គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ
អ្វីជាគម្រោងសូជី?
នៅប្រទេសកម្ពុជា ការយល់ខុស ការប្រព្រឹត្តមិនគប្បីការសម្លុតគំរាមកំហែង និងការរំលោភសិទ្ធិមនុស្សបានកើតមានឡើងលើគ្រប់សមាជិកសហគមន៍ស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរសអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ)។ អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទដែលមកពីតំបន់ដាច់ស្រយាល ជាទូទៅទទួលរងគ្រោះនិងនៅឯកោជាងអ្នកដែលរស់នៅតំបន់ទីប្រជុំជន។ បច្ចុប្បន្ននេះមានប្រព័ន្ធ ឬទីកន្លែងដែលមានសុវត្ថិភាពតិចតួចបំផុត ដែលអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទអាចទទួលបានព័ត៌មានដែលពួកគាត់ត្រូវការ ជាពិសេសព័ត៌មានទាក់ទងនឹងសិទ្ធិនិងការតស៊ូមតិរបស់ពួកគាត់។ នៅកម្ពុជាមិនទាន់មានច្បាប់ណាមួយបង្កើតឡើងដើម្បីការពារឬធានាថា អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទត្រូវបានគេប្រព្រឹត្តមកលើខ្លួនដូចមនុស្សដទៃទៀតនៅក្នុងសង្គមឡើយ។
គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ព្យាយាមរិះរកមធ្យោបាយដើម្បីជួយពួកគាត់ឲ្យរួចផុតពីផលលំបាកទាំងនេះតាមរយៈ៖- ·ការចងបណ្តាញ - សម្រួលដល់ក្រុមគោលដៅដើម្បីបង្កើតបណ្តាញក្រៅផ្លូវការនៃអ្នកធ្វើការលើវិស័យសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា ដូចជាបណ្តាញបុគ្គលសហគមន៍ សកម្មជនសិទ្ធិមនុស្ស អង្គការមូលដ្ឋាន អង្គការធ្វើការតាមវិស័យ អង្គការមិនមែនរដ្ឋាភិបាល សមាគមផ្នែកឯកជន និងក្រុមគោលដៅដទៃទៀតដែលធ្វើការដើម្បីលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។
- ·ការពង្រឹងអំណាច - យើងពង្រឹងអំណាចក្រុមគោលដៅខាងលើនេះតាមរយៈការកសាងសមត្ថភាព និងផ្ទេរចំណេះដឹង និងជំនាញដល់ពួកគាត់ ដើម្បីធ្វើការរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ នៅទូទាំងប្រទេសកម្ពុជា។
- ·ការតស៊ូមតិ - យើងលើកកម្ពស់ការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ តាមរយៈការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា និងតាមរយៈការតស៊ូមតិដើម្បីធ្វើឲ្យសម្រេចបាននូវការទទួលស្គាល់សិទ្ធិទាំងនេះ។
ហេតុអ្វីចាំបាច់បង្កើតគម្រោងនេះឡើង?
គោលបំណងចម្បងរបស់គម្រោងសូជី គឺលើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិអ្នកកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា ដើម្បីកាត់បន្ថយអំពើហិង្សា ការរើសអើង និងការរំលោភសិទ្ធិមនុស្សនានា ដែលអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទរងទុក្ខក្នុងជិវិតប្រចាំថ្ងៃនៅទូទាំងប្រទេសកម្ពុជា។
តើត្រូវធ្វើដូចម្តេច?
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានគោលបំណងធ្វើឲ្យគម្រោងសូជីទទួលបានជោគជ័យយ៉ាងប្រសើរតាមរយៈការអភិវឌ្ឍន៍ចំណេះដឹង និងគាំទ្របណ្តាញនៅទូទាំងប្រទេសកម្ពុជាដូចជាក្រុមបុគ្គល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការធ្វើការតាមវិស័យ អង្គការមូលដ្ឋាន ផ្នែកឯកជន និងសារព័ត៌មានពាក់ព័ន្ធនានា។តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ម.ស.ម.ក មានគោលបំណង ពង្រឹងអំណាចសហគមន៏អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ហើយមនុស្សទូទៅនឹងយល់អំពីសិទ្ធិរបស់ពួកគាត់។ លើសពីនេះទៅទៀត ដើម្បីឲ្យមានការទទួលស្គាល់សិទ្ធិទាំងនេះនៅក្នុងប្រទេសកម្ពុជាម.ស.ម.ក ក៏ធ្វើការតស៊ូមតិតាមរយៈការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទផងដែរ។ ការចាប់ផ្តើមធ្វើការពីចំនុចមូលដ្ឋាន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាបាននូវនិរន្តរភាពហើយនេះជាអ្វីដែល សូជី ធ្វើ។ ម.ស.ម.ក សង្ឃឹមយ៉ាងមុតមាំថា ការរីកចំរើនក្នុងការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ នឹងកើតមានក្នុងពេលឆាប់ៗនេះដូចអ្វីដែលគម្រោង សូជី ប្រាថ្នាចង់បាន។
លក្ខណៈចម្បងមួយទៀតនៃគម្រោងសូជី គឺលើកកម្ពស់ការយល់ដឹង និងផ្តល់ពត៌មានអំពីសិទ្ធិមនុស្សទូទៅ។ ហេតុដូច្នេះហើយទើបកន្លងមក ម.ស.ម.ក បានរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទហើយយើងនឹងបន្តកិច្ចការនេះបន្តទៀត។ មិនតែប៉ុណ្ណោះ ម.ស.ម.ក ក៏បានជួបក្រុមគោលដៅនិងអ្នកទទួលផលប្រយោជន៍ពីគម្រោងសូជីផងដែរ ដូចជាសហគមន៍ឥន្ទធនូកម្ពុជា បណ្តាញការងារស្ត្រីរួបរួមគ្នា សេវាសង្គមសុខភាពបុរសប្រចាំទីក្រុងភ្នំពេញ ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ អង្គការសុខភាពបុរសកម្ពុជាប្រចាំទីក្រុងភ្នំពេញ ខេត្តកណ្តាល និងសៀមរាប សហគមន៍រួបរួមដើម្បីអភិវឌ្ឍនៅខេត្តព្រះសីហនុ និងក្រុមស្រ្តីស្រឡាញ់ស្រ្តីបុរសស្រឡាញ់បុរស និងបុគ្គលមួយចំនួនទៀតនៅខេត្តតាកែវ កំពង់ឆ្នាំង និងកំពង់ធំ។
ការចងក្រងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយសម្រាប់គម្រោងសូជី។ មកដល់បច្ចុប្បន្ននេះ គេបានកំណត់អំពី បញ្ហា និងតំរូវការមួយចំនួនរបស់អ្នកស្រឡាញ់ភេទដូចគ្នាអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទដូចជាការផាត់ចេញពីសង្គម ឱកាសដើម្បីចងក្រងបណ្តាញការពង្រឹងអំណាច ការតស៊ូមតិ និងការទទួលបានមធ្យោបាយសមស្រប និងសេវាកម្មគាំទ្រនានា រួមមានសេវាសុខភាព អប់រំ និងការអភិវឌ្ឍន៍សហគមន៍ជាដើម។
លើសពីនេះទៀតម.ស.ម.ក បានបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវមួយមានចំណងជើងថា “ចេញជាចំហនៅព្រះរាជាណាចក្រកម្ពុជា៖ ពលរដ្ឋខ្មែរដែលស្រឡាញ់ភេទដូចគ្នា” ដែលវិភាគអំពីបរិយាកាសបច្នុប្បន្ន (រួមមានទស្សនៈវប្បធម៌ សង្គម សាសនា និង នយោបាយ) អំពើហិង្សា ការរើសអើង និងការរំលោភសិទ្ធិមនុស្ស ក្របខណ្ឌគតិយុត្តិ និងការវិវត្តន៍នៃចលនាអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ឲ្យបានកាន់តែទូលំទូលាយ។
តើអ្នកណាខ្លះជាក្រុមគោលដៅរបស់គម្រោងសូជី?
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជួបក្រុមគោលដៅដែលទទួលផលពីគម្រោងជាច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួនប្រាំបួនផ្សេងទៀតរួមមានខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង់ ពោធិ៏សាត់ កំពង់ឆ្នាំងតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដើម្បីកំណត់ និងចងក្រងពួកគាត់នៅក្នុង “បណ្តាញនៃអ្នកចូលរួម” ក្នុងគម្រោង។ម.ស.ម.ក ក៏បានប្រមូលព័ត៌មានពីក្រុមគោលដៅទាំងនោះផងដែរ ដើម្បីជាផ្នែកមួយនៃការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពនិងតំរូវការរបស់សហគមន៏អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។ម.ស.ម.កចែករំលែករបកគំហើញរបស់ខ្លួនអំពីសិទ្ធិ និងស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទជាបន្តបន្ទាប់ដល់សហគមន៏ឥន្ទធនូកម្ពុជា បណ្តាញការងារស្រ្តីរួបរួមគ្នា និងសកលវិទ្យាល័យនានា។
ម.ស.ម.កបានបង្កើនទំនាក់ទំនងជាមួយសាកលវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រជាដើម ដើម្បីបញ្ជ្រាបការអប់រំសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទតាមរយៈការផ្តល់ការអប់រំដោយផ្ទាល់ដល់និស្សិតសកលវិទ្យាល័យ។ នេះជាគំនិតផ្តួចផ្តើមដំបូងគេបំផុតនៅកម្ពុជាទាក់ទងនឹងវិស័យនេះ។
ម.ស.ម.ក ក៏បានជួយឧបត្ថម្ភដល់សប្តាហ៏មោទនភាពខ្ញុំប្រចាំឆ្នាំ២០១០ និង២០១១ផងដែរ ក្នុងនោះរួមមានសិក្ខាសាលារៀបចំដោយសហគមន៏ឥន្ទធនូកម្ពុជា ការបញ្ចាំងខ្សែភាពយន្ត និងការសំដែងរបស់ក្រុមតន្ត្រីនាំសារ។
ចំណុចសំខាន់មួយទៀតរបស់គម្រោងសូជីគឺម.ស.ម.ក កំពុងតែរៀបចំបង្កើតឲ្យមានសៀវភៅព័ត៌មានអាសយដ្ឋានបណ្តាញសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទរបស់ក្រុមគោលដៅ និងបង្កើតគេហទំព័រមួយដែលពួកគាត់អាចស្វែងរកធនធានសម្រាប់គាំទ្រពួកគាត់បានយ៉ាងងាយស្រួលហើយម.ស.ម.ក ក៏កំពុងតែធ្វើការសិក្សាស្រាវជ្រាវអំពីទស្សនៈសង្គមចំពោះអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា និងក៏កំពុងតែស្រាវជ្រាវប្រៀបធៀបស្ថានភាពបច្ចុប្បន្ននៃអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅបរទេសនិងនៅប្រទេសកម្ពុជាដើម្បីលើកឡើងជាអានុសាសន៍យ៉ាងណាសំដៅលើកកម្ពស់ការគោរពសិទ្ធិរបស់ក្រុមភាគតិចនេះ។
អ្វីជាគម្រោងសូជី?
ហេតុអ្វីចាំបាច់បង្កើតគម្រោងនេះឡើង?
តើត្រូវធ្វើដូចម្តេច?
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានគោលបំណងធ្វើឲ្យគម្រោងសូជីទទួលបានជោគជ័យយ៉ាងប្រសើរតាមរយៈការអភិវឌ្ឍន៍ចំណេះដឹង និងគាំទ្របណ្តាញនៅទូទាំងប្រទេសកម្ពុជាដូចជាក្រុមបុគ្គល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការធ្វើការតាមវិស័យ អង្គការមូលដ្ឋាន ផ្នែកឯកជន និងសារព័ត៌មានពាក់ព័ន្ធនានា។តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ម.ស.ម.ក មានគោលបំណង ពង្រឹងអំណាចសហគមន៏អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ហើយមនុស្សទូទៅនឹងយល់អំពីសិទ្ធិរបស់ពួកគាត់។ លើសពីនេះទៅទៀត ដើម្បីឲ្យមានការទទួលស្គាល់សិទ្ធិទាំងនេះនៅក្នុងប្រទេសកម្ពុជាម.ស.ម.ក ក៏ធ្វើការតស៊ូមតិតាមរយៈការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទផងដែរ។ ការចាប់ផ្តើមធ្វើការពីចំនុចមូលដ្ឋាន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាបាននូវនិរន្តរភាពហើយនេះជាអ្វីដែល សូជី ធ្វើ។ ម.ស.ម.ក សង្ឃឹមយ៉ាងមុតមាំថា ការរីកចំរើនក្នុងការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ នឹងកើតមានក្នុងពេលឆាប់ៗនេះដូចអ្វីដែលគម្រោង សូជី ប្រាថ្នាចង់បាន។លក្ខណៈចម្បងមួយទៀតនៃគម្រោងសូជី គឺលើកកម្ពស់ការយល់ដឹង និងផ្តល់ពត៌មានអំពីសិទ្ធិមនុស្សទូទៅ។ ហេតុដូច្នេះហើយទើបកន្លងមក ម.ស.ម.ក បានរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទហើយយើងនឹងបន្តកិច្ចការនេះបន្តទៀត។ មិនតែប៉ុណ្ណោះ ម.ស.ម.ក ក៏បានជួបក្រុមគោលដៅនិងអ្នកទទួលផលប្រយោជន៍ពីគម្រោងសូជីផងដែរ ដូចជាសហគមន៍ឥន្ទធនូកម្ពុជា បណ្តាញការងារស្ត្រីរួបរួមគ្នា សេវាសង្គមសុខភាពបុរសប្រចាំទីក្រុងភ្នំពេញ ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ អង្គការសុខភាពបុរសកម្ពុជាប្រចាំទីក្រុងភ្នំពេញ ខេត្តកណ្តាល និងសៀមរាប សហគមន៍រួបរួមដើម្បីអភិវឌ្ឍនៅខេត្តព្រះសីហនុ និងក្រុមស្រ្តីស្រឡាញ់ស្រ្តីបុរសស្រឡាញ់បុរស និងបុគ្គលមួយចំនួនទៀតនៅខេត្តតាកែវ កំពង់ឆ្នាំង និងកំពង់ធំ។
ការចងក្រងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយសម្រាប់គម្រោងសូជី។ មកដល់បច្ចុប្បន្ននេះ គេបានកំណត់អំពី បញ្ហា និងតំរូវការមួយចំនួនរបស់អ្នកស្រឡាញ់ភេទដូចគ្នាអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទដូចជាការផាត់ចេញពីសង្គម ឱកាសដើម្បីចងក្រងបណ្តាញការពង្រឹងអំណាច ការតស៊ូមតិ និងការទទួលបានមធ្យោបាយសមស្រប និងសេវាកម្មគាំទ្រនានា រួមមានសេវាសុខភាព អប់រំ និងការអភិវឌ្ឍន៍សហគមន៍ជាដើម។
លើសពីនេះទៀតម.ស.ម.ក បានបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវមួយមានចំណងជើងថា “ចេញជាចំហនៅព្រះរាជាណាចក្រកម្ពុជា៖ ពលរដ្ឋខ្មែរដែលស្រឡាញ់ភេទដូចគ្នា” ដែលវិភាគអំពីបរិយាកាសបច្នុប្បន្ន (រួមមានទស្សនៈវប្បធម៌ សង្គម សាសនា និង នយោបាយ) អំពើហិង្សា ការរើសអើង និងការរំលោភសិទ្ធិមនុស្ស ក្របខណ្ឌគតិយុត្តិ និងការវិវត្តន៍នៃចលនាអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ឲ្យបានកាន់តែទូលំទូលាយ។
តើអ្នកណាខ្លះជាក្រុមគោលដៅរបស់គម្រោងសូជី?
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជួបក្រុមគោលដៅដែលទទួលផលពីគម្រោងជាច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួនប្រាំបួនផ្សេងទៀតរួមមានខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង់ ពោធិ៏សាត់ កំពង់ឆ្នាំងតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដើម្បីកំណត់ និងចងក្រងពួកគាត់នៅក្នុង “បណ្តាញនៃអ្នកចូលរួម” ក្នុងគម្រោង។ម.ស.ម.ក ក៏បានប្រមូលព័ត៌មានពីក្រុមគោលដៅទាំងនោះផងដែរ ដើម្បីជាផ្នែកមួយនៃការស្រាវជ្រាវ និងវិភាគអំពីស្ថានភាពនិងតំរូវការរបស់សហគមន៏អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។ម.ស.ម.កចែករំលែករបកគំហើញរបស់ខ្លួនអំពីសិទ្ធិ និងស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទជាបន្តបន្ទាប់ដល់សហគមន៏ឥន្ទធនូកម្ពុជា បណ្តាញការងារស្រ្តីរួបរួមគ្នា និងសកលវិទ្យាល័យនានា។ម.ស.ម.កបានបង្កើនទំនាក់ទំនងជាមួយសាកលវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រជាដើម ដើម្បីបញ្ជ្រាបការអប់រំសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទតាមរយៈការផ្តល់ការអប់រំដោយផ្ទាល់ដល់និស្សិតសកលវិទ្យាល័យ។ នេះជាគំនិតផ្តួចផ្តើមដំបូងគេបំផុតនៅកម្ពុជាទាក់ទងនឹងវិស័យនេះ។
ម.ស.ម.ក ក៏បានជួយឧបត្ថម្ភដល់សប្តាហ៏មោទនភាពខ្ញុំប្រចាំឆ្នាំ២០១០ និង២០១១ផងដែរ ក្នុងនោះរួមមានសិក្ខាសាលារៀបចំដោយសហគមន៏ឥន្ទធនូកម្ពុជា ការបញ្ចាំងខ្សែភាពយន្ត និងការសំដែងរបស់ក្រុមតន្ត្រីនាំសារ។
ចំណុចសំខាន់មួយទៀតរបស់គម្រោងសូជីគឺម.ស.ម.ក កំពុងតែរៀបចំបង្កើតឲ្យមានសៀវភៅព័ត៌មានអាសយដ្ឋានបណ្តាញសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទរបស់ក្រុមគោលដៅ និងបង្កើតគេហទំព័រមួយដែលពួកគាត់អាចស្វែងរកធនធានសម្រាប់គាំទ្រពួកគាត់បានយ៉ាងងាយស្រួលហើយម.ស.ម.ក ក៏កំពុងតែធ្វើការសិក្សាស្រាវជ្រាវអំពីទស្សនៈសង្គមចំពោះអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា និងក៏កំពុងតែស្រាវជ្រាវប្រៀបធៀបស្ថានភាពបច្ចុប្បន្ននៃអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទនៅបរទេសនិងនៅប្រទេសកម្ពុជាដើម្បីលើកឡើងជាអានុសាសន៍យ៉ាងណាសំដៅលើកកម្ពស់ការគោរពសិទ្ធិរបស់ក្រុមភាគតិចនេះ។

គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ