ស្ថាន​ភាព​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៤

  • 01/04/2015
  • ការផ្សាយ > កំណត់ត្រាសង្ខេប
បើ​ទោះ​បី​ជា​កិច្ច​ការ​ពារ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស (“អ.ក.ស.ម”)​ ស្ថិត​​នៅ​​ក្រោម​​ការ​​ការ​​ពារ​​ដោយ​កា​តព្វ​កិច្ច​ច្បាប់​អន្តរ​ជាតិ​ជា​ច្រើន​ដូច​ជា កតិ​កា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ (“ក.អ.ស.ព.ន”) អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា (“កម្ពុជា”) នៅ​តែ​បន្ត​ទទួល​រង​ការ​គម្រាម​កំហែង​ជា​ច្រើន រួម​មាន​ការ​ចាប់ និង​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការ​ប្រើ​ហិង្សា​លើ​រាង​កាយ និង​ការ​ធ្វើ​ឃាត ការ​គម្រាម ការ​សម្លុត​បំភ័យ និង​ការ​យា​យី។ ភាព​ស្ទាក់​ស្ទើរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា (“រដ្ឋាភិបាល”) ក្នុង​ការ​ការពារ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​សកម្មភាព​ដ៏​សកម្ម​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​រឹត​ត្បិត​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ បង្ហាញ​ពី​ការ​បំពាន​កា​តព្វ​កិច្ច​របស់​រដ្ឋ​ក្នុង​ការ​គោរព ការពារ និង​ដាក់​​កំហិត​​ប្រកប​​ដោយ​​គ្រោះ​​ថ្នាក់​​ដល់​បរិយា​​កាស​​បំពេញ​​ការ​ងារ​​របស់ អ.ក.ស.ម ។