ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា

  • 05/05/2025
  • ការផ្សាយ > បណ្ណព័ត៌មាន

ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក(ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមផ្សព្វផ្សាយនូវប័ណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។ ប័ណ្ណព័ត៌មាននេះ​​បានដកស្រង់ទន្និន័យចេញពី​គម្រោង​ឃ្លាំមើលសេរីភាពមូលដ្ឋាន​ដែល​បាន​កត់​ត្រា​ករណីដែលរំលោភបំពានលើសេរីភាព​មូលដ្ឋានដែល​រួម​បញ្ចូលនូវ​សេរីភាព​សារព័ត៌​មានផងដែរ។​ តាម​រយៈទន្និន័យនេះបាន​បង្ហាញថាសេរីភាពសារព័ត៌មានបានរងនូវ​ការ​យាយីដោយសារការអនុវត្តការងាររាយការណ៍ដ៏មានសារៈសំខាន់របស់ពួកគេ។​