កំណត់ត្រាសង្ខេប កុមារនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា
- 26/10/2014
- ការផ្សាយ > កំណត់ត្រាសង្ខេប
បទដ្ឋានអន្តរជាតិនានាទទួលស្គាល់ថា កុមារជាប់ចោទពីការរំលោភច្បាប់ព្រហ្មទណ្ឌ តម្រូវឱ្យមានការថែទាំ និងផ្តល់កិច្ចការពារជាពិសេស។ កុមារជាប់ចោទពីបទល្មើសព្រហ្មទណ្ឌមានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដូចគ្នានឹងមនុស្សពេញវ័យផងដែរ ព្រមទាំងទទួលបានកិច្ចការពារនានាបន្ថែមដើម្បីឆ្លុះបញ្ចាំងឱ្យឃើញថា កុមារខុសពីមនុស្សពេញវ័យក្នុងការវិវឌ្ឍន៍ផ្នែករាងកាយ និងផ្នែកសតិស្មារតី។ នៅពេលរៀបចំឱ្យមានយុត្តិធម៌ដល់អនីតិជន រដ្ឋត្រូវតែមាននីតិវិធីនានាដើម្បីធានាថា សិទ្ធិ និងកិច្ចការពារទាំងនេះត្រូវបានគេគោរពតាម និងធានាថា ផលប្រយោជន៍របស់កុមារត្រូវបានគេគិតគូរនៅគ្រប់ដំណាក់កាលទាំងអស់។