សមភាពនិងការមិនរើសអើង
គោលដៅរួមនៅក្នុងវិស័យការងារស្នូលទី៣ សមភាព និងការមិនរើសអើង គឺបុគ្គល ឬក្រុមងាយរងគ្រោះទទួលបានសិទ្ធិមនុស្សពេញលេញ និងស្មើភាពគ្នា។
ការអនុវត្តវិស័យការងារស្នូលទី៣ នាំឱ្យសម្រេចបាននូវលទ្ធផលដូចខាងក្រោម ៖
- សាធារណជនយល់ដឹងអំពីសិទ្ធិរបស់ក្រុមងាយរងគ្រោះ និងគ្មានការរើសអើង
- បុគ្គល ឬក្រុមងាយរងគ្រោះទទួលបានការពង្រឹងភាពអង់អាចក្លាហានក្នុងការអនុវត្តសិទ្ធិ និងតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួន
- អាជ្ញាធររដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ
- មានសមភាពផ្លូវច្បាប់សម្រាប់ក្រុមងាយរងគ្រោះ។