គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី


តើគម្រោងកម្មវិធីកំណែទម្រង់ដីធ្លីជាអ្វី ?

គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី ​គឺជាយុទ្ធសាស្រ្តថ្មីមួយ​ ដើម្បីលើក​កំពស់​សិទិ្ធ​មនុស្ស​របស់​ប្រជាពលរដ្ឋ ដែល​រងផល​ប៉ះ​ពាល់​​ដោយ​​សារ​វិវាទ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​កម្ម​វិធី​នេះ​នឹង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​យ៉ាង​ទូលំ​ទូលាយ​ ​ដោយ​សហការ​ជាមួយ​តំណាង​រដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ អ្នក​ការពារ​សិទិ្ធមនុស្ស​ អង្គការ​ សហគមន៍​មូល​ដ្ឋាន ​គណៈ​បក្ស​នយោបាយ​ផ្សេងៗ ​និង​អ្នក​ពាក់​ព័ន្ធនានា​ ដើម្បី​ផ្តួច​ផ្តើម​គំនិត​ជជែក​ពិភាក្សា​ ប្រកប ​ដោយ​ភាព​វិជ្ជមាន​ ឈាន​ទៅ​រកការ​គ្រប់​គ្រង​មួយ​ដ៏មាន​ប្រសិទិ្ធភាព​ចំពោះ​ការ​រំលោភ​សិទិ្ធ​មាន​ដីធី្ល​របស់​ប្រជាពលរដ្ឋ ។

គោលបំណងទូទៅរបស់គម្រោង​កម្មវិធី ​គឺ​កំណែ​ទម្រង់​លើផ្នែកច្បាប់ ​ស្ថាប័ន ​និង​គោល​នយោបាយ​ដែល​តែងតែ ​សម្រប​សម្រួល​នូវ​ការ​ផ្ទេរ​ដីធ្លីពី​ ក្រុម​អ្នកងាយ​ទទួល​រង​គ្រោះ ​និង​ក្រុម​អ្នក​ដែល​គេចាត់​ ទុកថា​មិន​សំខាន់​ ទៅ​ឲ្យអ្នក ​មាន​ទ្រព្យធន​ អ្នក​​ដឹកនាំ​នយោបាយ​ និង​សេដ្ឋកិច្ច​ និង​ការ​សម្រេច​បាន​នូវ​សន្តិសុខ​ខាង​ដីធ្លី​ និង​ការ​កាន់​កាប់​ដីធ្លី​ របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​រួម​ទាំង​ក្រុម​អ្នក​ងាយ​ទទួល​រងគ្រោះ ​និង​ក្រុម​ដែល​គេចាត់​ថា​មិនសំខាន់ ​។​

ដូចេ្នះ​ហើយ​ គម្រោង​កម្មវិធី​នឹង​រៀប​ចំកិច្ចពិភាក្សា​តុមូល​ និង​វេទិកា​គោលនយោបាយ​សម្រាប់​ឲ្យអ្នក​ចូលរួម​ពិនិត្យ​ លើ​ច្បាប់​ គោល​នយោបាយ​ និងស្ថាប័ននានា​ដែល​គ្រប់គ្រងផ្នែកដីធ្លី ​និងចងក្រងជាអនុសាសន៍នានាសម្រាប់កំណែ ទម្រង់ដីធ្លី។ បន្ថែមពីលើនេះទៀត គម្រោងមានគោលបំណងលើកស្ទួយតួនាទីសង្គមស៊ីវិល នៅក្នុងការលើកកម្ពស់ សិទិ្ធមនុស្សដោយផ្តល់ឲ្យពួកគេនូវឱកាសដើម្បីបង្ហាញ ពីក្តីបារម្ភរបស់ពួកគេ និងជំរុញកំណែទម្រង់ផ្នែកដីធ្លីតាម គោលការណ៍លិទិ្ធប្រជាធិបតេយ្យ ជាទស្សនវិស័យក្នុងដំណើរការបោះឆ្នោត អង្គនីតិបញ្ញត្តិនិងថ្នាក់ជាតិ។ គម្រោង នឹងចាក់ផ្សាយតាមវិទ្យុនូវកម្មវិធីប្រចាំសប្តាហ៍ ទាក់ទងនឹងបញ្ហាដីធ្លីនៅកម្ពុជា ដែលពុំមែនជាព័ត៌មានលាតត្រដាង ខាងនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានស្តាប់។ គម្រោងនឹងធ្វើសកម្មភាពស្រាវជ្រាវ រួមបញ្ចូលទាំងការ ស៊ើបអង្កេតនៅមូលដ្ឋាន ដើម្បីធ្វើ របាយការណ៍ទូទៅមួយស្តីពីច្បាប់ ស្ថាប័ន និងរបៀបធ្វើការសម្រេចចិត្តក្នុងកំណែ ទម្រង់ដីធ្លីដែលកំពុង កើតឡើងនៅកម្ពុជា។

តើហេតុអ្វីចាំបាច់មានគម្រោងកម្មវិធីកំណែទម្រង់ដីធ្លី ?

ការរំលោភដីធ្លីគឺជាទម្រង់ដ៏លេចធ្លោ និងទូទៅបំផុតនៃការរំលោភសិទិ្ធមនុស្សដែលបាននឹងកំពុងកើតឡើង​នៅ​ កម្ពុជា​សព្វ​ថ្ងៃ​នេះ​។​ បន្ទាប់​ពី​សម័យ​ខ្មែរ​ក្រហម​ ការ​ផ្លាស់​ប្តូរ​ពី​ប្រព័ន្ធ​នៃ​ការ​កាន់​កាប់​ដី​ធ្លីដោយ​ ភោគៈទៅ​ប្រព័ន្ធ​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​ដោយ​សុរិយោដី​ ត្រូវ​បាន​គ្រប់គ្រងមិនបានល្អ​ ហើយ​ជា​លទ្ធផល​អ្នក​ដែល​ត្រូវបាន​បណ្តេញ​ចេញនោះ ធ្វើការ​តស៊ូ​ទាមទារ​ភាព​ជាម្ចាស់កម្មសិទិ្ធ​លើដីដែលពួកគេបាន​ កាន់កាប់ ​ដែលមានត្រឹមតែ​ ០.៧% ​ប៉ុណ្ណោះនៃអ្នក ​ទំាងនោះ មាន​លទ្ធភាព​អាច​បង្ហាញ​ភស្តុតាង​ជាផ្លូវ​ការ​នៅ​ក្នុងជម្លោះ​ដីធ្លី​។​ បន្ថែម​ពី​លើ​នេះទៀត​ ខណៈពេល​ដែល​ ច្បាប់​បច្ចុប្បន្ន​ ចេញ​មក​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយចីរភាពនោះ​ គឺ​ពុំមានការការពារ​ពេញលេញ​នោះ​ ទេ ​ហើយ​មាន​ករណីជា​ច្រើន​ ដែល​ច្បាប់នេះ​មិនត្រូវ​បានគេយក​ចិត្ត​ទុកដាក់​អនុវត្តទាំង​ស្រុង​តែម្តង។​ ជាងនេះ​ទៅ​ ទៀត ស្ទើរ​តែ​ពុំ​បាន​អនុវត្ត​ទាល់​តែ​សោះ​នូវកាតព្វកិច្ចស្រប​ច្បាប់របស់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ ចូលរួម​នៅក្នុង​ការ​កំណត់ ​ដីសម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវ​ប្រឹក្សា​​ជាមួយ​ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យ​ពួកគាត់ទទួល​យក ការវាយ​តម្លៃផល​​ប៉ះពាល់​​សង្គម​ និង​បរិស្ថាន ហើយ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ដោយ​ទូលំទូលាយ​ក្នុងការ​ តាំង​ទី​លំ​នៅថ្មី​ដែល​អាចទទួល យក​បាន​សម្រាប់​ការរស់​នៅ​របស់​ពួកគាត់​លើ​ដីថ្មី ​ជំនួស​ដីគោល​ដៅ ​ដែល​ពួកគាត់​រស់​នៅ​ដោយ​គ្មាន​សិទិ្ធនោះ ។​

ដូចេ្នះ គម្រោង​កំណែ​ទម្រង់ដីធ្លី​មានគោល​បំណង​លើកស្ទួយ​ការ​ការពារ​នីត្យានុកូល​ និង​សមត្ថភាព​​របស់​​សហគមន៍​ នៅ​ពេល​​ដែល​​ប្រឈម​នឹងជម្លោះ​ដីធ្លី​ ដោយ​ផ្តល់​​ឲ្យ​ពួក​គេ​នូវ​ព័ត៌មាន​​ពាក់ព័ន្ធ​​នឹងច្បាប់​​ នឹង​ស្ថាប័ន​​តាមរយៈ​​សកម្មភាព​​កសាង​​សមត្ថភាព​​នានា ​និងកិច្ចសន្ទនាជាមួយនឹងអ្នកចូលរួមដែលមកពីរដ្ឋាភិបាលនិងគណបក្សនយោបាយ ។ ​ជា​លទ្ធ​ផល អង្គការ​​សហគមន៍​​មូលដ្ឋាន​​នឹង​​មាន​​ឱកាស​​បង្ហាញ ​ពី​ទស្សន​​និង​​ចែក​​រំលែក​បទ​​ពិសោធន៍​​របស់​​ពួកគេ​​អំពី​ ការ​​រំលោភ​​សិទិ្ធ​ដី​ធ្លី​​ដោយ​​ផ្ទាល់​​ ជាមួយ​នឹង​អ្នកពាក់​ព័ន្ធផ្សេងៗ​គ្នា​មុន​ពេល​បោះឆ្នោត​ ដើម្បី​ឲ្យ​មានឥទ្ធិពលដល់​ ដំ- ណើរ​ការ​កំណែ​ទម្រង់​ដី​ធ្លី​។

តើមានយុទ្ធសាសន៍អនុវត្តគម្រោងកម្មវិធីនេះចម្តេច ?

គម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (ម.ស.ម.ក) កំពុងអនុវត្តសកម្មភាពយ៉ាងទូលំទូលាយ ដើម្បីលើកស្ទួយសិទិ្ធមនុស្ស និងមាត្រដ្ឋានច្បាប់ពាក់ពាក់ព័ន្ធផ្ទាល់នឹងបញ្ហាដីធ្លី ។

  • របាយការណ៍ស្តីពីស្ថានភាពដីធ្លីនៅកម្ពុជា៖ ក្រុមការងាររបស់គម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក បច្ចុប្បន្ន​កំពុងព្រាងរបាយការណ៍ដែលបង្ហាញពីបញ្ហាដីធ្លីទាំងអស់ ជាជាងបង្ហាញ ត្រឹមតែករណីមួយៗមួយ- ចំនួន ដោយរួមបញ្ចូលទាំងការឆ្លុះបញ្ចាំងអំពីគុណវិបត្តិរបស់ច្បាប់ ស្ថាប័ន និងគោលនយោបាយ ដែលជួយ សម្រួល​ក្នុង​ការ​ផ្ទេរដីធ្លី ពីក្រុមមនុស្សដែលងាយរងគ្រោះ និងក្រុមមនុស្សដែលគេគិតថាមិនសំខាន់ទៅឲ្យ ក្រុមអ្នកមាន និង​ក្រុម​ឈ្មួញ​ និងអ្នកដឹកនាំនយោបាយ ដែលមានទំនាក់ទំនងល្អនឹងគ្នា ។
  • បង្កើនចំណេះដឹង និងការយល់ដឹងពីស្ថានភាពដីធ្លីនៅក្នុងប្រទេសកម្ពុជា៖ រួមបញ្ចូល​ទាំង​ការ​ឃ្លំា​មើល​ជម្លោះ​ដី​ធ្លីជា​ប្រចាំ ទាក់ទងក្រសួងនានា និងបណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ គូរផែនទីពីករណី ដីធ្លី​នីមួយៗ ​បោះពុម្ពឯកសារដើម្បីចែកចាយ ផ្សព្វផ្សាយព័ត៌មាន និងបោះផ្សាយព័ត៌មានពាក់ព័ន្ធទាំង- អស់ ។
  • អនុសាសន៍នានា​ដើម្បី​កំណែ​ទម្រង់ច្បាប់ ​ស្ថាប័ន ​និងគោល​នយោបាយ៖ នេះ​រួម​បញ្ចូល​ទាំង​កិច្ច​ប្រជុំជា​ មួយ​នឹង​អ្នក​ពាក់​ព័ន្ធ​គម្រោង​ និង​រៀប​ចំកិច្ច​ពិភាក្សា​តុមូល​ចំនួន​ប្រាំមួយ​អំពី​បញ្ហាដីធ្លី​ ជាមួយ​តំណាង​សង្គម-​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា ។
  • ក្នុងកំឡុងពេលកៀកការបោះឆ្នោត គម្រោងនឹងរៀបចំវេទិកាមួយ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ សង្ខេប​ពី​គោលន​យោបាយ​ដីធ្លីរបស់​ពួកគេ៖ នេះរួមបញ្ចូល​ទាំងការ​រៀបចំវេទិកា​គោល​នយោបាយ​ដោយ​ ​អញ្ជើញ​គ្រប់គណបក្សនយោបាយចូលរួម ដោយមានការកត់ត្រា និងចាក់ផ្សាយវេទិកានោះតាមវិទ្យុ បោះ- ពុម្ភផ្សាយ និងចែកចាយរបាយការណ៍ស្តីពីគោលនយោបាយដីធ្លី ។

តើអ្នកណាជាអ្នកអនុវត្តគម្រោងកម្មវិធីនេះ ?

ក្រុមការងារគម្រោងកំណែទម្រង់ដីធ្លីរបស់ ម.ស.ម.ក កំពុងសហការជាមួយនឹងតួអង្គនានាដូចជា មន្រ្តីរដ្ឋាភិបាល តំណាងសហគមន៍ អ្នកដែលទទួលរងផលប៉ះពាល់ដោយជម្លោះដីធ្លី តំណាងគណបក្សនយោបាយ និងសកម្មជន សិទិ្ធមនុស្សនៅទូទាំងប្រទេសកម្ពុជា។ ក្នុងការសហការយ៉ាងទូលំទូលាយ ជាមួយក្រុមគោលដៅខាងលើគម្រោង កម្មវិធីនេះ កំពុងស្វះស្វែងរកវិធីនានាដែលមានប្រសិទ្ធិភាព ដើម្បីឲ្យប្រាកដថា រដ្ឋាភិបាលថ្មីនឹងមានរបៀបវារៈ លើផ្នែកច្បាប់ ស្ថាប័ន និងគោលនយោបាយកំណែទម្រង់ដីធ្លីច្បាស់លាស់ ដើម្បីឲ្យសាធារណៈជនសាមញ្ញ សហ- គមន៍ រួមមានស្រ្តី កុមារ ជនពិការ ជនជាតិភាគតិច និងជនអន្តោគ្រាម ដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី អ្នកការពារសិទិ្ធមនុស្ស អង្គការសង្គមស៊ីវិល គណៈបក្សប្រឆាំង មានមូលដ្ឋានពិតប្រាកដក្នុងការតស៊ូមិតិលើកំណែ ទម្រង់ដីធ្លី បន្ទាប់ពីការបោះឆ្នោតសភាជាតិក្នុងឆ្នាំ ២០១៣ ។