ស្ត្រី​នៅ​ជួរមុខ ៖ ស្ថានភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥

  • 28/12/2015
  • ការផ្សាយ > កំណត់ត្រាសង្ខេប
កំណត់ត្រា​សង្ខេប​នេះ​មាន​គោលបំណង​ផ្តល់​ទិដ្ឋភាព​រួម​ស្តីពី ស្ថានភាព​របស់​អ​.​ក​.​ស​.​ម​.​ស នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ដោយ​ផ្អែក​តាម​បទពិសោធន៍​នៃ​គម្រោង​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​របស់​ម​.​ស​.​ម​.​ក (“​គម្រោង​”) ក្នុង​រយៈពេល​ពាក់កណ្តាល​ឆ្នាំ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៥​។ គម្រោង​នេះ​គឺជា​គម្រោង​ផ្តោតលើ​វិស័យ​យេនឌ័រ​ដែល​បន្ត​ពី​គម្រោង​អ្នកការពារ​សិទ្ធិមនុស្ស​ពីមុន​របស់ ម​.​ស​.​ម​.​ក និង​ជា​គម្រោង​ដែល​ផ្តោតលើ​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​ដំបូង​នៅ​កម្ពុជា​។