​និ​ទណ្ឌ​ភាព​ក្នុងប្រទេស​កម្ពុជា​

  • 02/11/2014
  • ការផ្សាយ > កំណត់ត្រាសង្ខេប
និ​ទណ្ឌ​ភាព មានន័យថា “​ការមិន​ត្រូវបាន​ផ្តន្ទាទោស​” ឬ “​គ្មាន​ផលវិបាក​ណាមួយ​”​។ ជន​ប្រព្រឹត្ត​បទល្មើស​តែងតែ​មិន​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​ជនរងគ្រោះ​មិនដែល​ទទួលបាន​ភាពយុត្តិធម៌​នោះទេ​។ ដោយសារតែ កង្វះ​ឆន្ទៈ​ក្នុងការ​ផ្តន្ទាទោស​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ បានធ្វើ​ឲ្យ​បទល្មើស​ទាំងនោះ​តែងតែ​មិន​ត្រូវបាន​ស៊ើបអង្កេត​ឲ្យ​ត្រឹមត្រូវ និង​ឯករាជ្យ ឬ​សំណង​សមរម្យ​សម្រាប់​ជនរងគ្រោះ​។ វប្បធម៌​និ​ទណ្ឌ​ភាព​បាន​គំរាមកំហែង​លើ​សិទ្ធិ​ទទួលបាន​ការពិត យុត្តិធម៌ និង​សំណង​ត្រឹមត្រូវ ហើយ​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ក្នុងការ​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​រប​ស់បុ​គ្គល​។​