ការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានអំពីជម្លោះព្រំដែនកម្ពុជា-ថៃ
- 27/11/2025
- ការផ្សាយ > កំណត់ត្រាសង្ខេប
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្ភាសន៍អ្នកសារព័ត៌មានចំនួន ២៤នាក់ ដែលបានរាយការណ៍អំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ពួកគេបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ក្នុងការបំពេញកិច្ចការរាយការណ៍ព័ត៌មាន ដែលក្នុងចំណោមនោះ អ្នកខ្លះថែមទាំងត្រូវបានឃុំខ្លួន ទៀតផង។ អ្នកខ្លះទៀតត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានរបស់ពួកគេអំពីជម្លោះនេះ ហើយអ្នកខ្លះទៀតត្រូវបាន ដកហូតអាជ្ញាប័ណ្ណ។
