គោលនយោបាយសង្ខេប ៖ បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០១៣ និង អនុសាសន៍
- 14/01/2014
- ការផ្សាយ > កំណត់ត្រាសង្ខេប
គោលនយោបាយសង្ខេបនេះ ផ្អែកលើវេទិកាពិភាក្សាស្តីពី «បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០១៣ និង អនុសាសន៍ » ដែលប្រារព្ធឡើងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ។ វេទិកាពិភាក្សា ត្រូវរៀបចំឡើងដោយមានការសហការណ៍ពី មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសមធម៌កម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង មានការចូលរួមពីអ្នកចូលរួមជាង ២០០នាក់ មកពី ១៣ ខេត្តក្រុង រួមទាំងសហគមន៍ដែលរងផលប៉ះពាល់ក្នុងជម្លោះដីធ្លី តំណាងសង្គមស៊ីវិល និង គណបក្សនយោបាយ ។