កំណត់ត្រាសង្ខេបការបំពេញកាតព្វកិច្ចរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល ៣០ឆ្នាំ ខែតុលា ឆ្នាំ២០២១
- 23/10/2021
- ការផ្សាយ > កំណត់ត្រាសង្ខេប
ដើម្បីរម្លឹកដល់ខួប៣០ឆ្នាំនៃការអនុម័តកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយកំណត់ត្រាសង្ខេបនេះ ដើម្បីពិនិត្យឡើងវិញអំពីការអនុវត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀង និងពិភាក្សាអំពីសារៈសំខាន់នៃព្រឹត្តិការណ៍ដែលកន្លងទៅសាមសិបឆ្នាំនេះ។ ជាដំបូង កំណត់ត្រាសង្ខេបនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌដែលបង្កើតឡើងដោយកិច្ចព្រមព្រៀង ជាមួយនឹងកាតព្វកិច្ចដែលបានដាក់មកលើប្រទេសកម្ពុជា រដ្ឋហត្ថលេខី និងអង្គការសហប្រជាជាតិ (“អ.ស.ប”)។ បន្ទាប់មក កំណត់ត្រាសង្ខេបនេះនឹងពិភាក្សាការអនុវត្ត ឬមិនអនុវត្តរបស់ប្រទេសកម្ពុជាទៅនឹងកិច្ចព្រមព្រៀង ព្រមជាមួយសារៈសំខាន់នៃខួប៣០ឆ្នាំ និងបញ្ចប់ដោយការផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធនានា។ កំណត់ត្រាសង្ខេបនេះត្រូវចងក្រងឡើងដោយ ម.ស.ម.ក ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា។