ជាកន្លែងដ៏សំខាន់
សម្រាប់ស្ដាប់វិទ្យុ
សិទ្ធិមនុស្សនៅកម្ពុជា
ស្ដាប់ការផ្សាយផ្ទាល់៖

ផ្នត់គំនិតក្រុមគ្រួសារចំពោះកូនជាអ្នកស្រឡាញ់ភេទដូចគ្នា

នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ ផ្នត់គំនិតក្រុមគ្រួសារចំពោះកូនជាអ្នកស្រឡាញ់ភេទដូចគ្នា ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនបីរូបនៅក្នុងកម្មវិធីវិទ្យុនេះ រួមមានអ្នកស្រី ធុល រេន ជាម្ដាយនៃអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រី ប៊ិន សំណាង ជាអ្នកប្ដូរយេនឌ័រជាស្ដ្រី និងលោក ឈន សុភក័្រ ជាអ្នកស្រឡាញ់ភេទដូចគ្នា។