គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ


អំពី​អ្វី​?

​គម្រោង "​សិទ្ធិ​" គឺជា​គម្រោង​ដែល​អនុវត្តន៍​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​មាន​គោលបំណង​បង្កើន និង​អនុវត្ត​យុទ្ធវិធី​កិច្ច​សហប្រតិបត្តិការ និង​ផ្តល់​អំណាច​ថ្នាក់ក្រោម​បន្ថែមទៀត​ក្នុងការ​ឃ្លាំមើល ការ​ចងក្រង​ឯកសារ និង​ការចែករំលែក​ពត៌មាន​សំរាប់​មូលដ្ឋាន​ក្នុងការ​វិភាគ និង​ការស្រាវជ្រាវ​លំអិត ព្រមទាំង​ការសន្ទនា និង​ការតស៊ូ​មតិ​ដោយ​ផ្អែកទៅលើ​ភស្តុតាង​ស្រាវជ្រាវ ដើម្បី​នាំមក​នូវ​ការរីកចម្រើន​លើ​ស្ថានភាព​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​នៅ​កម្ពុជា​។​

ហេតុអ្វី​?

ប្រទេស​កម្ពុជា​ជួបប្រទះ​ការខ្វះខាត​ការគោរព​សិទ្ធិមនុស្ស​យ៉ាង​ទូលំទូលាយ​។ ទន្ទឹមនឹង​ការរីកចម្រើន​មួយចំនួន​ពី​ស្ថានភាព​សិទ្ធិ​សេដ្ឋកិច្ច និង សង្គម​នៅក្នុង​ឆ្នាំ​២០០៨ ដល់ ២០១០ (​ដោយមាន​ការតវ៉ា​ប្រឆាំង​ទៅនឹង​សិទ្ធិ​ដីធ្លី​) យើង​ក៏​ឃើញ​មាន​បំរែបំរួល​គួរអោយ​ព្រួយបារម្ភ​ទាក់ទង​នឹង​ស្ថានភាព​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។ នៅ​ឆ្នាំ​២០០៨ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អនុវត្ត "​គម្រោង​ប្រព័ន្ធ​ចងក្រង​ទិន្ន័យ​" ដែល​បង្កើតឡើង​ដើម្បី​ផ្លាស់ប្តូរ​ពី​របៀប​ដែល​ស្ថាប័ន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ធ្វើការ​ឃ្លាំមើល ការ​ចងក្រង​ឯកសារ និង​ប្រើប្រាស់​ព័ត៌មាន​សិទ្ធិមនុស្ស ដែល​នេះ​ជាការ​ងារ​ងាក​ចេញពី​ដំណើរការ ការរិយា​ធិបតេយ្យ​ផ្តល់​អំណាច​ថ្នាក់ក្រោម​ដែល​គ្រប់គ្រង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ធំៗ ឆ្ពោះទៅកាន់​វិធីសាស្ត្រ​សហការ​ប្រកប​ដោយ​ជំនាញ​និង​ផ្តល់​អំណាច​ថ្នាក់ក្រោម​។ ដូចនេះ​វា​នឹង​នាំ​ឲ្យ​មានការ​វិភាគ​និង​ការស្រាវជ្រាវ​ប្រកបដោយ​កិច្ចសហការ​កាន់តែច្រើន​ឡើង មាន​ទស្សនៈ​ថ្មីៗ​សំរាប់​គោលនយោបាយ ការផ្លាស់ប្តូរ​ផ្នែក​ច្បាប់​និង​ច​រនាស​ម្ព័​ន ការជជែក​ពិភាក្សា​ប្រកប ដោយ​ស្ថាបនា​និង​ការតស៊ូ​មតិ​ដើម្បី​លើកស្ទួយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

អនុវត្តន៍​យ៉ាងដូចម្តេច​?

  • ហេដ្ឋារចនាសម្ព័ន្ធ ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នឹង​បង្កើត​និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​ទាំងមូល ដែល​ក្នុងនោះ​រួមមាន គេហទំព័រ​អំពី​សិទ្ធិមនុស្ស​កម្ពុជា www.sithi.org
  • ការបណ្តុះបណ្តាល ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នឹង​បណ្តុះបណ្តាល​ដល់​ស្ថាប័ន​សង្គម​ស៊ីវិល​ដើម្បី​កសាង​សម្ថ​ភាព និង​ផ្ទេរ​ជំនាញ ចំណេះដឹង និង​ឧបករណ៍​នានា​ទៅដល់​ស្ថាប័ន​ទាំងនោះ​ក្នុងន័យ​ពង្រឹង​អំណាច​ដល់​ពួកគាត់​ក្នុងការ​តស៊ូ​មតិ​ដើម្បី​ការផ្លាស់ប្តូរ​។ ការបណ្តុះបណ្តាល​រួមមាន ការបង្ហាញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​សិទ្ធិ ការយល់​ពី​ច្បាប់​សិទ្ធិមនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ អភិវឌ្ឍន៍​ជំនាញ​លើ​ការឃ្លាំមើល ការស្រាវជ្រាវ និង​ការ​ចងក្រង​ឯកសារ ការចែក រំលែក​ចំណេះដឹង​តាមរយៈ​ការប្រតិបត្តិ​ការសន្ទនា និង​ការតស៊ូ​មតិ​។​
  • ស្ថាប័ន​សង្គម​ស៊ីវិល​ត្រូវ​ពង្រឹង​អំណាច​តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​ជា​បន្តបន្ទាប់ ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​បណ្តុះបណ្តាល​ដល់​ស្ថាប័ន​សង្គម​ស៊ីវិល​ដើម្បី​កសាង​សមត្ថភាព និង​ផ្ទេរ​ជំនាញ ចំណេះដឹង និង​ឧបករណ៍​នានា​ដល់​ស្ថាប័ន​សង្គម​ស៊ីវិល​ទាំងនោះ​ក្នុងការ​ពង្រឹង​អំណាច​ពួកគាត់​ក្នុង​ការតស៊ូ​មតិ​ដើម្បី​ការផ្លាស់ប្តូរ​។​
  • ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹងត្រូវ​ឃ្លាំមើល និង​ចងក្រង​កត់ត្រា ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​អ្នកចូលរួម​គម្រោង​នឹង​ប្រើ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង​ក្នុង​កិច្ច​សហប្រតិបត្តិ​ឬ ដាច់ឡែក​ពីគ្នា ដើម្បី​ឃ្លាំមើល​និង​ចងក្រង​កត់ត្រា​ពី​ការរំលោភ​សិទ្ធិមនុស្ស​តាម​ជំនាញ​ការងារ​របស់ខ្លួន​។​
  • ព័ត៌មាន​ផ្សេងៗ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹងត្រូវ​ចែករំលែក ៖ ទិន្ន័យ​ការរំលោភ និង​ពត៌មាន​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាទូទៅ​ត្រូវ​ចែក​ផ្សាយ​តាមរយៈ​ឬ​តាម​មធ្យោបាយ​ផ្សេងៗ ដូចជា​គេហទំព័រ​អំពី​សិទ្ធិមនុស្ស​កម្ពុជា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ការរំលោភ​ពី​ការរំលោភ​សិទ្ធិមនុស្ស​។​
  • ការវិភាគ​និង​ការស្រាវជ្រាវ​ប្រកបដោយ​កិច្ចសហការ និង​ស៊ី​ជំរៅ នឹងត្រូវ​ធ្វើឡើង ៖ ព័ត៌មាន​ដែល​ចែករំលែក នឹងត្រូវ​បាន​ប្រើ​សំរាប់​ការស្រាវជ្រាវ​និង​ការវិភាគ​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដើម្បី​ទាញយក​គំនិត​បន្ថែមទៀត​និង​ដើម្បី យុទ្ធវិធី​ថ្មីៗ​ក្នុងការ​ធានាអោយមាន​ការ​ជ្រួតជ្រាប​ពី​សិទ្ធិមនុស្ស​ជាស​កល​នៅ​កម្ពុជា​។​
  • ស្ថាប័ន​សង្គម​ស៊ីវិល​ចាប់ផ្តើម​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ការតស៊ូ​មតិ និង​ការសន្ទនា​រួមគ្នា​ដើម្បី​ឈានទៅ​ការគោរព​សិទ្ធិមនុស្ស​អោយ​កាន់តែ​ប្រសើរឡើង ៖ ស្ថាប័ន​សង្គម​ស៊ីវិល​នឹង​ពាក់ព័ន្ធ​ច្រើន​ជាមុន​លើ​ការតស៊ូ​មតិ និង​ការសន្ទនា​ប្រកបទៅដោយ​កិច្ចសហការ ក្នុង​ទិដ្ឋភាព​ទូទៅ ត្រៀម​ទុកជាមុន ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នែក​រចនាសម្ព័ន គោលនយោបាយ និង​ច្បាប់​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​។​
  • ការពង្រឹង​រចនាសម្ព័ន​នៃ​ស្ថាប័ន​សង្គម​ស៊ីវ​វិល​នឹងត្រូវ​អភិវឌ្ឍន៍​ឡើង ៖ ការអភិវឌ្ឍន៍​ស្ថាប័ន​របស់​មជ្ឈមណ្ឌល និង​ស្ថាប័ន​​ដទៃទៀត​នឹង​ឈានដល់​កំរិត​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងនោះ​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុងការ​លើក​ស្ទួយ​​និង​ការការពារ​សិទ្ធិមនុស្ស​។​
  • យុទ្ធវិធី​សហការ​ថ្មី​ក្នុង​ការងារ​សិទ្ធិមនុស្ស ៖ ការឃ្លាំមើល ការ​ចងក្រង​ឯកសារ​និង​ការចែករំលែក​ព័ត៌មាន​ប្រកបដោយ​កិច្ចសហការ​គឺជា​មូលដ្ឋាន​សំរាប់​ការស្រាវជ្រាវ​និង​ការសន្ទនា និង​ការតស៊ូ​មតិ​ដោយ​ផ្អែកលើ​ភស្តុតាង​នឹងត្រូវ​ជជែក​ពិភាក្សា​និង​ចែករំលែក​ជាមួយនឹង​ស្ថាប័ន​ថ្នាក់មូលដ្ឋាន និង​ដៃគូរ​អភិវឌ្ឍន៍​ដទៃទៀត ដោយ​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​នោះ​ទទួលយក​ពង្រឹងសមត្ថភាព​របស់​សង្គម​ស៊ីវិល​ដើម្បី​បង្កើន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​សិទ្ធិ​ពលរដ្ឋ​និង នយោបាយ​។​

​នរណា​?

​ក្រុម​គោលដៅ​នៃ​វគ្គ​បណ្តុះបណ្តាល​និង​ធាតុ​ផ្សេងៗ នៃ​ការកសាង​សមត្ថភាព​របស់​គម្រោង​គឺ​ស្ថាប័ន​សង្គម​ស៊ីវិល​។ អ្នក​ទទួល​ផល​​ក្នុង​រយៈពេល​ខ្លី​គឺ​ស្ថាប័ន​សង្គម​ស៊ីវិល​ខ្លួនឯង ទោះបី​លទ្ធផល​រយៈពេល​វែងរ​បស់​គម្រោង​នឹង​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ក្រុម​គោលដៅ​នៃ​ការសន្ទនា​និង​ការតស៊ូ​មតិ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​កាតព្វកិច្ច​គោរព ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រើ​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល​និង​គាំទ្រ​ប្រជាជន​កម្ពុជា ដើម្បី​​​ស្វែងរក​ការគោរព​សិទ្ធិមនុស្ស​ដល់​ពួកគាត់​។​