ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦

ក្នុងឆ្នាំ២០១៦ យើងឃើញថាមានការវិវត្តដ៏គួរឱ្យព្រួយបារម្ភមួយចំនួនផ្នែកសិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា ដោយមានការបង្ក្រាបខ្លាំងឡើងៗទៅលើសំឡេងជំទាស់។ ទន្ទឹមនឹងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនឹងត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ២០១៧ និងឆ្នាំ ២០១៨ មានការរឹតត្បិតខ្លាំងឡើងទៅលើសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពខាងការប្រមូលផ្តុំ ដែលជាការរំលោភទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ដំណាលគ្នានេះដែរ បញ្ហាអូសបន្លាយមួយចំនួន ដូចជា ការរំលោភសិទ្ធិដីធ្លី និទណ្ឌភាពជាបន្តបន្ទាប់ និងការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ និងតុលាការដើម្បីយាយីបុគ្គលដែលរិះគន់រដ្ឋាភិបាល គឺជា ឧទាហរណ៍ដែលថារដ្ឋាភិបាលខកខានក្នុងការបំពេញតាមទំនួលខុសត្រូវរបស់ខ្លួនក្នុងការការពារ និង លើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ឆ្នាំ២០១៦ ជាគម្រប់ ២៥ ឆ្នាំ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ("កិច្ចព្រមព្រៀងទីក្រុងប៉ារីស) ដែលឈានដល់ការបញ្ចប់ជម្លោះរយៈពេល ២០ ឆ្នាំ នៅកម្ពុ ជា។ កិច្ចព្រមព្រៀងប៉ារីសបានបង្កើតជាមូលដ្ឋានគ្រឹះសំខាន់ៗដល់លទ្ធិប្រជាធិបតេយ្យសេរីដែលគាំទ្រ ដល់សិទ្ធិមនុស្ស ដោយវត្ថុបំណងមួយក្នុងចំណោមវត្ថុបំណងទាំងនោះចែងថា “ដើម្បីធានាឱ្យប្រជាជន កម្ពុជាប្រើប្រាស់សិទ្ធិស្វ័យសម្រេចតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ។ * កិច្ចព្រមព្រៀងទី ក្រុងប៉ារីសបានបង្ហាញពីការប្តេជ្ញារបស់កម្ពុជាចំពោះប្រព័ន្ធនយោបាយមួយដែលត្រូវបានកំណត់តាមរ យៈលទ្ធិប្រជាធិបតេយ្យសេរី និងពហុបក្ស។ ការប្រកាន់យកប្រព័ន្ធមួយនេះ តម្រូវមិនត្រឹមតែការគោរព ក្នុងកម្រិតអប្បបរមានៃសិទ្ធិ និងសេរីភាពរបស់បុគ្គលក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឱ្យមាន ការលើកកម្ពស់យ៉ាងសកម្មនូវបរិយាកាសមួយដែលលទ្ធិប្រជាធិបតេយ្យពហុបក្សអាចលូតលាស់ទៅ បានផងដែរ។ ឆ្នាំ២០១៦ បានបង្ហាញដដែលៗថា វត្ថុបំណងស្នូលទាំងនេះនៃកិច្ចព្រមព្រៀងទីក្រុងប៉ា វីសនៅតែមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង រួមទាំងការប្តេជ្ញាដែលមានកំណត់នៅក្នុងកិច្ចព្រមព្រៀងចំពោះ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវផងដែរ។ តែយ៉ាងណាក្តី ព្រឹត្តិការណ៍នៅឆ្នាំ២០១៦ បានបង្ហាញ ថា ការប្តេជ្ញាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសពុំទាន់ត្រូវបានគេគោរពតាមឱ្យបានពេញលេញនៅឡើយ

ទេ។

ការបង្ក្រាបទៅលើសេរីភាពមូលដ្ឋាន

ការអនុម័តច្បាប់ស្តីពីទូរគមនាគមន៍ ក្នុងឆ្នាំ២០១៦ ដែលមានបទប្បញ្ញត្តិមួយចំនួនបំពានលើ សិទ្ធិឯកជន និងអាចរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ អាចជះឥទ្ធិពល មិនល្អជាខ្លាំងលើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរ។ ការផ្លាស់ប្តូរគំនិត និងព័ត៌មានដោយសេរីរវាង បុគ្គលគឺមានសារៈសំខាន់ណាស់ដល់ដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ ហើយការដាក់ ទោសទណ្ឌចំពោះទម្រង់ជាក់លាក់មួយចំនួននៃការបញ្ចេញមតិដែលត្រូវបានប្រើប្រាស់តាមរយៈ ឧបករណ៍ទូរគមនាគមន៍ទាំងឡាយ បង្កជាការគំរាមកំហែងពិតប្រាកដមួយដល់ការសន្ទនានយោបាយ។ច្បាប់ស្តីពីទូរគមនាគមន៍ផ្តល់អំណាចថ្មីមួយទៀតដល់រដ្ឋាភិបាលក្នុងការតាមដាន ដែលបង្ហាញពី និន្នាការគួរឱ្យព្រួយបារម្ភឆ្ពោះទៅរកការបង្ក្រាបទៅលើសេរីភាពរបស់បុគ្គល តែបង្កើនអំណាចរបស់រដ្ឋ ក្នុងការគ្រប់គ្រង។

ច្បាប់ស្តីពីសហជីព (ច្បាប់សហជីព) ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៦ បានកើតឡើងដំណាលគ្នានឹងការបង្ក្រាបជាច្រើននាពេលថ្មីៗនេះទៅលើសិទ្ធិរបស់សហជីព ក្នុងការធ្វើសកម្មភាពរបស់ពួកគេដោយសេរី ការវាយប្រហារដោយហិង្សាទៅលើសមាជិកសហជីព និង | បន្ទាប់ពីការបង្ក្រាបទៅលើការតវ៉ារបស់កម្មករនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣។ • ការវិភាគលើ ច្បាប់នេះរបស់ ម.ស.ម.ក បានសន្និដ្ឋានថា ច្បាប់នេះរឹតត្បិតដោយពុំសមហេតុផលទៅលើសិទ្ធិរបស់ កម្មករនិយោជិតក្នុងការធ្វើកូដកម្ម ខណៈការបញ្ចូលលក្ខខណ្ឌនៃការចុះបញ្ជីដែលមានការដាក់បន្ទុក និងតម្រូវច្រើននៅក្នុងច្បាប់សហជីព រឹតត្បិតដោយពុំសមហេតុផលទៅលើលទ្ធភាពរបស់សហជីពក្នុង | ការអនុវត្តសកម្មភាពរបស់ពួកគេដោយសេរី។ ចុងក្រោយ វាក្យសព្ទមួយចំនួនដែលមានន័យទូលំ ទូលាយក្នុងបញ្ញត្តិនៃច្បាប់សហជីពដែលចែងថា ជាសកម្មភាពខុសច្បាប់ចំពោះសហជីពដែល *បង្គ រឿងសម្រាប់តែគោលបំណងបម្រើឱ្យនិន្នាការនយោបាយ ឬ មហិច្ឆតាផ្ទាល់ខ្លួន ឬ ប្រព្រឹត្តអំពើហិង្សា | នៅកន្លែងការងារ និងកន្លែងដទៃទៀត អាចឱ្យអាជ្ញាធរយកមកប្រើប្រាស់មិនត្រឹមត្រូវយ៉ាងងាយក្នុង | ការចាត់ទុកសកម្មភាពសហជីពថាខុសច្បាប់។

ការយាយីទៅលើបុគ្គលិកម្នាក់របស់ ម.ស.ម.ក និងអ្នកផលិតវីដេអូឯកសារបីនាក់ ដែលកំពុង សម្ភាសអ្នកភូមិរងផលប៉ះពាល់ដោយសារការបណ្តេញចេញដោយបង្ខំ ពីសំណាក់នគរបាលបរិស្ថាន ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី ២២-២៤ ខែធ្នូ ឆ្នាំ២០១៦ ជាការប៉ុនប៉ងជាក់ស្តែងមួយក្នុងការរឹតត្បិត លទ្ធភាពរបស់សមាជិកសង្គមស៊ីវិលក្នុងការបំពេញការងាររបស់ខ្លួនដោយសេរី។ ដោយថាព្រឹត្តិការណ៍ ទាំងនេះកើតឡើងបន្ទាប់ពីមានការបង្ក្រាបជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាការ | ចាំបាច់ដែលថាឆ្នាំ២០១៧ គួរតែឃើញមានការប្រែប្រួល និងមានការគោរពសិទ្ធិ និងសេរីភាពមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានល្អប្រសើរ។

ការកើនឡើងចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិនៅលើបណ្តាញអ៊ី នធឺណិត ដែលបានចាប់ផ្តើមក្នុងពាក់កណ្តាលឆ្នាំ២០១៥ បានបន្តកើនឡើងក្នុងឆ្នាំ២០១៦។ ករណីលេចធ្លោមួយដែលនិស្សិតម្នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានអំពាវនាវនៅលើបណ្តាញ | អ៊ុនជីជាតឱ្យមាន “បដិវត្តពណ៌” ត្រូវបានតុលាការផ្ដន្ទាទោសពីបទញុះញង់ឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ ដែលទោសនេះតុលាកាកំពូលតម្កល់។ ។ ករណីបែបនេះ ក៏ដូចជាការបារម្ភជុំវិញ “ការ បង្កើនការជ្រៀតជ្រែករបស់រដ្ឋាភិបាលទៅក្នុងឯកជនភាពរបស់បុគ្គលផ្នែកបច្ចេកវិទ្យា" ដោយសារតែច្បាប់ស្តីពីទូរគមនាគមន៍ ដែលបានអនុម័តក្នុងខែធ្នូ ឆ្នាំ២០១៥ បានប៉ះពាល់មិនល្អដល់លំដាប់ថ្នាក់ របស់កម្ពុជានៅក្នុងរបាយការណ៍ឆ្នាំ២០១៦ ទាក់ទងនឹង "សេរីភាពនៅលើប្រព័ន្ធអឺនធឺណិត”។

ការយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីអ្នកការពារសិទ្ធិមនុស្ស (សេចក្តីប្រកាសស្តីពី អ្នកការពារសិទ្ធិមនុស្ស) គាំទ្រសិទ្ធិក្នុងការលើកកម្ពស់ និងទាមទារឱ្យមានការការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន សិទ្ធិបង្កើត ចូលរួម និងចូលជាសមាជិកក្នុងអង្គការមិនមែនរដ្ឋាភិបាល សមាគម ឬ ក្រុម និងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ មាត្រា១២ (២) ចែង យ៉ាងច្បាស់ថា អាជ្ញាធរត្រូវការពារអ្នកការពារសិទ្ធិមនុស្សពីការគំរាមកំហែង អំពើហិង្សា ការសងសឹក | ការចាប់ខ្លួន និងការរើសអើងផ្សេងទៀតដែលកើតចេញពីសកម្មភាពការពារសិទ្ធិមនុស្សរបស់ពួកគេ។ ឆ្នាំ២០១៦ បានបង្ហាញថា រដ្ឋាភិបាលមិនទាន់បានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារដល់ អ្នកការពារសិទ្ធិមនុស្សនៅឡើយទេ តែផ្ទុយទៅវិញក្នុងឆ្នាំ២០១៦ អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ប្រឈមនឹងការយាយី ការគំរាមកំហែង អំពើហិង្សា និងការរំលោភបំពានសិទ្ធិមនុស្សដទៃផ្សេងទៀត។

អស់រយៈពេលជាង ២០០ ថ្ងៃ មកហើយ បុគ្គលិកបួនរូបរបស់សមាគមអាដហុក ការពារសិទ្ធិ មនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (និងជាអតីតបុគ្គលិកសមាគមអាដហុក) ត្រូវបានឃុំខ្លួនដោយពុំសមហេតុផល។ ចាប់តាំង ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អ្នកទាំងប្រាំត្រូវបានឃុំខ្លួនពីបទចោទពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី ទាក់ទងទៅនឹងការប្រឹក្សា និងជំនួយដែលស្របតាមផ្លូវច្បាប់ដល់កញ្ញា ខុម ចាន់តារ៉ាទី ដែលស្ថិតនៅក្រោមការស៊ើបអង្កេតដោយចោទថាកញ្ញាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទី គណបក្សជំទាស់។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងាររបស់អង្គការសហប្រជាជាតិទទួល បន្ទុកបញ្ចឃុំខ្លួនតាមអំពើចិត្ត បានចេញសេចក្តីសម្រេចថា ការបន្តឃុំខ្លួនទៅលើអ្នកការពារសិទ្ធិ មនុស្សទាំង៥គឺធ្វើឡើង "តាមអំពើចិត្ត”។ បន្ទាប់ពីសមាជិកសង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ រួមមាន | ម.ស.ម.ក កម្មវិធីឃ្លាំមើលដើម្បីការការពារអ្នកការពារសិទ្ធិមនុស្ស និងអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ បានដាក់កម្រងឯកសារមួយទៅដល់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាម អំពើចិត្ត ក្រុមការងារនេះបានចេញសេចក្តីសម្រេចថា អ្នកការពារសិទ្ធិមនុស្សដែលជាប់ឃុំទាំង៥ *ត្រូវ បានរើសអើងដោយសារអ្នកទាំងនោះធ្វើការជាអ្នកការពារសិទ្ធិមនុស្ស ហើយជាការរំលោភបំពានលើសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងសិទ្ធិទទួលបានការការពារពីច្បាប់ស្មើភាពគ្នារបស់អ្នកទាំងនោះតាម | មាត្រា ២៦ នៃ ក.អ.ស.ព.ន។ * ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានសន្និដ្ឋានលើ របកគំហើញរបស់ខ្លួនដោយបានលើកឡើងថា ការដកហូតសេរីភាពរបស់ លោក នី សុខា លោក ណៃ និងជា លោក យី សុខសាន្ត លោកស្រី លឹម មុនី និងលោក នី ចរិយា ជាការបំពានលើមាត្រា៧ មាត្រា៩ មាត្រា១០ មាត្រា១១ និងមាត្រា២០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ហើយបំពានលើមាត្រា៩ មាត្រា១០ មាត្រា១៤ មាត្រា២២ និងមាត្រា២៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ប៉ុន្តែទោះបីជារបកគំហើញដ៏ជាក់លាក់នេះបង្ហាញពីភាពមិនត្រឹមត្រូវតាមច្បាប់ ជុំវិញការឃុំខ្លួនពួកគាត់ក្តី ក៏ពួកគាត់នៅតែស្ថិតនៅក្នុងពន្ធនាគារនៅឡើយក្នុងពេលតាក់តែងអត្ថបទ នេះ។ សង្គមស៊ីវិលកម្ពុជាបានឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំ ខ្លួនតាមអំពើចិត្ត តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ដោយរម្លឹកឡើងវិញថា “ករណីចោទប្រកាន់ ទាំងអស់នេះជាការយាយីទៅលើអ្នកការពារសិទ្ធិមនុស្សដោយហេតុផលនយោបាយពីព្រោះតែសកម្ម ភាពសិទ្ធិមនុស្សដែលស្របច្បាប់របស់ពួកគេ និងជាការបង្ហាញពីការព្យាយាមដោយចេតនារបស់រដ្ឋាភិ បាលដើម្បីលុបបំបាត់សំឡេងជំទាស់។ យុទ្ធនាការរួមគ្នារបស់សង្គមស៊ីវិល #ដោះលែងអ្នកទាំង៥ បានចាប់ដំណើរការ ដើម្បីទាញការចាប់អារម្មណ៍ចំពោះភាពអយុត្តិធម៌ក្នុងការឃុំខ្លួនទាំង៥ និងស្នើឱ្យ មានការដោះលែងពួកគាត់ជាបន្ទាន់។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ មានការជួបប្រជុំដោយសន្តិវិធីមួយរៀបចំឡើងដោយក្រុម សង្គមស៊ីវិលដើម្បីតវ៉ាទៅនឹងការឃុំខ្លួនទៅលើសកម្មជនសិទ្ធិមនុស្សទាំង៥។ អ្នកតវ៉ាបានស្លៀកសម្លៀ | កបំពាក់ពណ៌ខ្មៅ ហើយបានហៅយុទ្ធនាការនោះថា "យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ”។ យុទ្ធនាការនេះ | បានឈានដល់ការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សចំនួនប្រាំបីនាក់ ដែលចូលរួមក្នុងការតវ៉ា ដោយសារ | ការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលពុំមានការអនុញ្ញាត។ ម.ស.ម.ក បានចងក្រងករណីចាប់ខ្លួន ចំនួន ៣៣ ករណី ដែលទាក់ទងទៅនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ 10 សកម្មជនសហគមន៍បឹងកក់ដីលេចធ្លោ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ក៏ត្រូវបានចាប់ខ្លួនទាក់ទងទៅនឹងយុទ្ធនាការថ្ងៃ | ច័ន្ទពណ៌ខ្មៅនេះដែរ។ អ្នកទាំងពីរត្រូវបានតុលាការផ្ដន្ទាទោសពីបទ"ប្រមាថអ្នករាជការសាធារណៈ។ ដោយត្រូវពិន័យជាប្រាក់ចំនួន ៨០.០០០ រៀល (ប្រមាណ២០ដុល្លារ) និងដាក់ពន្ធនាគាររយៈពេល ប្រាំមួយថ្ងៃ ប៉ុន្តែ រយៈពេលប្រាំខែកន្លងមកហើយ អ្នកស្រី ទេព វន្នី នៅតែស្ថិតក្នុងការឃុំខ្លួនជាបណ្តោះ អាសន្នទាក់ទងទៅនឹងការចោទប្រកាន់ពីមុន ពីបទ ញុះញង់ឱ្យមានអំពើហិង្សា” កាលពីឆ្នាំ២០១៣ដែលពុំមានចំណាត់ការយូរមកហើយចំពោះបទចោទនេះ។ 11 អាជ្ញាធររដ្ឋាភិបាលក៏បានប៉ុនប៉ងរឹតត្បិត | សេរីភាពខាងការបញ្ចេញមតិនៅលើអ៊ុនធឺណិតរបស់អ្នកតវ៉ាផងដែរ។ លោក ខៀវ សុភ័ក្រ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃបានលើកឡើងថាចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពីរដ្ឋាភិបាលផងដែរចំពោះការ តវ៉ានៅថ្ងៃច័ន្ទពណ៌ខ្មៅលើបណ្តាញអឺនធឺណិត។ អង្គការសិទ្ធិមនុស្សលីកាដូ ក៏ទទួលបានការព្រមានពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា គេហទំព័រមួយរបស់អង្គការនេះដែលមានបង្ហោះបញ្ជីអ្នកទោសនយោបាយ អាចជាមូលហេតុឈានដល់ការព្យរអង្គការនេះបាន។

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ច្បាប់ស្ដីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើ។ ច្បាប់ទាំងនេះរងការរិះគន់ពីសមាជិកសង្គមស៊ីវិលកម្ពុជាជាច្រើន (ក្នុងនោះមានទាំង ម.ស.ម.ក) និង អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើឯករាជ្យភាពរបស់ចៅក្រម និង

មេធាវី ដោយសារការធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ ការខកខានក្នុងការធានាដល់ការ | បែងចែកអំណាច និងការប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ចៅក្រម និងព្រះរាជអាជ្ញា។ រយៈពេលពីរឆ្នាំក្រោយមក ហើយការរិះគន់ពីដំបូងទៅលើច្បាប់ទាំងនេះបានបង្ហាញក្តីបារម្ភទាំងនោះមានមូលដ្ឋាន បញ្ជាក់កាន់តែច្បាស់ ជាមួយនឹងព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០១៦ ដែលបង្ហាញម្តងហើយម្តងទៀតពី កង្វះឯករាជ្យភាព និងអព្យាក្រឹតភាពក្នុងដំណើរការនីតិវិធីតុលាការ។ សិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌មិនទាន់ត្រូវបានគោរពពេញលេញនៅឡើយទេ នីតិវិធីជាមូលដ្ឋានរបស់តុលាការនៅតែ មានកង្វះចន្លោះ ហើយករពាក់ព័ន្ធនឹងបុគ្គលនយោបាយ ឬ អ្នកការពារសិទ្ធិមនុស្ស បានបង្ហាញពីក ង្វះឯករាជ្យភាពរបស់តុលាការពីអង្គនីតិប្រតិបត្តិ។

ការមិនគោរពអភ័យឯកសិទ្ធិសភាដែលបានបង្ហាញតាមរយៈការយាយីទៅលើសមាជិករបស់ គណបក្សនយោបាយជំទាស់ ដូចជា លោក កឹម សុខា លោក សម រង្សី លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោកស្រី ឡាក់ ថានី កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ បានគំរាមធ្ងន់ធ្ងរដល់លទ្ធភាពនៃ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ រដ្ឋាភិបាលនៅតែបន្តប្រើប្រាស់ការស៊ើបអង្កេត និងការចោទ |ប្រកាន់ពីបទបរិហារកេរ្តិ៍ជាមធ្យោបាយមួយ ដើម្បីធ្វើការរារាំង និងដាក់ទណ្ឌកម្មទៅលើការអធិប្បាយដោយសេរី ជាពិសេស ការបញ្ចេញមតិផ្នែកនយោបាយ។ សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការពិភាក្សា និងការផ្លាស់ប្តូរគំនិតនយោបាយដោយសេរី ព្រមទាំងលទ្ធភាពរបស់បេក្ខជនទាំងអស់ក្នុងការធ្វើយុទ្ធនា | ការដោយស្មើភាពគ្នា គឺមានសារៈសំខាន់សម្រាប់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសក្នុងបរិប ទនៃការបោះឆ្នោតខាងមុខ។

កង្វះភាពស្មើគ្នាចំពោះមុខច្បាប់ ៖ និទណ្ឌភាពនៅតែបន្ត

យើងឃើញថាឆ្នាំ២០១៦ នៅតែបន្តមានវប្បធម៌និទណ្ឌភាពដ៏រាលដាលនៅក្នុងប្រទេសកម្ពុ ជា។ ម.ស.ម.ក បានរៀបរាប់យ៉ាងលម្អិតរួចហើយពីវប្បធម៌ភ័យខ្លាច និងនិទណ្ឌភាពក្នុងឆ្នាំ២០១៤ ព្រមទាំងបានចងក្រងទុកនូវករណីឃាតកម្មជាច្រើនទៅលើអ្នកសារព័ត៌មាន។ 16 ករណីឧទាហរណ៍ជុំ វិញនិទណ្ឌភាពជាច្រើនផ្សេងទៀត ដូចជា សកម្មជនផ្នែកបរិស្ថានម៏ សកម្មជនសិទ្ធិដីធ្លី” និងសកម្មជន សហជីព។ ២ ករណីជាច្រើននៅពុំទាន់បានដោះស្រាយនៅឡើយ ឬមិនទាន់មានចំណាត់ការឱ្យបាន ដិតដល់ ដោយសារកង្វះឆន្ទៈផ្នែកនយោបាយ។ ឃាតកម្មដ៏គួរឱ្យតក់ស្លុតទៅលើអ្នកវិភាគនយោបាយ គឺលោកបណ្ឌិត កែម ឡី ក្នុងខែកក្កដា ឆ្នាំ២០១៦ ជាឧទាហរណ៍មួយដែលបង្ហាញពីវប្បធម៌និទណ្ឌ

ភាព ដែលជាបញ្ហាកើតឡើងយូរហើយនៅក្នុងប្រព័ន្ធតុលាការនៃប្រទេសកម្ពុជា។ ទីស្ថានភាពដែលនៅ | តែជាចំណោទបញ្ហាជុំវិញការចាប់ខ្លួន និងការស៊ើបអង្កេតទៅលើជនសង្ស័យជាឃាតករសម្លាប់លោក | បណ្ឌិត កែម ឡី នៅតែជារឿងគួរឱ្យព្រួយបារម្ភ។ការស៊ើបអង្កេតដោយមិនលម្អៀង និងហ្មត់ចត់អំពីហេតុផលស្ថិតនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី ដែលកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តពិត ប្រាកដទាំងអស់ និងហេតុផលនៅពីក្រោយការសម្លាប់នេះគឺមានសារៈសំខាន់ណាស់ ប្រសិនជា ប្រទេសកម្ពុជាពិតជាគោរពតាមកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការគោរពដល់សិទ្ធិរស់រានមានជីវិត

សិទ្ធិដីធ្លី

ម.ស.ម.កបានធ្វើការងារជាយូរមកហើយដើម្បីទាញការចាប់អារម្មណ៍ចំពោះការរំលោភបំពាន សិទ្ធិមនុស្ស ដែលបានកើតឡើងជាញឹកញាប់ស្របពេលដែលមានការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស | កម្ពុជា នៅក្នុងទម្រង់នៃការរំលោភយកដី ការបណេ្តញចេញដោយបង្ខំ និងការរំលោភបំពានពាក់ព័ន្ធ នានា។ ការរំលោភយកដីធ្លីទាំងនេះបានបន្តកើតឡើងក្នុងឆ្នាំ២០១៦ ដោយសិទ្ធិទទួលបានទីលំនៅស្បៀងអាហារ និងការងារ ក្នុងចំណោមសិទ្ធិផ្សេងទៀតរបស់ប្រជាពលរដ្ឋខ្មែរកំពុងត្រូវបានរឹតត្បិត ដោយសារការអភិវឌ្ឍសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម និងការវិនិយោគទ្រង់ទ្រាយធំ ដោយមានការត្រួតពិនិ | ត្យប្រកបដោយប្រសិទ្ធភាពតិចតួចនៅឡើយ។ ម.ស.ម.ក បានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា "ស្រីក្នុងជម្លោះដីធ្លីនៅប្រទេសកម្ពុជា * នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ដែលបាន ស្រាវជ្រាវយ៉ាងលម្អិតពីផលប៉ះពាល់ជាពិសេសទៅលើស្ត្រីខ្មែរ។

ការបន្តកើនឡើងនៃការបូមខ្សាច់ដែលពុំមានការគ្រប់គ្រងត្រឹមត្រូវក្នុងប្រទេសកម្ពុជា បាន ផលប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបង្កការខូចខាតដល់បរិស្ថាន ដែលបង្កឡើងតាមរយៈការពង្រីកឧស្សាហកម្មនេះដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជា ពលរដ្ឋនៅមូលដ្ឋាន។ ការបូមខ្សាច់បាននាំឱ្យមានការរំលោភបំពានលើសិទ្ធិមួយចំនួនរបស់ប្រជា ពលរដ្ឋខ្មែរក្នុងការទទួលបានទីលំនៅ ការងារ ប្រភពទឹក និងស្បៀងអាហារ ក្នុងចំណោមសិទ្ធិផ្សេង ៗទៀត។ ក្នុងខែកញ្ញា ឆ្នាំ២០១៦ ម.ស.ម.ក បានចេញផ្សាយកំណត់ត្រាសង្ខេបមួយស្តីពី "ផលប៉ះ ពាល់សិទ្ធិមនុស្សដោយសារការបូមខ្សាច់នៅកម្ពុជា”។ បន្ទាប់ពីមានការបង្ហាញពីភាពខុសគ្នារវាងតួ លេខនៃការនាំខ្សាច់ចេញ និងនាំខ្សាច់ចូលរបស់រដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរី។ នៅលើប្រព័ន្ធគ្រប់គ្រង ទិន្នន័យពាណិជ្ជកម្មរបស់ អ.ស.ប នៅថ្ងៃទី៣១ ខែតុលា នោះមក អង្គការសង្គមស៊ីវិលចំនួន ៤៧ បានផ្ញើលិខិតរួមមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស្នើឱ្យមានការបំភ្លឺជុំវិញបញ្ហានេះ។

អព្យាក្រឹតភាពនៃស្ថាប័នរដ្ឋ

ឥទ្ធិពលរបស់គណបក្សកាន់អំណាចទៅលើស្ថាប័នរដ្ឋដែលត្រូវមានអព្យាក្រឹតភាព ដូចជា កង យោធពលខេមរភូមិន្ទ ("ក.ខ.ភ.ម”) បានបន្តកើតឡើងក្នុងឆ្នាំ២០១៦។ ទន្ទឹមនឹងការបោះឆ្នោតឃុំ/ សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនាពេលខាងមុខ សេចក្តីថ្លែងការណ៍និងសកម្មភាព ដែលត្រូវបានគេមើលឃើញថាលម្អៀងទៅគណបក្សម្លាំងនាពេលថ្មីៗរបស់ ក.ខ.ភ.ម គឺជាបញ្ហាគួរឱ្យ ព្រួយបារម្ភជាខ្លាំង។ ក្នុងខែកញ្ញា ឆ្នាំ២០១៦ លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ក.ខ.ភ.ម បាន ប្តេជ្ញាថា ក.ខ.ភ.ម នឹងការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការបោះឆ្នោតក្នុង *អាណត្តិទី ប្រាំមួយ និងត្រប់អាណត្តិជារៀងរហូត ”។ ក្នុងខែដដែលនេះ ទូកបំពាក់ដោយអាវុធ ឧទ្ធម្ភាគចក្រ យោធា និងកងអង្គភាពពិសេសនៃ ក.ខ.ភ.ម បានធ្វើសកម្មភាពជុំវិញទីស្នាក់ការគណបក្សជំទាស់ បច្ចុប្បន្ន គឺគណបក្សសង្គ្រោះជាតិកម្ពុជា (គ.ស.ជ)។ ហេតុដែលថាសកម្មភាពទាំងនេះត្រូវបានធ្វើ ឡើងស្របពេលមានការលើកឡើងរបស់លោក គន់ គីម ឧត្តមសេនីយ៍ផ្កាយ ៤ ដែលបានថ្លែងថា ក.ខ .ភ.ម អាចនឹងចាប់ខ្លួនមេដឹកនាំគណបក្សជំទាស់ប្រសិនជាមានការចាំបាច់ក្នុងអនុវត្តច្បាប់ ជាបញ្ហាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងដល់បុគ្គលទាំងឡាយដែលបានប្តេជ្ញាចំពោះភាពត្រឹមត្រូវនៃលទ្ធិប្រជាធិបតេ យ្យនៅកម្ពុជា។

សិទ្ធិរបស់ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នក ប្តូរភេទ (អ្នកស្រលាញ់ភេទដូចគ្នា)

ការប្រព្រឹត្តពុំគប្បីទៅលើអ្នកស្រឡាសញ់ភេទដូចគ្នាបានបន្តកើតឡើងក្នុងឆ្នាំ២០១៦ ដោយ មានសេចក្តីរាយការណ៍មួយចំនួនពីការរំលោភបំពាន ការរើសអើង និងការប្រព្រឹត្តពុំត្រឹមត្រូវតាមច្បាប់ ដោយនគរបាល។ របាយការណ៍របស់ ម.ស.ម.ក ក្រោមចំណងជើងថា “ការរើសអើងលើអ្នកប្តូរភេទជា ស្ត្រីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ៩១% នៃអ្នកប្តូរភេទជាស្រ្តីដែល បានស្ទង់មតិបានថ្លែងថា ពួកគេបានរងការយាយីដោយពាក្យសម្ដីពីព្រោះតែអត្តសញ្ញាណប្តូរភេទរបស់ ពួកគាត់ ខណៈធ្វើដំណើរនៅខាងក្រៅតាមទីសាធារណៈ។ បន្ទាប់មក ៤២% នៃអ្នកឆ្លើយតបបាន | ថ្លែងថា ពួកគេបានទទួលរងការបំពានលើរាងកាយដោយសារតែអត្តសញ្ញាណប្តូរភេទរបស់ខ្លួន ដោយ | ៨១,២៧% នៃអ្នកឆ្លើយតបទាំងនេះបាននិយាយថា ការបំពានលើរាងកាយទាំងនេះបានកើតឡើងក្នុង ឆ្នាំ២០១៦។ ការរើសអើងទៅលើអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជាបាននាំឱ្យពួកគេប្រឈមនឹងអត្រា អត់ការងារធ្វើខ្ពស់ ហើយជារឿយៗបានបង្ខំចិត្តស្វែងរកមុខរបរដែលពុំមានគេយកចិត្តទុកដាក់។ របក តំហើញដែលគួរឱ្យព្រួយបារម្ភមួយក្នុងចំណោមរបកគំហើញជាច្រើននៃការស្រាវជ្រាវរបស់ ម.ស.ម.ក ទាក់ទងទៅនឹងការរើសអើងលើអ្នកប្តូរភេទ គឺថា អាជ្ញាធរអនុវត្តច្បាប់មួយចំនួនក៏ស្ថិតក្នុងចំណោមអ្នក រំលោភបំពានដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិរបស់អ្នកប្តូរភេទជាស្ត្រីនៅកម្ពុជាផងដែរ។ ម.ស.ម.ក ទទួលបានសេ ចក្តីរាយការណ៍ថា មាននគរបាលមួយចំនួននៅក្នុងខេត្តសៀមរាបបានផ្តោតគោលដៅលើអ្នកប្រកបរបរ ផ្លូវភេទជាអ្នកប្តូរភេទ ហើយបានបង្ខំឱ្យពួកគេចុះងូតទឹកស្ទឹងដែលកខ្វក់ និងគ្មានចរន្តទឹកហូរ នៅពេល ដែលពួកគេត្រូវបាននគរបាលចាប់ខ្លួន ឬ យល់ថាមានការពាក់ព័ន្ធនឹងការប្រកបរបរផ្លូវភេទ។ * ការ ការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាចាំបាច់ត្រូវតែផ្តល់ជាអាទិភាពពីសំណាក់រដ្ឋាភិបា ល ជាមួយនឹងវិធាន និងការដឹកនាំច្បាស់លាស់ ដែលចាំបាច់ត្រូវមានក្នុងឆ្នាំ២០១៧ ដើម្បីធ្វើឱ្យស្ថាន ភាពបច្ចុប្បន្នបានល្អប្រសើរ។

សេចក្តីសន្និដ្ឋាន

ចុងឆ្នាំ២០១៦ បានបង្ហាញពីការបិទបញ្ចប់ទៅក្នុងស្ថានភាពប្រឈមសម្រាប់ប្រទេសកម្ពុជា ដោយតម្រូវឱ្យមានចាំបាច់សម្រាប់ស្ថេរភាពរបស់ស្ថាប័នដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែល ត្រូវធ្វើឱ្យកាន់តែមានឈ្មោះបោះសំឡេងជាងឆ្នាំកន្លងមក ពីព្រោះការបោះឆ្នោតនឹងមកដល់នៅពេលខាងមុខនេះ។ យ៉ាងណាក៏ដោយ ឆ្នាំ២០១៦ បានបង្ហាញថា ការចូលរួមផ្នែកនយោបាយនៅតាមសហ តមន៍នានាកំពុងមានការវិវឌ្ឍ និងកើនឡើងជាបណ្តើរៗ។ ការផុសឡើងផ្នែកបណ្តាញផ្សព្វផ្សាយ សង្គម និងប្រព័ន្ធអ៊ុនធឺណិតបានបង្ហាញពីសក្តានុពលថ្មីដែលគួរឱ្យចាប់អារម្មណ៍ទាក់ទងទៅនឹងរបៀប ដែលប្រជាពលរដ្ឋខ្មែរអាចនឹងចូលរួមពិភាក្សាផ្នែកនយោបាយក្នុងពេលអនាគត។ ម.ស.ម.ក នឹងបន្ត ធ្វើការដើម្បីការពារសិទ្ធិ និងសេរីភាពទាំងឡាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងឆ្នាំ២០១៧ និងខិតខំ ដើម្បីធានាថាប្រទេសកម្ពុជានឹងវិវឌ្ឍទៅជាប្រជាជាតិមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រកបដោយស្ថេរភាព រឹងមាំ និងល្អប្រសើរ។