“ច្បាប់សិទ្ធិទទួលព័ត៌មានលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព” ពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានដើម្បីលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព

  • 12/01/2023
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

សង្គមស៊ីវិលស្នើអោយរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានដើម្បីលើក កម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។

បច្ចុប្បន្ន​នេះ ប្រជាជន​កម្ពុជា នៅ​មាន​កង្វល់​អំពី​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​នៅឡើយ ព្រោះ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បើកចំហ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ដោយសារ​ខ្វះខាត​ធនធាន សមត្ថភាព​មាន​កម្រិត បើ​ទោះជា​មាន​បញ្ញត្តិ​ខ្លះ​បាន​កំណត់​ពី​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋបាល​សាធារណៈ​ក្នុង​ការ​បើកចំហ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ។