កំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស គណនេយ្យភាពសាជីវកម្មចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី

  • 24/12/2020
  • ការផ្សាយ > កំណត់ត្រាសង្ខេប
ថ្ងៃនេះ ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ម​.​ស​.​ម​.​ក ចេញផ្សាយ​កំណត់ត្រា​សង្ខេប​ស្តីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​ដែលមាន​ចំណងជើង “​គណនេយ្យភាព​សាជីវកម្ម​ចំពោះ​ការរំលោភបំពាន​លើ​សិទ្ធិ​ដីធ្លី​”​។ កំណត់ត្រា​សង្ខេប​នេះ​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នានា​ក្នុងការ​ធ្វើឱ្យ​សាជីវកម្ម​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ទា​ក់​ទង​នឹង​ដីធ្លី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កំណត់ត្រា​សេ​ង្ខេ​ប​នេះ​ធ្វើ​ការវិភាគ​ទៅលើ​ទំនាស់​ដីធ្លី​ចំនួន​បួន​ករណី ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១៨០០ គ្រួសារ និង​ពិនិត្យមើល​យន្តការ​ផ្សេងៗ​ដែលមាន​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​ដីធ្លី និង​វិធីសាស្ត្រ​ដែល​សហគមន៍​ប្រើប្រាស់​ដើម្បី​ទទួលបាន​ដំណោះស្រាយ​។ កំណត់ត្រា​សង្ខេប​នេះ​ក៏​កំណត់​នូវ​ការព្រួយបារម្ភ​ចំនួន ៩ ចំណុច ដែល​រារាំង​ដល់​ការសម្រេចបាន​នូវ​គណនេយ្យភាព​របស់​សាជីវកម្ម និង​លើក​ឡើងជា​អនុសាសន៍​មួយចំនួន​ដើម្បី​ការពារ និង​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ដែល​បណ្តាលមកពី​ក្រុមហ៊ុន​នានា ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​។