ធុរៈកិច្ច និងសិទ្ធិមនុស្ស

គោលដៅ​រួម​ក្នុង​វិស័យ​ការងារ​ស្នូល​ទី​៤ ធុរកិច្ច និង​សិទ្ធិមនុស្ស គឺ​ពង្រឹង​ការ​ការពារ ការ​គោរព និង​ការ​ផ្តល់​សំណង​ផ្នែក​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋាភិបាល និង​តួអង្គ​សាជីវកម្ម​ទាក់ទង​នឹង​ធុរកិច្ច និង​សិទ្ធិមនុស្ស។


នៅ​ក្នុង​វិស័យ​ការងារ​ស្នូល​ទី​៤ ម...ក មាន​គោល​បំណង​សម្រេច​នូវ​លទ្ធផល​ដូច​ខាងក្រោម៖

  • កាត់​បន្ថយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដោយ​តួអង្គ​សាជីវកម្ម​តាម​តំបន់​គោលដៅ
  • រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​យល់ដឹង​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ជាពិសេស​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី និង​កម្មសិទ្ធិ​ដោយ​បញ្ចូល​កាតព្វកិច្ច​ទាំងនេះ​ទៅ​ក្នុង​គោលនយោបាយ​របស់​ពួកគេ
  • ការ​លើក​កម្ពស់ និង​ការ​ការពារ​ទៅ​លើ​សិទ្ធិ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ធុរកិច្ច ដូចជា​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត ជាដើម។

គម្រោងកន្លងមក