ជាកន្លែងដ៏សំខាន់
សម្រាប់ស្ដាប់វិទ្យុ
សិទ្ធិមនុស្សនៅកម្ពុជា
សម្រាប់ស្ដាប់វិទ្យុ
សិទ្ធិមនុស្សនៅកម្ពុជា

ស្ដាប់ការផ្សាយផ្ទាល់៖
ប្រភេទការផ្សាយ
Update Required
To play the media you will need to either update your browser to a recent version or update your Flash plugin.
ច្បាប់នៃប្រទេសកម្ពុជា
អង្គការយូនីសែហ្វ(UNICEF) បានប៉ាន់ស្មានថា ប្រជាពលរដ្ឋខ្មែរអាយុចាប់ពី ១៥ ដល់ ២៤ ឆ្នាំ ចំនួន ៨៩% ចេះអាននិងចេះសរសេរ ហើយស្ត្រីដែលមានវ័យដូចគ្នានេះ ចំនួន ៨៦% (២០០៤ ដល់ ២០០៨) មានលទ្ធភាពទទួលបានការអប់រំ ។ ទោះជាយ៉ាងនេះក្តី កេរតំណែលមួយ ក្នុងចំណោមកេរតំណែលផ្សេងទៀត ក្នុងអំឡុងរបបខ្មែរក្រហម គឺកម្រិតអនរកម្មខ្ពស់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ដោយសារមានការកម្រិតក្នុងការទទួលបានការអប់រំ ហើយក្នុងករណីខ្លះនោះ គឺស្ទើរតែគ្មានលទ្ធភាពតែម្តង ។ យោងតាមស្ថានភាពនេះ និងដោយសារថា ពេលខ្លះប្រជាពលរដ្ឋប្រឈមនឹងផលលំបាកក្នុងការទទួលបាននូវឯកសារច្បាប់បោះពុម្ពផ្សាយ ជាច្បាប់ និងបញ្ញត្តនានានោះ ម.ស.ម.ក បានកំពុងរៀបចំចងក្រងឯកសារជាសំឡេងនៃការអានច្បាប់ទាំងនេះ ដែលរួមមាន ៖
- ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ភូមិបាល
- ច្បាប់ព្រហ្មទណ្ឌ
- ច្បាប់ប្រឆាំងអំពើពុករលួយ
រាល់ឯកសារសំឡេងនេះ នឹងត្រូវដាក់ផ្សាយតាមគេហទំព័រនេះនៅពេលណាបានចងក្រងរួច រួមទាំងចាក់ផ្សាយតាមវិទ្យុ និងចងក្រងជាស៊ីឌី ដើម្បីចែកចាយដល់សហគមន៍ក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងនានារបស់ម.ស.ម.ក ដែលមានដូចជាបណ្តាញសិទ្ធិមនុស្ស និន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ និងគម្រោងអ្នកការពារសិទ្ធិមនុស្ស ។ រាល់ឯកសារនេះនឹងចែកចាយដល់សហគមន៍ និងបុគ្គលទាំងឡាយណា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីម.ស.ម.ក និងបានចូលរួមសវនការសហគមន៍ និងវេទិការសាធារណៈ ។