សេចក្ដីប្រកាសព័ត៌មានបន្ទាន់ (បច្ចុប្បន្នភាព)៖ បុគ្គលិកអង្គការ និងសមាជិកសហគមន៍ទទួលបានដីកាកោះជាលើកទីពីរឲ្យចូលខ្លួននៅសាលាដំបូងខេត្តព្រះវិហារ
កាលបរិច្ឆេទបង្កើត |
: 26 / Mar / 2019 |
លក្ខណៈនៃការគំរាម |
: |
សិទ្ធិដែលពាក់ព័ន្ធ |
: |
ការពិពណ៌នាលម្អិត
នៅថ្ងៃទី១៨ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក ប៉ឹក សោភ័ណ្ឌ ដែលជាបុគ្គលិក និងលោក លូត សាំង ជាអតីតបុគ្គលិកនៃអង្គការពន្លកខ្មែរ បានទទួលដីកាកោះហៅឲ្យចូលខ្លួននៅសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីឆ្លើយបំភ្លឺពីបទសមគំនិតក្នុងអំពើចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ (មាត្រា ២៩ និង ២៥៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។ សមាជិកសហគមន៍ចំនួន ៧នាក់ទៀតពីឃុំប្រមេរ ក៏បានទទួលដីកាស្រដៀងគ្នានេះដែរ ដើម្បីចូលខ្លួនឆ្លើយបំភ្លឺក្នុងចន្លោះថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ពីបទចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ (មាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌ)។ សូមមើលព័ត៌មានលម្អិតស្ដីពីករណីនេះក្នុងសេចក្ដីប្រកាសព័ត៌មានបន្ទាន់ស្ដីពីអ្នកការពារសិទ្ធិមនុស្ស របស់ ម.ស.ម.ក ដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០១៨ "បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនិងតំណាងសហគមន៍បានទទួលដីកាបង្គាប់ឱ្យចូលខ្លួននៅតុលាការខេត្តព្រះវិហារ" តាមរយៈ៖ https://bit.ly/2JIRHbZ ។
ព័ត៌មានទំនាក់ទំនង