សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន

  • 20/08/2026
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក ។