គម្រោងវេទិកាសាធារណៈ

អ្វី​?

​ក្នុង​ឆ្នាំ​២០០២ មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា បា​បង្កើត​នូវ​គម្រូ​នៃ​វេទិកាសាធារណៈ​សំរាប់​ដោះស្រាយ ជំលោះ​នៅ​កម្ពុជា​។ វេទិកាសាធារណៈ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា ត្រូវ​បានទទួល​ការយកចិត្តទុកដាក់​ពី បណ្តាញ​សា​ពត៌មាន​អន្តរជាតិ រួមមាន​សា​ពត៌មាន ញ៉ូ​យក ថែម និង វ៉ាស៊ីនតោន បុ​ស្តឺ៏៏ ហើយ​ទំរង់​នេះ​ត្រូវ បាន​អង្ក​ការ​ជាច្រើន​ក្នុង​ព្រះរាជាណាចក្រ​ម្ពុ​ជា​យក​គំរូ​តាម ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ វេទិការ​សា​ធា រណៈ​មាន​ចំនុច​សំខាន់​របស់​វា ដោយសារតែ​គោលបំណង​គឺ​ដើម្បី​ឲ្យ​សង្គម​មាន​ភាពទូលំទូលាយ​តាមរយះ ការរៀបចំ​កិច្ចពិភាក្សា​រវាង​បុគ្គល​ម្នាក់ៗ​ជាមួយ​ប្រជា​សហគមន៍ អាជ្ញា​ធូ​ល​ដ្ឋា​ន និង​ពិសេស​ជាមួយ​អ្នក តំណាង​របស់​ពួកគេ​។​

​គម្រោង​យើង​មិន​ដូចជា​របស់​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ដោយសារតែ​មិនមាន​ការរៀបចំ ជា​របៀប​វី​រះ​សំរាប់​ប្រជាពលរដ្ឋ​និយាយ​ទេ គឺ​យើង​ផ្តល់​ឱ​ប្រជាពលរដ្ឋ​បាន​លើក ឡើង​នូវ​សេចក្តី​ព្រួយ​បារ​ម្ម​ណ៏​ដែល​គាត់​បាន​ជូ​ប​ប្រទះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ បន្ទាប់មក​បញ្ហា​ទាំងនោះ នឹងត្រូវ​ពិភាក្សា ដោយមាន​ការចូលរួម​របស់​វាគ្មិន ដែល​ភាគច្រើន​គាត់​ជា​តំណាងរាស្ត្រ សមាជិក​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​នានា​។ វេទិកា​បាន​ផ្តល់ឱកាស​ឲ្យ ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាស​កល និង​ជា​ឱកាស​ដែល​គេ​អាច​ទទួល​បា​នូវ​បទពិសោធ​ន័នា​នា ស្តីពី​បែបបទ​នៃ​ប្រជាធិបតេយ្យ​។​

មូលហេតុ​អ្វី​?

​សង្គម​កម្ពុជា គឺជា​សង្គម​មួយ​ដែលមាន​ឋានានុក្រម​ត្រឹមត្រូវ ដោយសារតែ​គេ​ជឿជាក់ និង​គោរព​អោនលំទោន ចំពោះ​អ្នកមានអំណាច​។ ចំណងទាកទង​រវាង​អ្នកដឹកនាំ​និង​ប្រជាពលរដ្ឋ វា​ប្រហាក់ប្រហែលគ្នា​នឹង​ទំនាក់ ទំនង​រវាង​ឪពុកម្តាយ​និង​កូនចៅ​ដែរ ដោយសារតែ​ការគោរព ប្រជាពលរដ្ឋ​និយាយ​មិន​ចេញ គេ​គោរព​លើ​ការ សម្រេចចិត្ត និង​បំភ្លេចចោល​នូវ​រាល់​សកម្មភាព​របស់​អ្នកមានអំណាច​។ រចនាសម្ព័ន​ដ៏​តឹង​ត្អឹង​នេះ ដែល​ធ្វើ​ឲ្យ មិន​ទទួលបាន​នូវ​ប្រជា​ជា​ធិ​មតេយ្យ​ពិតប្រាកដ និង​ការ​អនុវត្តិ​ដោយ​ធូរ​លុង​ដោយ អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរ​ថ្នាក់ជាតិ​។ ដោយសារតែ​មូលហេតុ​នេះហើយ​ដែលជា​សេចក្តី​កង្វល់​នៃ​សិទ្ឋិ​មនុស្ស ព្រោះ​គេ​ជឿថា កាលណា​អ្នកមានអំណាច ឬ បងប្អូន​សាច់​ញា​តិ្ត​របស់គេ​ប្រព្រឹត្តិ​ខុសច្បាប់ គេ​នឹង​រួច​ផុតពី​ការ ទទួលខុសត្រូវ​។​

​វេទិការ​សា​ធារ​ណះ ជា​ឱកាស​ដ៏​កម្រ​សំរាប់​ប្រជាពលរដ្ឋ​សាមញ បាន​សំ​ដេ​ង​នូវ​សេចក្តី​កង្វល់​របស់ គាត់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ចំពោះមុខ​អ្នកកាន់អំណាច​។ វេទិការ​សា​ធា​រណះ​ចង់​ស្វែងរក​សង្គម​កម្ពុ​ជាមួយ ដែល​សេរី​ពិតប្រាកដ ដោយ​ចង់បាន​នូវ​វប្បធម៌​បើកទូលាយ និង​មាន​តម្លាភាព​។ ដើម្បី​ឆ្លើយ​តម​ទៅ​និង​ការ​ការ ពារ​សិទ្ឋិ​សេរីភាព​បញ្ចេញមតិ វេទិការ​សា​ធា​រណះ​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង អំពី​តួនាទី​របស់ អ្នកដឹកនាំ​ក្នុងការ​បំរើ​ប្រយោជន៍​សាធារណៈ មិនមែន​បំរើ​តែ​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​ទេ​។​

​របៀប​ណា​?

​វេទិកាសាធារណៈ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា ត្រូវបាន​ធ្វើឡើង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀងរាល់ ខែ​។ វេទិកា​នេះ​មិន​ផ្តោត​សំខាន់​លើ​ករណី​ណាមួយ​ជាពិសេស​ទេ ហើយ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ក៏​មិន បានរៀបចំ​ជា​អត្ត​បទ​សំរាប់​អោយ​អ្នកចូលរួម​និយាយ​ទេ​។ ប្រជាពលរដ្ឋ និង​ប្រជា​សហគម​ន៏​ត្រូ​វា​បាន លើក​ទិ​ក​ចិត្ត​ឲ្យ​លើកឡើង​នូវ​បញ្ហា​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ហើយ​បាន​ស្នើសុំ​ឲ្យ​វាគ្មិន ដែល​ចូលរួម​ធ្វើការ​ឆ្លើយតប​នឹង​ទុក្ខ​កង្វល់​ទាំងនោះ​។ បញ្ហា​ដែល​ត្រូវបាន​លើកឡើង​រួ​មាន ទំនាស់​ដី អំពើ​ពុក រលួយ​របស់​អាជ្ញាធរ​មូលដ្ឋាន ការអាក់ខាន​របស់​អា​ជ្ញា​ធរ​ក្នុងការ​ដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​ទាន់​ទង​និង​អំពើហិង្សា​ក្នុង​គ្រួសារ បញ្ហា​ធនធានធម្មជាតិ និង​ភាព​អត់​ការងារ​ធ្វើ​។ តាមរយៈ​វេទិកា​នេះ មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា អាច​ពង្រឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន​នឹង​បញ្ហា​ដែល​គាត់ ជួបប្រទះ​ក្នុង​ជីវភាព​រស់នៅ​។​

ន​រណា​?

​អ្នក​ដែលជា​គោលដៅ​នៃ​គម្រោង គឺ​ប្រជា​ពល​ជនកម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ជនបទ និង​អ្នក​សហគម​ន៏ ទីក្រុង ដែល​ខ្វះ​ការយល់ដឹង​អំពី​ការដឹកនាំ និង​ធាតុពិត​ដែល​អ្នកដឹកនាំ​ត្រូវតែ​បំរើ​ប្រ​យោ​ជ​ន៏ ប្រជាពលរដ្ឋ ទូទៅ​។​