មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធកម្មវិធីរម្លឹកខួបប្រាំបួនឆ្នាំនៃមរណភាព លោកបណ្ឌិត កែម ឡី
- 01/07/2025
- ការផ្សាយ > សេចក្តីថ្លែងការណ៍
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») នឹងប្រារព្ធកម្មវិធីរម្លឹកខួបប្រាំបួនឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញ និងសកម្មក្នុងការ តស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកបណ្ឌិត កែម ឡី ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ម.ស.ម.ក ចាប់ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ ផងដែរ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងអាណោធអាធ័មទាំងកណ្តាលថ្ងៃនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរាជធានីភ្នំពេញ។