គម្រោងបណ្តាញសិទិ្ធមនុស្ស
តើកម្មវិធីបណ្តាញសិទិ្ធមនុស្សកម្ពុជាគឺជាអ្វី ?
កម្មវិធីបណ្តាញសិទិ្ធមនុស្សកម្ពុជា គឺជាយុទ្ធសាស្ត្រថ្មីក្នុងការលើកកំពស់សិទិ្ធមនុស្ស ពីស្រទាប់ប្រជាពលរដ្ឋថ្នាក់ក្រោមនៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះនឹងបង្កើតបណ្តាញ សហគមន៍មួយ ខុសប្លែកពីបណ្តាញមួយចំនួនដែលមានស្រាប់ ដែលទោរទន់ទៅរកតែការ និយាយយកសម្លេងតែមួយ ដើម្បីបង្ហាញអំពីអត្តសញ្ញាណរបស់អង្គការផ្សេងៗគ្នាជាច្រើន ។ ប៉ុន្តែបណ្តាញសិទិ្ធមនុស្ស នឹងពុំតាំងនាមជាអ្នកនិយាយជំនួសឲ្យអ្នកចូលរួមរបស់ខ្លួន ឬ បង្ខំឲ្យមានការតស៊ូមតិរួមដែមពុំមែនជាឆន្ទះពិតប្រាកដនោះឡើយ ។ ការរំពឹងទុកដ៏សំខាន់ របស់គម្រោងគឺ ការផ្លាស់ប្តូរដោយប្រជាពលរដ្ឋ ជាមធ្យោបាយដ៏ប្រសើរបំផុតក្នុងការផ្លាស់ប្តូរ ដោយផុសចេញពីសហគមន៍ផ្ទាល់ ។
គោលដៅបឋមរបស់គម្រោងកម្មវិធី គឺសម្រេចបាននូវវិមជ្ឈការរបស់សកម្មជនសិទិ្ធ មនុស្ស និង ការបង្កើតសហគមន៍មូលដ្ឋានច្រើន ដើរតួជាអ្នកធ្វើការផ្លាស់ប្តូរនៅក្នុងប្រទេស កម្ពុជា ។ អ្នកចូលរួមក្នុងបណ្តាញនេះ នឹងទទួលបានកម្មវិធីបង្កើនសម្ថភាព អំពីសិទិ្ធមនុស្ស ការឃ្លាំមើលការរំលាភសិទិ្ធមនុស្ស ការចងក្រងឯកសារ ការតស៊ូមតិ ច្បាប់ និងការអភិវឌ្ឍន៍ អង្គការ ។ តាមរយៈប្រព័ន្ធបណ្តាញនេះ សហគមន៍មូលដ្ឋាន នឹងត្រូវបានផ្សាភ្ជាប់ និងលើក ទឹកចិត្តឲ្យមានកិច្ចសហការ ក្នុងការចែករំលែកគំនិតគ្នាទៅវិញទៅមកដើម្បីភាពជឿនលឿន ឲ្យសម្រេចបាននូវគោលដៅរួមគ្នានេះ ។ តាមរយៈការផ្តល់ជំនួយថវិកាខ្នាតតូចរបស់គម្រោង កម្មវិធីនេះ អ្នកចូលរួមក្នុងបណ្តាញនឹងមានឱកាសក្នុងការទទួលបានថវិកាខ្នាតតូច សម្រាប់ ទ្រទ្រង់សកម្មភាព ដើម្បីភាពជឿនលឿនក្នុងការសម្រេចបាននូវគោលដៅទាំងឡាយរបស់ ពួកគេ ។ អ្នកចូលរួមបណ្តាញ នឹងទទួលបាននូវការប្រឹក្សា និងការគាំទ្រពីមជ្ឈមណ្ឌលសិទិ្ធ មនុស្សកម្ពុជា និងអង្គាការជាដៃគូផ្សេងទៀតក្នុងការអនុវត្តសកម្មភាព និងក្នុងការដោះស្រាយ បញ្ហា កំពុងប្រឈមរបស់សហគមន៍ ឬសមាជិករបស់ពួកគេ ។ សកម្មភាពដែលអនុវត្តដោយ អ្នកចូលរួមបណ្តញនឹងត្រូវបានផ្សព្វផ្សាយតាមរយៈ ម៉ោងផ្សាយតាមវិទ្យុរបស់មជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា ។ ព័ត៌មាននឹងត្រូវបានផ្សព្វផ្សាយអំពីបុគ្គលជាអ្នកចូលរួមបណ្តាញ និងអំពី សកម្មភាពទាំងឡាយដែលបានធ្វើឡើងដើម្បីលើកកំពស់ការការពារសិទិ្ធមនុស្ស និងផល ប្រយាជន៍សហគមន៍របស់ពួកគេ ។ មានការរំពឹងទុកថា ការប្រើប្រាស់វិទ្យុដើម្បីចែករំលែក ព័ត៌មានអំពីសកម្មភាពផ្លាស់ប្តូររបស់សហគមន៍ នឹងក្លាយជាឧបករណ៍ឲ្យមានសន្ទុះចិត្តចំពោះ សហគមន៍ផ្សេងទៀតក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ ។
ហេតុអ្វីចាំបាច់មានគម្រោងនេះ?
ប្រទេសកម្ពុជារងទុក្ខដោយសារការរំលោភសិទិ្ធមនុស្សដែលកើតមាន នៅពាសពេញ ប្រទេស ។ ទោះជាយ៉ាងណា ភាពជោគជ័យក្នុងការដោះស្រាយការរំលាភទាំងអស់នោះ និងលើកទឹកចិត្តក្នុងការលើកកំពស់ការគោរពសិទិ្ធមនុស្ស តាមរយៈអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងជាច្រើន គឺនៅមានកម្រិតនៅឡើយ ។ នេះគឺជាផ្នែកមួយនៃលទ្ធផល ការងារដែលមានភាពខ្វះចន្លោះ និងទម្រង់ការងារដែលហួសសម័យ ។ នៅមានភាពមិនបើក ចំហរក្នុងការសហការគ្នា ការពង្រីកការងារជាន់គ្នា និងពុំមានឯកទេសច្បាស់លាស់ ។ ជាងនេះទៅទៀតនោះគឺ នៅក្នុងវិស័យសិទិ្ធមនុស្សត្រូវបានកត់សម្គាល់ថា អង្គការមិនមែនរដ្ឋា- ភិបាលជាច្រើនដែលបានបង្កើតឡើង មានរបៀបប្រតិបត្តិការងារដាក់កំណត់ពីថ្នាក់លើមក ថ្នាក់ក្រោម ដែលឆ្លុះបញ្ចាំងអំពីចេតនាត្រួតត្រា និងបង្គាប់បញ្ជា មានន័យថាសហគមន៍ និង អង្គការតូចៗ ជាញឹកញាប់ត្រូវបានគេប្រាប់ឲ្យធ្វើនេះ ធ្វើនោះ ជាជាងការសួរថាតើពួគគេចង់ ធ្វើអ្វីខ្លះ ហតុនេះពួកគេត្រូវបានគេដឹកនាំឲ្យធ្វើអ្វីៗគ្រប់យ៉ាង ជាជាងការផ្តល់អំណាចឲ្យធ្វើ ដោយខ្លួនឯងផ្ទាល់ ។ មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទាមទារសិទិ្ធ និយាយក្នុងនាម សង្គមស៊ីវិល ប៉ុន្តែពួកគេកម្រនឹងស្តាប់នូវអ្វីដែលសហគមន៍កំពុងនិយាយ ។
គម្រោងកម្មវិធីនេះនឹងប្រតិបត្តិការងារ ដោយធ្វើវិមជ្ឈការចំពោះសកម្មជនសិទិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយការពង្រឹងអំណាចរបស់សហគមន៍មូលដ្ឋាន ដើម្បីធ្វើការទៅ លើអ្វី ដែលពួកគេគិតថាចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ ។ សហគមន៍មូលដ្ឋានទាំងឡាយដែល ទទួល បានកម្មវិធីព្រឹងអំណាច នឹងមានសមត្ថភាពប្រើប្រាស់ចំណេះដឹងក្នុងការតស៊ូមតិរបស់ ពួគគេ ដែលអាចសម្រេចបាននូវដំណោះស្រាយដោយខ្លួឯងផ្ទាល់ ជាជាងរបៀបដំណោះ- ស្រាយ ដែលជាការបង្គាប់បង្ហាញដោយអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិនានា ។ តាមរយៈ កម្មវិធីនេះ សហគមន៍មូលដ្ឋាននឹងទទួលបាននូវវគ្គបណ្តុះបណ្តាលអំពី សិទិ្ធមនុស្ស ការ ឃ្លាំមើល និង ចងក្រងឯកសារ និងការតស៊ូមតិ ហើយពួកគេនឹងផ្សាភ្ជាប់ទំនាក់ទំនងជាមួយ គ្នា និងមានការលើកទឹកចិត្តឲ្យចាប់ផ្តើមធ្វើការតស៊ូមតិរួមគ្នា ដោយពួកគេនឹងទទួលបាននូវ ការគាំទ្រ និងការផ្តល់ប្រឹក្សាយោបល់ ពីមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ហើយការគាំទ្រនោះ រួមមានទាំងការអាចប្រើប្រាស់ម៉ោងផ្សាយតាមវិទ្យុ និងការទទួលបាននូវកញ្ចប់ថវិកាខ្នាតតូច ទៀតផង ។
តើយើងធ្វើការនេះរបៀបណា?
តាមរយៈគម្រោងកម្មវិធីនេះ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ធ្វើការពង្រឹងអំណាច សហគមន៍មូលដ្ឋាន ដែលយើងចាត់ទុកថាមានសកមត្ថភាពក្នុងការផ្លាស់ប្តូរមានប្រសិទិ្ធភាព លើបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភជាក់លាក់ ។ តាមរយៈគម្រោងកម្មវិធីសាកល្បង មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា នឹងធ្វើការជាមួយសហគមន៍មូលដ្ឋានដែលធ្វើការទាក់ទងទៅ នឹង បញ្ហាដីធ្លី នេសាទ និងពលកម្មការងារ ។ ក្នុងកំឡុងពេលអនុវត្តគម្រោងកម្មវិធីសាកល្បង សហគមន៍មូលដ្ឋានខាងវិស័យអភិវឌ្ឍន៍ មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងបណ្តាញឡើយ ។ ចំពោះហេតុផលនេះ គឺថាសហគមន៍មូលដ្ឋាន ខាងវិស័យអភិវឌ្ឍន៍ ជាទូទៅត្រូវបានឧបត្ថម្ភ ថវិកាដោយអង្គការធំៗជាច្រីនប្រសើរជាង សហគមន៍មូលដ្ឋានដែលធ្វើការទាក់ទងទៅ នឹង បញ្ហាដីធ្លី នេសាទ និងពលកម្មការងារ ។ ក្នុងការស្វែងរកសហគមន៍មូលដ្ឋានដែលមានសក្តា- នុពល មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ពឹងពាក់លើបណ្តាញរបស់ខ្លួនដែលមានស្រេចនៅ ថ្នាក់មូលដ្ឋានក្នុងការជួយផ្តល់ព័ត៌មាន និងចុះទៅផ្ទាល់ដល់តំបន់គោលដៅ ដើម្បីជួបជាមួយ សហគមន៍មូលដ្ឋានពិភាក្សាអំពីផលប្រយោជន៍ក្នុងការចូលរួមក្នុងបណ្តាញ ។ ក្នុងការស្វែងរកសហគមន៍មូលដ្ឋានណាខ្លះដែលមានសម្ថភាពក្នុងការផ្លាស់ប្តូរមានប្រសិទិ្ធភាព មជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា បានធ្វើការស្ទាប់ស្ទង់អំពីតម្រូវការរបស់សហគមន៍មូលដ្ឋាននីមួយៗ ។ លទ្ធផលនៃការស្ទាប់ស្ទង់នេះ នឹងពិចារណាអំពីចំនួនរបស់សមាជិក អំពីទំហំគម្រោងសកម្ម- ភាពបន្តររបស់ពួកគេ អំពីសេចក្តីប្រាថ្នារបស់ពួកគេ និងអំពីសមត្ថភាពរបស់ពួកគេក្នុងការ គិតគូអំពីភាពជឿនលឿននៃគោលដៅរបស់ពួកគេ ។
ក្នុងការជ្រើសរើសនេះ សហគមន៍មូលដ្ឋានបានក្លាយជាអ្នកចូលរួមក្នុងបណ្តាញ ។ ព័ត៌មានរបស់សហគមន៍នីមួយៗ មាននៅក្នុងបញ្ជីអត្តសញ្ញាណរបស់បណ្តាញ ដែលអាចរក ឃើញក្នុងប្រព័ន្ធ អួនឡាន (Online) និងមានជាឯកសារធម្មតា ។ អ្នកចូលរួមក្នុងបណ្តាញ ត្រូវបាន លើកទឹកចិត្តឲ្យទំនាក់ទំនងមកមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា តាមប្រព័ន្ធព័ត៌មាន ទាន់ហេតុការណ៍ (Hotline) ដើម្បីទទួលការណែនាំអំពីបញ្ហាដែលបានកើតឡើង និងការ បញ្ជូនទៅអង្គការផ្សេងទៀត ដែលមានជំនាញនិងសេវាត្រូវតាមតម្រូវការ ដែលមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា ពុំអាចបំពេញបានដោយសារខ្វះអ្នកជំនាញចាំបាច់ឆ្លើយតបនឹងបញ្ហាដែល កើតឡើង ។ អ្នកចូលរួមបណ្តាញ នឹងទទួលបានកម្មវិធីបង្កើនសម្ថភាព អំពីសិទិ្ធមនុស្ស ការ ឃ្លាំមើលការរំលាភសិទិ្ធមនុស្ស ការចងក្រងឯកសារ និងការតស៊ូមតិ ។ នៅពេលដែលវគ្គ បណ្តុះបណ្តាលទាំងនេះត្រូវបានបញ្ចប់ អ្នកចូលរួមបណ្តាញត្រូវបានលើកទឹកចិត្តឲ្យអនុវត្ត ចំណេះដឹងនោះដោយមានការឧបត្ថម្ភគាំទ្រសកម្មភាព តាមរយៈការផ្តល់ថវិកាខ្នាតតូចរបស់ គម្រោងកម្មវិធី ហើយក៏ត្រូវបានលើកទឹកចិត្តឲ្យស្វែងរកការណែនាំពីមជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា និងអង្គការមិនមែមរដ្ឋាភិបាលផ្សេងៗ អំពីជំហានក្នុងការអនុវត្តសកម្មភាពនានា ។ សកម្មភាពដាច់ដោយឡែក និង សកម្មភាពរួមទាំងឡាយដែលធ្វើឡើងដោយអ្នកចូលរួម បណ្តាញ នឹងត្រូវបានចាក់ផ្សាយតាមវិទ្យុ តាមម៉ោងផ្សាយរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា
គម្រោងកម្មវិធីត្រូវបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១០ ហើយមានដំណើរការ ក្នុងការបង្កើតបណ្តាញ និងស្វែងរកអ្នកចូលរួមបណ្តាញដែលមានសក្តានុពល ។ បណ្តាញ សិទិ្ធមនុស្សត្រូវបានបង្កើតឡើង ហើយអ្នកចូលរួមក្នុងបណ្តាញត្រូវបានពង្រឹងអំណាចតាម រយៈសកម្មភាពដូចខាងក្រោម ៖
១. ការបង្កើត
ការអភិវឌ្ឍន និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងធនធានទាំងឡាយរបស់បណ្តាញ
២. ការស្វែងរក
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាស្វែងរកក្រុមអ្នកទទួលផល និងកំណត់ផលប្រយោជន៍ដែលទទួលបានក្នុងការចូលរួមក្នុងបណ្តាញសិទិ្ធមនុស្ស
៣. ការពង្រឹងអំណាច
អត្តសញ្ញាណរបស់ក្រុមអ្នកទទួលផលទាំងឡាយនឹងត្រួវរៀបចំទុកដាក់ជាឯកសារ រួមមានបញ្ជីអត្តសញ្ញាណបណ្តាញ និងទទួលបានកម្មវិធីបង្កើនសមត្ថភាពអំពីសិទិ្ធមនុស្សការចងក្រងឯកសារ ការឃ្លាំមើលសិទិ្ធមនុស្ស និងការតស៊ូមតិ
៤. ការចូលរួម
ក្រុមអ្នកទទួលផលទាំងឡាយចូលរួមក្នុងបណ្តាញ
តើគម្រោងនេះធ្វើដើម្បីអ្នកណា?
គម្រោងកម្មវិធីនេះនឹងប្រតិបត្តិការងារ ដោយធ្វើវិមជ្ឈការចំពោះសកម្មជនសិទិមនុស្ស នៅក្នុងប្រទេសកម្ពុជា ។ គម្រោងកម្មវិធីនេះ នឹងផ្តោតទៅលើសហគមន៍មូលដ្ឋានដែលធ្វើការ លើកកំពស់ការគោរពសិទិ្ធមនុស្សនៅកម្រិតសហគមន៍របស់ប្រជាពលរដ្ឋសាមញ្ញ ។ នៅចុង បញ្ចប់នៃការអនុវត្តគម្រោងសាល្បងក្នុងខែឧសភា ឆ្នាំ២០១២ សហគមន៍មូលដ្ឋានចំនួន ៣០នឹងចូលរួមក្នុងបណ្តាញ ហើយនឹងក្លាយជាអ្នកចូលក្នុងបណ្តាញសិទិ្ធមនុស្ស ។ នៅឆ្នាំ ២០១១ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា នឹងធ្វើការជាមួយសហគមន៍មូលដ្ឋាន នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ។ នៅក្នុងឆ្នាំ២០១១ នេះ នឹងមានសហគមន៍មូលដ្ឋានចំនួន ១០ មកពីខេត្ត បាត់ដំបង និង ចំនួន ១០ មកពីខេត្តសៀមរាប ចូលរួមក្នុងបណ្តាញ ហើយនឹងក្លាយជា សមាជិកបណ្តាញសិទិ្ធមនុស្ស ។ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១២ បណ្តាញសិទិ្ធមនុស្ស កម្ពុជា នឹងពង្រីកនៅក្នុងបណ្តាខេត្តចំនួន ២ បន្ថែមទៀត ។ ប្រតិបត្តិការពង្រីកបណ្តាញនេះ នឹងធ្វើ រៀងរាល់ ៦ ខែ ម្តង រហូតដល់មានបណ្តាញសិទិ្ធមនុស្សនៅទូទាំងប្រទេសកម្ពុជា ។