ផលប៉ះពាល់សិទ្ធិមនុស្សដោយសារការបូមខ្សាច់នៅកម្ពុជា
- 06/09/2016
- ការផ្សាយ > កំណត់ត្រាសង្ខេប
នៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ប្រជាពលរដ្ឋប្រមាណបីភាគបួនពឹងផ្អែកទៅលើធនធានធម្មជាតិដើម្បីផ្គត់ផ្គង់ដល់ជីវភាពរបស់ខ្លួន ដែលពឹងផ្អែកលើកសិកម្ម ផលានុផលព្រៃឈើ និងការនេសាទដើម្បីទ្រទ្រង់ជីវភាព។ ដូច្នេះ បរិស្ថានមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាដល់ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានពេញលេញ ហេតុដូច្នេះហើយ គម្រោងអភិវឌ្ឍណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានក៏អាចបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជាដែរ។