ការ​ដាក់​ស្នើ​បន្ថែម ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​មុន​ពេល​ត្រួត​ពិនិត្យ​លើក​ទីពីរ របស់​កម្ពុជា

  • 11/03/2015
  • ការផ្សាយ > កំណត់ត្រាសង្ខេប
យោង​តាម​មាត្រា​៣១ នៃ រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ("រដ្ឋធម្មនុញ្ញ") ក៏​ដូច​ជា​នៅ​ក្នុង​សេចក្តីសម្រេច​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០០៧ នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ (សេចក្តី​សម្រេច​លេខ ០៩២/០០៣/២០០៧) អនុ​សញ្ញា​អន្តរ​ជាតិ​ទាំង​អស់​ជា​ផ្នែក​ច្បាប់​ជាតិ​ ហើយ​តុលាការ​គួរ​តែ​ពិចារ​ណា​វិធាន​នៃ​អនុ​សញ្ញា​ទាំងនោះ​ក្នុង​ពេល​ដែល​បក​ស្រាយ​ច្បាប់​ និង​សម្រេច​​ក្ដីណា​មួយ។ ប៉ុន្តែ​ ម.ស.ម.ក បាន​សង្កេត​ឃើញ​ថា​ បើ​ទោះ​បី​ជា​ក្រម​នីតិ​វីធី​ព្រហ្ម​ទណ្ឌ​របស់ព្រអ​រាជា​ណាចក្រ​កម្ពុជា​ ឆ្នាំ​២០០៧ និង​រដ្ឋ​ធម្ម​នុញ្ញ ដូចជា​បាន​រួមប​ញ្ចូល​គោល​បំណង​នៃ​កតិកា​​សញ្ញា​ ប៉ុន្តែ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្ដែង​ប្រព័ន្ធ​យុត្តិធម៌​មិន​បាន​ពិ​ចារណា​នូវ​បញ្ញាត្តិ​នៃ​កតិកា​សញ្ញាអន្តរជាតិ​ផ្សេងៗ​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​ ក្នុង​រករណី​ជា​ច្រើន​ថែម​ទាំង​មិន​បាន​អនុលោម​ទៅ​តាម​បញ្ញាត្តិ​នៃ​កតិកា​សញ្ញា​ទៀត​ផង។