ទាប់ពីពួកគេបដិសេធក្នុងការ ចាកចេញពីដីនៅក្នុងតំបន់បឹងកក់ ១ នៅខណ្ឌទួលគោក ដែលពួកគេរស់នៅតាំងពី ឆ្នាំ១៩៨២។ ក្រុមគ្រួសារនេះ រងគ្រោះពីការគំរាមកំហែងដល់ជីវិត ការវាយប្រហារដោយហិង្សា និងការគំរាមកំហែង ជាលទ្ធផលនៃជម្លោះដីធ្លី នេះ។ មន្ត្រីនគរបាល ចាប់ខ្លួនលោក ខេង ដោយមិនបានបង្ហាញពីដីកាចាប់ខ្លួន ដែលជាការរំលោភបំពានមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ និងនាំខ្លួនលោកទៅដោយមិនបានផ្តល់ពេលវេលាឲ្យលោកបានស្លៀកពាក់ត្រឹមត្រូវនោះទេ។ យោងតាមព័ត៌មានដែលមេធាវីរបស់ ម.ស.ម.ក តំណាងឲ្យក្រុមគ្រួសារ នាល្ងាចថ្ងៃនោះបានឲ្យដឹងថា តំណាងក្រុម ហ៊ុន ឃុន សៀ ទាក់ទងកូនប្រុសរបស់លោក ខេង ដើម្បីបន្តការចរចាលើដីជម្លោះ ដែលនេះបង្ហាញពីការប្រើប្រាស់ តុលាការដើម្បីគាបសង្កត់លើក្រុមគ្រួសារ។ លោកខេង ត្រូវអនុញ្ញាតឲ្យនៅក្រៅឃុំនៅថ្ងៃទី ៥ ខែធ្នូ ប៉ុន្តែការស្នើសុំ នៅក្រៅឃុំរបស់កូនស្រីរបស់លោកត្រូវបានបដិសេធនៅថ្ងៃទី៥ ខែមករា ដោយផ្អែកលើមូលដ្ឋានមិនច្បាស់លាស់ ថា នេះជាការចាំបាច់ក្នុងការការពារការបង្កបទល្មើសបន្ថែមទៀត ការពារការបំផ្លាញភស្តុតាង ឬការគំរាមកំហែងទៅលើ សាក្សី។ លោកខេង និងក្រុមគ្រួសារបានព្យាយាមជាច្រើនដងក្នុងការចុះបញ្ជីដីរបស់លោកជាមួយអាជ្ញាធរ តែមិន បានសម្រេច។ ផ្ទុយទៅវិញ អាជ្ញាធរមិនបានចាត់វិធានការណាមួយលើពាក្យបណ្តឹងរបស់លោក ខេង ស្តីពីការគំរាម | កំហែង និងការវាយប្រហារទៅលើក្រុមគ្រួសាររបស់លោក ពីក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ នោះទេ។
សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា
ខណៈដែលការស្រលាញ់ភេទដូចគ្នា មិនត្រូវបានចាត់ទុកជាបទល្មើសក្នុងប្រទេសកម្ពុជា ស្រ្តីស្រលាញ់ស្រី្ត បុរសស្រលាញ់បុរស អ្នកស្រលាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("អ្នកស្រលាញ់ភេទដូចគ្នា”) បានប្រាប់ ម.ស.ម.ក ថាពួកគេរងការរើសអើង និងយាយីដោយសារតែនិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។ ក្នុងខែមិថុនា ឆ្នាំ២០១៤ ម.ស.ម.ក បានជួបនឹងអ្នករាយការណ៍ពិសេសរបស់កម្ពុជា បានលើកយកនូវតម្រូវការក្នុងការបញ្ជ្រាប សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ទៅក្នុងគោលនយោបាយយុទ្ធសាស្រ្តសម្រាប់ក្រសួងរដ្ឋាភិបាលគ្រប់កម្រិត។ ខណៈ ដែលរដ្ឋាភិបាល មិនបានចាត់វិធានការផ្នែកច្បាប់ ឬរដ្ឋបាល ក្នុងការការពារប្រឆាំងនឹងការរើសអើងដោយផ្អែកលើ មូលដ្ឋាននៃនិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័រ ក្រសួងកិច្ចការនារីបានរួមបញ្ចូលសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ទៅក្នុង នារីរតនៈទី៤ ដែលជាផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ស្ដីពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ ស្ត្រីនៅកម្ពុជា ឆ្នាំ២០១៤-២០១៨។ន៖ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០១៤ ក្រសួងកិច្ចការនារីបានចេញផ្សាយគោល នយោបាយសង្ខេបក្នុងប្រធានបទ "សិទ្ធិ ៖ ក្រុមងាយរងគ្រោះ ស្ត្រី និងក្មេងស្រី”»៖ ផ្តោតការយកចិត្តទុកដាក់ជា ពិសេសលើបញ្ហារើសអើង ដែលប្រឈមដោយស្រ្តីស្រលាញ់ស្រ្តី និងស្រ្តីស្រលាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។ | ចំណុចនេះគឺជារឿងសំខាន់បំផុត ក្នុងគោលនយោបាយផ្លូវការ ស្តីពីការលុបបំបាត់ការរើសអើងលើអ្នកស្រលាញ់
ភេទដូចគ្នា។ ជាពិសេស ផែនការរួមទាំងសកម្មភាពលើកកម្ពស់សិទ្ធិស្មើភាពគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា ក្នុងវិ ស័យអប់រំ និងរៀបចំយុទ្ធសាស្រ្តក្នុងការពិគ្រោះយោបល់ ជាមួយនឹងអ្នកស្រលាញ់ភេទដូចគ្នា ស្តីពីការបញ្ចប់ការ រើសអើងមកលើអ្នកស្រលាញ់ភេទដូចគ្នាក្នុងសាលារៀន ក្នុងកន្លែងការងារ សហគមន៍ និងក្រុមគ្រួសារ។
ថ្វីបើមានជំហានវិជ្ជមានដូចបានលើកឡើងខាងលើក៏ដោយ ប៉ុន្តែនៅមិនទាន់មានច្បាប់ប្រឆាំងនឹងបទ ល្មើសស្តីពីការស្អប់ខ្ពើម និងច្បាប់ការពារការរើសអើងដោយផ្អែកលើមូលដ្ឋាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នៅកម្ពុជា។ ស្រដៀងគ្នានេះដែរ មិនមានវិធានការរដ្ឋបាល ឬផ្នែកច្បាប់ណាមួយដែលត្រូវបានដាក់ចេញឡើង ដើម្បីការពារប្រឆាំងនឹងការរើសអើងក្នុងកន្លែងការងារនោះទេ។ បច្ចុប្បន្ននេះមិនមានការទទួលស្គាល់ផ្នែកច្បាប់ ណាមួយស្តីពីការរួមរស់របស់អ្នកស្រលាញ់ភេទដូចគ្នានោះទេ ប៉ុន្តែ ការរួមរស់បែបនោះក៏មិនបានហាមឃាត់ជាចំហផងដែរ។ រដ្ឋាភិបាលក៏មិនបានបង្ហាញថានឹងអនុម័តច្បាប់ ដើម្បីទទួលស្គាល់ជាចំហចំពោះការរួមរស់របស់អ្នក ស្រលាញ់ភេទដូចគ្នានៅក្នុងពេលអនាគតខាងមុខដ៏ខ្លីនេះនោះទេ។
-
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
- ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ ២០១១