កំណត់ត្រាសង្ខេប វិសោធនកម្មលើកទី១០ លើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- 23/09/2022
- ការផ្សាយ > កំណត់ត្រាសង្ខេប
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា («រដ្ឋធម្មនុញ្ញ») ត្រូវបាន សភាធម្មនុញ្ញអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំពេញអង្គលើកទីពីរនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសកម្ពុជាទៅជារដ្ឋរាជានិយមអាស្រ័យធម្មនុញ្ញ។ រយៈពេលពីរបីថ្ងៃបន្ទាប់មកព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ចាប់តាំងពីថ្ងៃនោះមក មានការប្រារព្ធទិវារដ្ឋធម្មនុញ្ញនៅថ្ងៃនេះជារៀងរាល់ឆ្នាំតរៀងមក។