សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក បច្ចុប្បន្នភាព៖ យុវជនទីពីរត្រូវបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន
កាលបរិច្ឆេទបង្កើត |
: 12 / Jul / 2019 |
លក្ខណៈនៃការគំរាម |
: រំលោភលើសេរីភាពមូលដ្ឋាន |
សិទ្ធិដែលពាក់ព័ន្ធ |
: សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំដោយសន្តិវិធី |
ការពិពណ៌នាលម្អិត
នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ លោក សួង នាគព័ន្ធ ត្រូវបានចៅក្រមស៊ើបអង្កេតនៅសាលាដំបូងរាជធានីភ្នំពេញបន្តការសាកសួរ។ មួយម៉ោងបន្ទាប់ពីការសាកសួរនោះ គាត់ត្រូវបានចោទប្រកាន់ជាផ្លូវការពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ក្រោមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។សូមមើលព័ត៌មានលំអិតនៃការរឹតត្បិតលើសេរីភាពមូលដ្ឋានដែលបានកើតឡើងក្នុងអំឡុងពេលរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតកែម ឡី តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ម.ស.ម.ក ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពី «ការរឹតត្បិតទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិនិងសេរីភាពខាងការជួបប្រជុំដោយសន្តិវិធីរួមទាំងការចាប់ខ្លួនសកម្មជនយុវជនក្នុងទិវាប្រារព្ធខួប៣ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី» ដូចមានក្នុងតំណ៖ http://bit.ly/2S5GGSw.
ព័ត៌មានទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក សួន យុធ្យា នាយកតស៊ូមតិ នៃ ម.ស.ម.ក តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ៨៨ ៨១ ៤២ ៧៨៣ ឬអ៊ីម៉ែល ៖ yuthyia@cchrcambodia.org។