កំណត់ត្រាសង្ខេប ៖ ការផ្លាស់ទីលំនៅក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសថៃ និងសិទិ្ធមានលំនៅឋាន និងទីជម្រកសមរម្យ
- 30/09/2025
- ការផ្សាយ > កំណត់ត្រាសង្ខេប
ដើម្បីចូលរួមការប្រារព្ធទិវាលំនៅឋានពិភពលោកឆ្នាំ២០២៥ ម.ស.ម.ក សូមធ្វើការឆ្លុះបញ្ចាំងអំពីសិទ្ធិទទួលបានទីជម្រក និងលំនៅឋានសមរម្យ ក្នុងអំឡុងពេលជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការផ្លាស់ទីលំនៅដែលបានកើតឡើងអំឡុងពេលនោះ។
សូមអានកំណត់ត្រាសង្ខេបរបស់ម.ស.ម.ក ដើម្បីស្វែងយល់បន្ថែមអំពីការផ្លាស់ទីលំនៅ ទស្សនៈ និងកង្វល់របស់ប្រជាជនដែលបានផ្លាស់ទីលំនៅនៅក្នុងខេត្តដែលរងផលប៉ះពាល់ និងច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធ។
ម.ស.ម.ក សូមអំពាវនាវដល់ភាគីជម្លោះព្រំដែនទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ គោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិដម្បីធានាថា ការផ្លាស់ទីលំនៅបន្ថែមទៀត នឹងមិនកើតមានឡើងនៅក្នុងប្រទេសណាមួយឡើយ៕
