របាយការណ៍ប្រចាំឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
- 18/07/2019
- របាយការណ៍ > របាយការណ៍ផ្សេងៗ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (“អាដហុក”) និងមជ្ឈមណ្ឌលសាមគ្គីភាព សូមជម្រាបជូនសាធារណជនអំពីការចេញផ្សាយរបាយការណ៍ឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចងក្រងឡើង។
របាយការណ៍នេះលើកឡើងពីទិដ្ឋភាពជុំវិញការអនុវត្តសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលនៃការឃ្លាំមើលសម្រាប់ឆ្នាំទី ៣ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (ឆ្នាំទី៣)។