គម្រោងធុរកិច្ចនិងសិទ្ធិមនុស្ស

តើ​ជា​អ្វី​?

អាជីវកម្ម និង​សិទ្ធិមនុស្ស​សំដៅយក​ការគោរព​របស់​វិស័យ​ឯកជន​ចំពោះ​សិទ្ធិមនុស្ស ឬ ការគោរព​ជាទូទៅ​លើ​សិទ្ធិមនុស្ស​។ សិទ្ធិមនុស្ស គឺជា​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន ដែល​គ្រប់​មនុស្ស​គ្រប់រូប​ត្រូវ​ទទួលបាន​។ យោងតាម​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​៖ ការទទួលស្គាល់​សេចក្តីថ្លៃថ្នូរ​ជាប់​ពី​កំណើត សិទ្ធិ​ស្មើភាព​គ្នា និង​សិទ្ធិ​មិនអាច​លក់ដូរ ផ្ទេរ ឬ​ដកហូត​បាន របស់​សមាជិក​ទាំងអស់ នៃ​គ្រួសារ​មនុស្ស គឺជា​គ្រឹះ​នៃ​សេរីភាព យុត្តិធម៌ និង សន្តិភាព​ក្នុង​ពិភពលោក​។ នៅក្នុង​មាត្រា​ទី​៣១ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចូល​សេចក្តីប្រកាស​ជា​សកល​មួយ​នេះ និង​លិ​ខិ​តូ​បក​រណ៍​សិទ្ធិមនុស្ស​ដទៃទៀត​ទៅជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា​។​

​យោងទៅតាម​អ្នកតំណាង​ពិសេស នៃ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (SRSG) ដែល​ផ្តោតទៅលើ​គម្រោង​អាជីវកម្ម និង​សិទ្ធិមនុស្ស លោក ច​ន រូ​គី បាន​បញ្ជាក់ថា​អាជីវកម្ម​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​គោរព​សិទ្ធិមនុស្ស​។ ខណៈពេលដែល​គេ​យល់ឃើញថា អាជីវកម្ម​អាចមាន​លទ្ធភាព​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ដូច្នេះ​ពួកគេ​ត្រូវតែ​ធានាថា សិទ្ធិមនុស្ស​ទាំងអស់នោះ​ត្រូវបាន​គេ​គោរព​នៅក្នុង​កិច្ច ប្រតិបត្តិការ​អាជីវក​ម្ម​របស់​ពួកគេ​នោះ ។ សិទ្ធិមនុស្ស​មួយចំនួន​គឺមាន​ការពាក់​ព​ន្ធ័​ទៅនឹង​អាជីវកម្ម​យ៉ាងខ្លាំង​។ សិទ្ធិ​ទាំងនោះ​រួមមាន ៖ សិទ្ធិ​មាន​សេរីភាព​ក្នុងការ​ប្រមូលផ្តុំ និង​បង្កើត​សមាគមន៍ សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ ការលុបបំបាត់​ទាសភាព និង ការងារ​ដោយ​បង្ខំ ការលុបបំបាត់​ពលក​ម្ម​កុមារ សិទ្ធិ ទទួលបាន​ប្រាក់​ឈ្នួល​ស្មើគ្នា​ចំពោះ​ការងារ​ដូចគ្នា សិទ្ធិ​ស្មើភាព​គ្នា​នៅ​កន្លែង​ការងារ សិទ្ធិ​គ្មាន​ការរើសអើង សិទ្ធិ​ទទួលបាន​ប្រាក់​ឈ្នួល​ត្រឹមត្រូវ និង​ប្រកបដោយ​អំណោយផល សិទ្ធិ​ជនជាតិដើម​ភាគតិច​ក្នុងការ​កាន់កាប់​ដី​ដូនតា និង​ធនធាន​។​

ហេតុអ្វី​?

ជាទូទៅ​ដោយ​យល់ឃើញថា គោលបំណង​សំខាន់​របស់​អាជីវកម្ម គឺ​រកប្រាក់​ចំណូល​អោយបាន​ខ្ពស់ ហើយ​សិទ្ធិមនុស្ស​ត្រូវបាន​គេ​ចាត់ទុក​នៅក្រៅ​ដែនដី​នៃ​វិស័យ​ឯកជន​នេះ​។ ទោះបីជា​យ៉ាងណា ការទទួលយក​នូវ​គោលការណ៍​សិទ្ធិមនុស្ស មាន​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​យ៉ាងខ្លាំង ៖

ករណី​ក្នុង​អាជីវកម្ម​៖

ការទទួលយក​គោលការណ៍​សិទ្ធិមនុស្ស អាចធ្វើអោយ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ ដល់​អាជីវកម្ម ដែលនាំអោយ​មានការ​កើនឡើង​នៃ​ការលក់ ធ្វើអោយ​អាជ្ញា​ប​ណ្ឌ័​ក្នុង​ដំណើរការ អាជីវកម្ម​កាន់តែ​ប្រសើរ និង​កាន់តែ​បំពេញចិត្ត​ដល់​ម្ចាស់​ភាគហ៊ុន ។ មិនតែប៉ុណ្ណោះ អាចធ្វើអោយ​កម្ម​ករមា​ន​ការពេញចិត្ត និង​ធ្វើអោយមាន​ផលិតភាព​ខ្ពស់ និង​ធ្វើអោយ​កាន់​តែមាន​ភាពងាយស្រួល​ដល់​អាជីវកម្ម អាច​រក្សាបាន​នូវ​បុគ្គលិក​ឆ្នើម ធានាបាន​នូវ​អត្ថប្រយោជន៍​នៃ​អ្នកទទួលយក​មុន ធានាបាន​នូវ​ផលប្រយោជន៍​ដូចគ្នា និង​អ្នក​ដែល​មានការ​នាំមុខគេ​នៃ​ការយល់ដឹង​ពី​បរិស្ថាន​កាលពី​១០​ឆ្នាំមុន​។

ករណី​សី​លធ​ម៍​៖

សិទ្ធិមនុស្ស​ជា​សិទ្ធិ​សកល ត្រូវបាន​ធានា​ដល់​មនុស្ស​គ្រប់រូប​។ អា​ជីក​ម្ម​អាច​នឹងធ្វើ​ការរំលោភ ហើយ​ធ្លាប់បាន​រំលោភ​កាលពី​អតីតកាល ដល់​សិទ្ធិមនុស្ស​ដែល​ត្រូវបានគេទទួលស្គាល់​។ ដោយសារ​ហេតុផល​នេះ តួអង្គ​អាជីវកម្ម​ត្រូវមាន​កាតព្វកិច្ច​ខាង​សីល​ធ​ម៍​ខ្លាំង​បំផុត​ដើម្បី​ធានា​ការគោរព​សិទ្ធិមនុស្ស​។ ជាធម្មតា នេះ​គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ ដែល​គួរតែ​ធ្វើ​។​

ករណី​ខាងច្បាប់​៖

(SRSG) លោក ច​ន រូ​គី បាន​បង្កើត​ក្របខណ្ឌ​បី ដើម្បី​គ្រប់គ្រង​លើ​អាជីវកម្ម និង សិទ្ធិមនុស្ស ដូចជា​៖ ក្របខណ្ឌ​ទី​១ រដ្ឋ​មាន​តួនាទី​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​។ ក្របខណ្ឌ ទី​២ អាជីវកម្ម​មាន​ទំនួល​ខុសត្រូវ ក្នុង​ការគោរព​សិទ្ធិមនុស្ស ។ ក្របខណ្ឌ​ទី​៣ ត្រូវតែមាន​យន្តការ ក្នុងការ​ប៉ះប៉ូវ និង​ផ្តល់​សំណង​ដ៏​មាន​ប្រសិទ្ធិភាព និង​គ្រប់គ្រាន់ ប្រសិនបើ​មាន​ជម្លោះ​កើតមានឡើង​។ ការគោរព​សិទ្ធិមនុស្ស​ជាសំខាន់​មានន័យថា មិន​រំលោភ​លើ​សិទ្ធិ​អ្នកដទៃ ពោលគឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ ទំនួល​ខុសត្រូវ​ក្នុង​ការគោរព គឺជា​ការរំពឹងទុក​មួ​យ​ដែល​បានកំណត់​ទិសដៅ ដូច្នេះ​ក្រុមហ៊ុន មិនអាច​ផ្តល់​សំណង​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ ការប្រព្រឹត្តិ​ល្អ​គ្រប់​វិស័យ​ផ្សេងៗ​នោះទេ​។ ទំនួល​ខុសត្រូវ​ក្នុង​ការគោរព គឺ​រាប់បញ្ចូល​ទាំង​ការ បញ្ជៀ​ស​ការឃុបឃិត​គ្នា​។ ការឃុបឃិត​គ្នា សំដៅ​ដល់​ការចូលរួម​ដោយមាន​ការពាក់​ព​ន្ធ័​ដោយ ប្រយោល​របស់​ក្រុមហ៊ុន ក្នុង​ការរំលោភ​សិទ្ធិមនុស្ស ដែល​រំលោភ​ជាក់ស្តែង​គឺ​ប្រព្រឹត្ត​ដោយ​ភាគី​ដ៏​ទៃ​នៅក្នុង​សង្វាក់​អាជីវកម្ម រួមមាន​រដ្ឋាភិបាល និង វិស័យ​ឯកជន​។​​

ដោយ​របៀប​ណា ?

​លោក ច​ន រូ​គី (SRSG) ស្នើអោយ​អាជីវកម្ម​បង្កើត​នូវ​ដំណើរការ​ត្រួតពិនិត្យ ស្រដៀង​គ្នា​ទៅនឹង​ការត្រួតពិនិត្យ​ហិរញ្ញវត្ថុ ដើម្បី​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​។ ទាំងនេះ​រួមមាន​៖

  • បង្កើតអោយមាន​គោលការណ៍​ក្រុមហ៊ុន ដែល​ជម្រុញអោយមាន​ការប្តេជ្ញា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​
  • បំពេញ​ការវាយតំ​លៃ​ផលប៉ះពាល់​សិទ្ធិមនុស្ស​អោយ​សកម្ម​
  • តាមដាន​ការប្រព្រឹត្តិ​លើ​សិទ្ធិមនុស្ស ដោយ​ការឃ្លាំមើល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍ ដែល​កំពុង​បន្ត​
  • ផ្តល់​សំណង​ប៉ះប៉ូវ​ដែលមាន​ប្រសិទ្ធិភាព​ក្នុងករណី​មាន​ជម្លោះ និង​
  • ចូលរួម​ដោយ​ស្ម​គ្រ័​ចិត្តជា​ក្រុម​គោរព​សិទ្ធិមនុស្ស​

ដើម្បី​ធានាបាន​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ គម្រោង​អាជីវកម្ម និង សិទ្ធមនុស្ស​ព្យាយាម​ជម្រុញ​អាជីវកម្ម អោយ​ដាក់បញ្ចូល​យន្តការ​ខាងលើ​សម្រាប់​ការការពារ​សិទ្ធិមនុស្ស ទៅក្នុង​គោលការណ៍​ក្រុមហ៊ុន ហើយ​និង​ធានាថា​គោលការណ៍​ទាំងនេះ ត្រូវបាន​ដំណើរការ ។​

ជា​អ្នកណា ?

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​គោលបំណង​ចង់​ធ្វើការ​ក្នុងន័យ​ស្ថាបនា​ជាមួយ​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ និង​សង្គម​ស៊ីវិល​ជាទូទៅ ក៏ដូចជា​វិស័យ​អាជីវកម្ម​ឯកជន​គ្រប់​ប្រភេទ ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​ការគោរព​សិទ្ធិមនុស្ស នៅក្នុង​ដំណើរការ និង​គោលនយោបាយ​អាជីវកម្ម ទាំងនោះ ។ អ្នក​ដែល​ទទួលផល​ប្រយោជន៍​ជាយ​ថា​ដ្ឋា​ហេតុ មិនមែន​សម្រាប់តែ​ជនរងគ្រោះ​ដោយ ការរំលោភ​សិទ្ធិ​តែប៉ុណ្ណោះ​ទេ ដែលមាន​ដូចជា​កម្មក​រ​ទទួលបាន​ប្រាក់ខែ​ទាប អ្នកធ្វើការ​បំរើសេវា​ខាង ផ្លូវភេទ ជនរងគ្រោះ​ដោយ​ការបណ្តេញ​ចេញពី​ដីធ្លី សហជីព​កម្មករ​ដែល​ត្រូវបាន​គេ​ដកចេញ និង​ជនរងគ្រោះ​ផ្សេងៗ​ជាច្រើន​ទៀត ប៉ុន្តែ​តែ​ថែមទាំង​អាជីវកម្ម​ខ្លួនឯង​ផ្ទាល់​ផងដែរ​៖ សារ​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ផ្តល់ជូន​នេះ​គឺ​ការគោរព​សិទ្ធិមនុស្ស​មិន​សំដៅ​តែ​លើក​ត​ព្វ​កិច្ច​សីលធម៌ និង តំរូវការ​ច្បាប់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទៅលើ​ការបែងចែក​ផលប្រយោជន៍​ដោយ​រាប់​ចាប់ពី​ចំណូល​ទាប​បំផុត​។ ការផ្លាស់ប្តូរ​វប្បធម៌​នេះ គឺជា​តំរូវការ​ចាំបាច់ ហើយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចាប់ផ្តើម​ជំរុញ អោយមាន​កិច្ចសន្ទនា​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​នាពេល​បច្ចុប្បន្ននេះ​កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ព​ន្លឿ​ន​នូវ​ដំណើរការ​នេះ ។​