ជាកន្លែងដ៏សំខាន់
សម្រាប់ស្ដាប់វិទ្យុ
សិទ្ធិមនុស្សនៅកម្ពុជា
ស្ដាប់ការផ្សាយផ្ទាល់៖

ការតស៊ូមតិក្នុងដំណើរការយូភីអជុំទី៤ របស់អង្គការសង្គមស៊ីវិលកម្ពុជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ គម្រោងពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់នៃអង្គការសហប្រជាជាតិ (ហៅកាត់ យូភីអ) នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «ការតស៊ូមតិក្នុងដំណើរការយូភីអជុំទី៤ របស់អង្គការសង្គមស៊ីវិលកម្ពុជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺលោក ហ៊ឹម យន់ នាយកប្រតិបត្តិ អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម  និងលោក ស៊ិន ទិត្យសីហា អ្នកសម្របសម្រួលផ្នែកព័ត៌មាននៃអង្គការខុមហ្វ្រែល។