ការមិនលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ចំពោះសកម្មជនមាតាធម្មជាតិ ៥ រូប
- 26/12/2025
- ការផ្សាយ > កំណត់ត្រាសង្ខេប
មកដល់ពេលនេះ សកម្មជនការពារបរិស្ថានចំនួន ៥ រូប មកពីក្រុមមាតាធម្មជាតិកម្ពុជា រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង លោក លី ចាន់ដារ៉ាវុត បានរង់ចាំសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ពួកគេអស់រយៈពេលជិតមួយឆ្នាំកន្លះមកហើយ តាំងពីពួកគេត្រូវបានផ្ដន្ទាទោសកាលពីខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលជាប់ពន្ធនាគាររងចាំការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ ពួកគេមិនត្រឹមតែឃ្លាតឆ្ងាយពីក្រុមគ្រួសារប៉ុណ្ណោះទេ ពួកគេក៏ត្រូវបានបំបែកឱ្យនៅឆ្ងាយពីគ្នានៅតាមពន្ធនាគារផ្សេងៗផងដែរ។
