កំណត់ត្រាសង្ខេបស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស ការទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទ្ធិនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំណុចកែលម្អទាំងប្រាំពីរយ៉ាង

  • 20/12/2018
  • ការផ្សាយ > កំណត់ត្រាសង្ខេប
កំណត់ត្រាសង្ខេបស្តីពីធុរកិច្ចនិងសិទិ្ធមនុស្ស ស្តីពីការ «ទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទិ្ធនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជា ៖ ចំណុចកែលម្អទាំងប្រាំពីរយ៉ាង‍» ត្រូវបានត្រូវបាន ចេញផ្សាយនៅថ្ងៃនេះ ទី២០ ខែធ្នូ ឆ្នាំ២០១៨។ កំណត់ត្រាសង្ខេបនេះមានគោលបំណង ដើម្បីកំណត់រកឱ្យឃើញនូវបញ្ហាសំខាន់ៗដែលទាក់ទងនឹងសិទ្ធិមនុស្សក្នុងវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជាតាមរយៈការវិភាគលើទំនាស់ពាក់ព័ន្ធនឹងដីធ្លីចំនួនបីករណី និងដើម្បីស្នើជាអនុសាសន៍ក្នុងគោលបំណងទប់ស្កាត់ និងដោះស្រាយការរំលោភបំពានសិទ្ធិមនុស្ស ដែលបណ្តាលមកពីប្រតិបត្តិការធុរកិច្ចនានា។ កំណត់ត្រាសង្ខេបរកឃើញផងដែរនូវចំណុចជាក្ដីបារម្ភចំនួនប្រាំពីរ ដែលជាចំណុចស្នូលនៃទំនាស់ពាក់ព័ន្ធនឹងដីធ្លីក្នុងប្រទេសកម្ពុជា។