កាលប្បវត្តិសង្ខេប ករណីសកម្មជនមាតាធម្មជាតិ
- 02/07/2026
- ការផ្សាយ > បណ្ណព័ត៌មាន
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ ជាថ្ងៃគម្រប់ពីរឆ្នាំនៃការផ្ដន្ទាទោស និងដាក់ពន្ធនាគារសកម្មជនមាតាធម្មជាតិ។ តាំងពីខែកក្កដា ឆ្នាំ២០២៤ មក សំណើសុំនៅក្រៅឃុំរបស់ពួកគេត្រូវបានបដិសេធម្ដងហើយម្ដងទៀត។ សវនាការលើបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានលើកពេលចំនួនពីរដង។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) យល់ឃើញថាការពន្យារពេលដ៏យូរបែបនេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែការបដិសេធសំណើសុំនៅក្រៅឃុំម្តងហើយម្តងទៀត ក្នុងអំឡុងពេលពួកគេកំពុងរង់ចាំសវនាការបណ្តឹងឧទ្ធរណ៍នោះ រឹតតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមានសេរីភាពរបស់ពួកគេថែមទៀត។ ម.ស.ម.ក សូមធ្វើការផ្សព្វផ្សាយនូវកាលប្បវត្តិនៃករណីនេះពីពេលចាប់ផ្ដើមរហូតដល់បច្ចុប្បន្ន និងយកឱកាសនេះ ស្នើជាថ្មីម្ដងទៀតឱ្យលុបចោលការផ្តន្ទាទោសនិងដោះលែងអ្នកការពារបរិស្ថានទាំងនេះឱ្យមានសេរីភាពឡើងវិញ៕
