ការការពារសេរីភាពមូលដ្ឋាន
គោលដៅរួមនៃវិស័យការងារស្នូលទី១៖ ការការពារសេរីភាពមូលដ្ឋាន គឺពលរដ្ឋអាចអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ឬការធ្វើទុក្ខបុកម្នេញ។ ម.ស.ម.ក មានបំណងសម្រេចនូវលទ្ធផលខាងក្រោមតាមការអនុវត្តសកម្មភាពក្រោមវិស័យស្នូលការការពារសេរីភាពមូលដ្ឋាននោះ គឺ៖
- រដ្ឋាភិបាលគោរពសេរីភាពមូលដ្ឋានបានប្រសើរ
- មានទំនួលខុសត្រូវខ្ពស់ និងផ្តល់សំណងចំពោះការរំលោភបំពានលើសេរីភាពមូលដ្ឋាននានា
- អ្នកការពារសិទ្ធិមនុស្ស និងជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សទទួលបានការការពារ។
ការងារស្នូលទាក់ទងនឹងការការពារសេរីភាពមូលដ្ឋាន នឹងបន្តលើកឡើងនៅក្នុងវិស័យការងារស្នូលទី១។ តែយ៉ាងណាក្តី ម.ស.ម.ក មានបំណងពង្រីក និងពង្រឹងយន្តការការពារអ្នកការពារសិទ្ធិមនុស្ស ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលតាមតម្រូវការជាក់ស្តែងស្របទៅតាមទំហំមូលនិធិដែលខ្លួនមាន។