សេចក្ដីប្រកាសព័ត៌មាន កម្មវិធីអបអរសារទរខួបលើកទី១៣៣នៃទិវាពលកម្មអន្តរជាតិ

កាលបរិច្ឆេទបង្កើត : 01 / May / 2019
លក្ខណៈនៃការគំរាម :
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


យើងខ្ញុំជាកម្មករនិយោជិត សហគមន៍ សមាគម សហជីព និងអង្គការសង្គមស៊ីវិល ដែលបាននឹងកំពុងបំពេញបេសកកម្មការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការក្នុងព្រះរាជាណាចក្រកម្ពុជាបានសហការ រៀបចំប្រារព្វ "ទិវាពលកម្មអន្តរជាតិខួបលើកទី១៣៣៖ រួមគ្នាការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត និងទីផ្សារការងារ" នៅសួនទីលានប្រជាធិបតេយ្យ។ យើងខ្ញុំរំពឹងថានឹងមានកម្មករនិយោជិតប្រមាណ១២០០(មួយពាន់ពីររយ)នាក់អញ្ជើញមកពីគ្រប់វិស័យការងារ មកជួបប្រជុំគ្នាដើម្បីអបអរសារទរដល់ការរួមចំណែករបស់កម្មករនិយោជិតក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ព្រមទាំងប្រកាសជាផ្លូវការដើម្បីកៀងគររកការគាំទ្រពីសារធារណៈជនមកលើ ញត្តិស្នើសុំដំណោះស្រាយចំពោះបញ្ហា និងតម្រូវការអាទិភាពចំនួន១១ចំណុច ដើម្បីការពារសិទ្ធិមូលដ្ឋាន និងរក្សាទីផ្សារការងាររបស់កម្មករនិយោជិត។អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសូមគោរពអញ្ជើញ លោកលោកស្រីដេលជាតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ថានទូតប្រចាំនៅកម្ពុជា បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណៈជន មកចូលរួមជាមួយយើងខ្ញុំនៅសួនទីលានប្រជាធិបតេយ្យ និងផ្ដល់ការគាំទ្រលើញត្តិដើម្បីបង្ហាញជំហរគាំទ្រសិទ្ធិការងាររបស់កម្មករនិយោជិត។ព័ត៌មានលំអិត៖កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថេរៈវេលា៖ ម៉ោង ០៨៖០០ ដល់ម៉ោង១០៖០០ព្រឹកចំនួនអ្នកចូលរួម៖ ប្រមាណ ១២០០នាក់

ព័ត៌មានទំនាក់ទំនង


សម្រាប់ព័ត៌មានបន្ថែម៖អ្នកស្រី អ៊ូ ទេពផល្លីន ០១១ ៩៨៤ ៨៨៣ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាលោក ឃុន ថារ៉ូ ០៩៣ ៥៥ ៦៦ ៧១ អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកញ្ញា បុណ្យ រចនា ០៩៨ ៤៧៦ ១៤៦ សហស្ថាបនិក និងនាយិកានៃអង្គការក្លាហានអ្នកស្រី អ៊ូ សុភារី ០១២ ៦២១ ៨២២ អ្នកសម្របសម្រួលយុទ្ធនាការនៃអង្គការអាក់សិនអេដកម្ពុជាកញ្ញា កែវ ចាន់រ៉ា ០៧៧ ៥៥៣ ២១១ អគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា