ការ​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​ទៅ​លើ​បាតុករ​ ក្នុង​ឆ្នាំ​២០១៣ នៅ​ក្នុងកម្ពុជា

  • 03/01/2014
  • ការផ្សាយ > កំណត់ត្រាសង្ខេប
សម្រាប់​ឆ្នាំ​២០១៣ មាន​ករណី​បាតុកម្ម​កើត​ឡើង​ជា​ច្រើន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ "កម្ពុជា" ដោយ​មាន​ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ត្អួញ​ត្អែរ​បញ្ហា​របស់​ខ្លួន​នៅ​ក្នុង​វេទិកា​សាធារណៈ។ រាប់​ចាប់​ពី​ការ​តវ៉ា​របស់​កម្ម​ករ​កាត់​ដេរ​ និង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ​ រហូត​ដល់​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​នយោបាយ​ប្រឆាំង​ជា​ដើម​ ហើយ​នៅ​ចុង​ឆ្នាំ​២០១៣ គេ​ឃើញ​មា​នសារព័ត៌មាន​ជា​ច្រើន​ចេញ​ជា​ប្រចាំ​ថ្ងៃ​ទាក់​ទិន​នឹង​បាតុកម្មនានា។