គម្រោងអ្នកការពារសិទិ្ធមនុស្ស


គម្រោង​គាំទ្រ​អ្នកការពារ​សិទ្ធិមនុស្ស​ជា​អ្វី​?

គម្រោង​គាំទ្រ​អ្នកការពារ​សិទ្ធិមនុស្ស មានបំណង​បំពេញបន្ថែម និង​គាំទ្រ​នូវ​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ទាំងឡាយ ដែល​គាំទ្រ​អ្នកការពារ​សិទ្ធិមនុស្ស​កំពុង​ប្រឈម នឹង​គ្រោះថ្នាក់ ក្នុងខណៈដែល​សេវា​គាំទ្រ​ទាំងនោះ មិនមាន ឬ​មិន​គ្រប់គ្រាន់ ហើយ​គម្រោង​នេះ​ក៏​ធានារ​កនូវ​សេវា​គាំទ្រ​ផ្សេងៗ​ទៀត​ពី​ផ្នែក​ឯកជន​។ ក្រោម​គម្រោង​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹងធ្វើ​ការស្រាវជ្រាវ និង​ការតស៊ូ​មតិ ដើម្បី​ឲ្យ​មាន​កំណែរ​ទម្រង់​ក្នុង​ផ្នែក នីតិបញ្ញត្តិ រចនាសម្ព័ន្ធ និង​គោលនយោបាយ ដើម្បី​ធានាថា​មានការ​គោរព​ពេញលេញ​ទៅលើ​សិទ្ធិ​ទាមទារ​ឲ្យ​មានការ​គោរព សិទ្ធិមនុស្ស​។​

​ហេតុអ្វី​ចាំបាច់​មាន​គម្រោង​នេះ​?

​ស្ថានភាព​នៃ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា ដែល​រួមមាន សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញ​មតិយោបល់ និង បង្កើតជា​ក្រុម នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ​។ អ្នកបំរើ​ការ​ក្នុង​ជួរ​រដ្ឋការ រួមមាន​ប៉ូលីស ទាហាន មន្ត្រី​តុលាការ និង​រួមទាំង​មន្ត្រី​សភាជាតិ ត្រូវបាន​គេ​ប្រើ​ដើម្បី​រំខាន​ដល់​ការបំពេញ​ការងារ​រប​ស់​អ្នកការពារ​សិទ្ធិមនុស្ស​។ ប្រព័ន្ធតុលាការ បាន​ក្លាយជា​ឧបករណ៍​សម្រាប់​បំភ័យ​អ្នកការពារ​សិទ្ធិមនុស្ស ដោយ​ថា​បញ្ជារ​ចេញពី​តុលាការ ត្រូវបាន​ប្រើ​ដើម្បី​បញ្ជាក់ថា​អំពើ រំលោភសិទ្ធិ​មនុស្ស ជា​អំពើ​ស្របច្បាប់​។ យោងតាម សមាគម​អាដហុក​ការ​សិទ្ធិមនុស្ស និង​អភិវឌ្ឍ​ន៏​នៅ​កម្ពុជា (​អង្គការ​អាដហុក​) នៅក្នុង​ឆ្នាំ ២០០៩ មានការ​ប្រមាណ ២៣៥ បណ្តឹង​ព្រហ្មទណ្ឌ បាន​ប្ដឹង​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ក្នុងចំណោម​នោះ មាន​១៤៧​នាក់ ត្រូវបាន​ដាក់ពន្ធនាគា​រ​។

យ៉ាងណាមិញ រហូតមកដល់​ពេលនេះ ពុំទាន់​មាន​យន្តការ​ដើម្បី​ការពារ និង​លើកស្ទួយ​សិទ្ធិ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅឡើយ​ទេ​។ បើទោះបីជា អង្គការក្រៅរដ្ឋាភិបាល​បាន​ផ្ដល់នូវ​ការគាំទ្រ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ក៏ដោយ ដែល​សេវា​ទាំងនោះ​រួមមាន ជំនួយ​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់ ការផ្ដល់​ជំនួយ រឺ ការគាំទ្រ​នេះ ពេលខ្លះ មិនល្អ​គ្រប់គ្រាន់ ដោយសារតែ​ប៉ះចំ ចំណុចរសើប​ក្នុងសង្គម រឺ​ជា​ករណី​រឿង​នយោបាយ​។ ម្យ៉ាងទៀត​ភាពខ្វះខាត​ក្នុងការ​យល់ដឹង​ក្នុង ចំណោម​ភាព​ទាក់ទិន​របស់​អង្គការ​នៃ​រូបភាព​ធំៗ ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​មើល​ឃើញ​ការកំរិត​នូវ​សិទ្ធិសេរីភាព​ពិតប្រាកដ អាស្រ័យទៅលើ​ការតស៊ូ​មតិ​។ នយោបាយ និង​ច្បាប់​ផ្លាស់ប្ដូរ គឺជា​ការចាំបាច់ ដើម្បី​ធានា​ការផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​ក្នុង​រាជរដ្ឋាភិបាល ជា​សកម្មភាព​ក្នុងការ រំពឹងទុក នៃ​សិទ្ធ​អ្នកការពារ​សិទ្ធមនុស្ស ហើយ​វា​នឹងធ្វើ​ការបំរើ និង​ការអនុវត្តន៍ កំរិត​សិទ្ធិមនុស្ស អន្តរជាតិ ជាមួយនឹង​ការគ្រោងទុក​អ្នកការពារ​សិទ្ធិមនុស្ស ដែល​មិនមាន​ភាពងាយស្រួល​ហើយ និង​ក្នុងការ​ទំនាក់ទំនង នៃ​ការការពារ និង លើកស្ទួយ ដែល​អាច​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​នៅក្នុង ប្រទេស ច្បាប់​អន្តរជាតិ​។ ដោយ​ការធ្វើ​ការគាំទ្រ​ដល់​សិទ្ធិ​របស់​អ្នកគាំទ្រ​សិទ្ធិមនុស្ស យើង​អាច ធានាថា សិទ្ធិមនុស្ស នឹង​ត្រូវបាន​គ្រប់គ្រង និង​ពិនិត្យមើល ដូចជា​ការប្រើ​អំពើ​ហឹ​ង្សា ត្រូវបាន​គេ ដំណឹង​កែ​តំរូវ​នូវ​ការប្រើ​អំពើ​ហឹ​ង្សា គឺ​ត្រូវ​បានផ្ដល់ និង​ការកែប្រែ​វិជ្ជមាន នៅក្នុង​គោលនយោបាយ និង​សកម្មភាព​របស់​រាជរ​ដ្ឋា​ភិ​បាល នៅក្នុង​តំបន់​សិទ្ធិមនុស្ស​ត្រូវ​បានការ​ពារ​។ ដោយ​ការធ្វើការ ផ្សព្វផ្សាយ និង​ការការពារ​សិទ្ធ​អ្នកការពារ​សិទ្ធិមនុស្ស យើង​ក៏​អាចធ្វើ​ការផ្សព្វផ្សាយ អំពី​ការងារ និង​ការអនុវត្តន៍ នៃ​កំរិតស្តង់ដា​សិទ្ធិមនុស្ស​ផងដែរ​។

តើ​យើង​ធ្វើការ​នេះ​របៀប​ណា​?
​គម្រោង​នេះ​នឹង​បង្កើត​នូវ​យន្តការ “​ហាង​មួយ​មាន​ទាំងអស់​” (one stop shop) សំរាប់​ការលើកស្ទួយ​គាំទ្រ និង​ការពារ​សិទ្ធិ​អ្នកការពារ​សិទ្ធិមនុស្ស តាមរយៈ ៖ ការផ្ដល់​ការការពារ​ដល់​អ្នកកា​រពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ដូច​ជាការ​ការគំរាមកំហែង​ផ្នែក​រាងកាយ និង​ការ បំភិតបំភ័យ​តាមផ្លូវ​តុលាការ​, ការគាំទ្រ​ដល់​សិទ្ធិ​របស់​អ្នកការពារ​សិទ្ធិមនុស្ស និង​ការតស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូ​ជា​វិជ្ជមាន នូវ​គោលនយោបាយ​រដ្ឋាភិបាល និង​អាកប្បកិរិយា​ចំពោះ​អ្នកការពារ សិទ្ធិមនុស្ស ហើយនឹង​ការអង្កេត​ចំពោះ​ការអនុវត្តន៍​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ យន្តការ​នេះ ជាការ​សហការ​ណ៍ សម្របសម្រួល និង​ពង្រីក​វិសាលភាព​នៃ​សេវា​ផ្គត់ផ្គង់​ទាំងឡាយ​ដែលមាន​ក្នុងចំណោម​អង្គការ​នៅតាម​សហគមន៍ អង្គការ​តាម​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ នៅពេលណា​មិនមាន​ជំនួយ ឬ​ជំនួយ​ដែលមាន​ហាក់​មិន​គ្រប់គ្រាន់ ពួកយើង​នឹង​ស្វែង​ជំនួយ​គាំទ្រ​ពី​ផ្នែក​ឯកជន​។ ការគាំទ្រ អ្នកការពារ​សិទ្ធិមនុស្ស​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង រួមមាន​(​ប៉ុន្តែ​មិន បានកំណត់​ត្រឹម​) ការផ្តល់​យោល់​ផ្នែក​ច្បាប់ និង​មេធាវី ជំនួយ​មនុស្សធម៌ និង​យោបល់​តស៊ូ​មតិ​។

​តើ​គម្រោង​នេះ​ធ្វើ​ដើម្បី​អ្នកណា​?

បុគ្គល​ចម្បង​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​គម្រោង​នេះ​គឺ អ្នកការពារ​សិទ្ធិមនុស្ស ដែល​ធ្វើការ​ក្នុង​បុព្វហេតុ ការពារ និង​បញ្ចប់​អំពើ​រំលោភ​សិទ្ធិមនុស្សរួមមាន​(​ប៉ុន្តែ​មិនបាន​កំណត់​ត្រឹម​)​ការ​សំលាប់​បំពាន និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ការ​ជួញដូរមនុស្ស សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​មតិយោបល់ និង​សិទ្ធិ​ប្រមូល​ផ្ដុំគ្នា ការរំលោភ​លើ​ប្រព័ន្ធតុលាការ ការរើសអើង ការ​ប្រដេញ​ធ្វើ​បាតុកម្ម ការបង្ខំ​អោយ​ផ្លាស់ប្ដូរ​លំនៅដ្ឋាន ការមិនទទួលស្គាល់​សិទ្ធិ​សេដ្ឋកិច្ច និង​ជីវិត​រស់នៅ​ឯក​ជន​រួមទាំង​ការងារ​ដោយ​បង្ខំ​។

អត្ថប្រយោជន៍​ក្នុង​រយៈពេល​ខ្លី បាន​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស ខ្លួនឯង ទោះបីជា​ក្នុង​រយៈពេល​វែង លទ្ធផល​នៃ​គម្រោង​នេះ​នឹង​ជា​អត្ថប្រយោជន៍​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​តួអង្គ​ចម្បង​ក្នុង​កិច្ចសន្ទនា និង​ការតស៊ូ​មតិ​ដើម្បី​ការផ្លាស់ប្តូរ ពីព្រោះ​រដ្ឋាភិបាល មាន​កាតព្វកិច្ច​គោរព ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស ក៏ដូចជា​ប្រជាជន កម្ពុជា​គ្រប់រូប ដែល​រដ្ឋាភិបាល​ជាប់​កាតព្វកិច្ច​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​ចំពោះ​សហគមន៍ អន្តរជាតិ ក្នុងការ​បំពេញ​តួនាទី​ជា​រដ្ឋ​គាំទ្រ​ប្រជាពលរដ្ឋ និង​គោរ​រព​សិទ្ធិមនុស្ស​។