ម.ស.ម.ក ចេញសៀវភៅសង្ខេប (សម្រាប់ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ) ស្តីអំពីសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការកាត់បន្ថយលំហសង្គមស៊ីវិលនៅកម្ពុជា
- 06/10/2011
- ការផ្សាយ > កំណត់ត្រាសង្ខេប
សៀវភៅសង្ខេបនេះ ធ្វើការពិភាក្សាចំពោះការគំរាមគំហែងមកលើលំហសង្គមស៊ីវិល និងលទ្ធិប្រជា-ធិបតេយ្យនៅកម្ពុជា ដែលកំពុងប្រឈមមុខជាមួយសកម្មភាពរបស់ភ្នាក់ងារនៃរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងភាពចម្រូងចម្រាស់ក្នុង សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ជាចម្បង សៀវភៅសង្ខេបនេះផ្តោតលើ ៖ (១) កិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់ដើម្បីបំបិទមាត់ដល់អង្គការមិនមែនរដ្ឋាភិ-បាល និងមតិជំទាស់ និងភាពសឹករិចរិលនៃលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (២) កង្វះខាតមូលដ្ឋានក្នុងសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសំខាន់ជាងនេះទៀតគឺ (៣) ការអនុវត្តច្បាប់ដោយមិនត្រឹមត្រូវពោលគឺ (សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) ប្រសិនបើយោងតាមស្ថានភាពបច្ចុប្បន្ន។ ចំពោះសេចក្តីសន្និដ្ឋាន គឺគ្រោះថ្នាក់ដែលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដាក់មកលើសង្គមស៊ីវិល និងកម្មវិធីរបស់ម្ចាស់ជំនួយ យោងតាមព្រឹត្តិការណ៍ថ្មីៗនេះ ហើយបានចងក្រងជាឯកសារក្នុងឧបសម្ព័ន្ធរបស់សៀវភៅសង្ខេបនេះ ដែលអាចរកអានបាននៅលើ Sithi: www.sithi.org/annex_view.php ដែលជា គេហទំព័រសិទ្ធិមនុស្សកម្ពុជា ដែលបានទទួលរង្វាន់ គ្រប់គ្រងដោយ ម.ស.ម.ក ។